ទម្លាប់ទាំង១០របស់សហគ្រិនជោគជ័យ

មេរៀនដ៏ល្អបំផុតដែល​អ្នកអាចរៀន គឺពីបទពិសោធន៍នានាតាមរយះការអង្កេតមើលលើអ្នកដែល​ជោគជ័យហើយ។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្ត នឹងជួយឲ្យភាពជាអ្នក​ដឹកនាំរបស់អ្នកកាន់តែប្រសើរ អភិវឌ្ឍការសម្រេចចិត្តនិងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជា​ស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។​

F38a24d1d4330f34b1c6033070938d5f

ហើយចំនុចទាំង១០នោះមានដូចខាងក្រោម៖

១. ស្រលាញ់ការងារដែលធ្វើ៖ អ្នករស់ដើម្បីបង្កើត​ផលិតផល​ថ្មីល្អៗក្នុងការជួយបង្កើត​ស្នាមញញឹមដល់អតិថិជនរបស់អ្នក។ ការធ្វើការងារ​គឺមិនមែនគិតតែលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើការ​ផ្លាស់ប្តូរស្ថានភាពរស់នៅដ៏ល្អមួយដល់សង្គម។

២. ចេះសម្របតាមតម្រូវការទីផ្សារ​និង​អតិថិជន៖ តម្រូវការអតិថិជនគឺផ្លាស់ប្តូរទៅតាមការផ្លាស់ប្តូររបស់សង្គម។ ចូរអ្នករៀនឲ្យចេះសម្រប​និងផ្លាស់ប្តូរឆាប់រហ័សនៃអាជីវកម្មដើម្បីបំពេញតម្រូវការទៅ​តាមការផ្លាស់ប្តូរនេះ។

៣. ធ្វើការងារណាដែល​ជាជំនាញរបស់ខ្លួនពិតប្រាកដ៖ ស្ថាបនិកក្រុមហ៊ុន Zappos បាននិយាយថា “ចូរកុំលេងល្បែងណាដែល​អ្នកមិនយល់ ទោះបីជាអ្នកមើលឃើញមនុស្ស​ជាច្រើនបាន​បង្កើតលុយពីវាក៏ដោយ”។ ការយល់ឲ្យបានស៊ីជម្រៅទៅលើវិស័យអាជីវកម្មរបស់អ្នក គឺមានសារះសំខាន់អាចជោគជ័យបាន។

៤. ផ្តល់ជូនលើសពី​ការរំពឹងគិតរបស់អតិថិជន៖ លោក Larry Page ស្ថានិកក្រុមហ៊ុន Google បានលើកទឹកចិត្តសហគ្រិនគ្រប់រូបឲ្យ​ផ្តល់ជូននូវផលិតផលឬសេវាកម្មរបស់គេលើសពីការ​រំពឹងចង់បានរបស់​អតិថិជន។ បើអាចធ្វើបាន វានឹងជួយបង្កើតនូវចំនាប់អារម្មណ៍​និងទំនុកចិត្តលើយីហោរបស់អ្នកកាន់តែខ្លាំងក្លា។

Microsoft Ignite 2018, Orlando, FL

៥. វិនិយោគលើខ្លួនឯង៖ ចូរចំនាយពេលវេលាឲ្យបានច្រើនអភិវឌ្ឍខ្លួនអ្នក។ លោក Satya Nadella ជា CEO ក្រុមហ៊ុន Microsoft​ បានសរសេរនៅក្នុងអ៊ីម៉ែលរបស់គាត់ទៅកាន់បុគ្គលិកថា “ខ្ញុំបានទិញសៀវភៅជាច្រើនបើទោះបីជាខ្ញុំដឹងថាអានមិនចប់ ហើយបានចុះឈ្មោះរៀនតាម Online ជាច្រើនបើទោះបីជាខ្ញុំដឹងថារៀនមិនបានទាំងអស់ក៏ដោយ។”

៦. បន្តការរៀន៖ អ្នកមិនអាច​បង្កើតអាជីវកម្មមួយដែល​អ្នកមិនយល់ ឬដោយប្រើបច្ចេកវិទ្យាហួសសម័យនោះឡើយ។ ការយល់ដឹងច្បាស់ពីវិស័យអាជីវកម្មរបស់អ្នក​និងបច្ចេកវិទ្យាចុងក្រោយ គឺចាំបាច់ណាស់សម្រាប់អ្នកជាសហគ្រិន។ ចូររៀនអ្វីមួយថ្មីៗជា​រៀងរាល់ថ្ងៃ។

201512121156204606_Facebook Founder Zuckerberg Reads Physics Book To His Baby_SECVPF (1)

៧. ទទួលយក​និងផ្តល់មតិយោបល់៖​ ការផ្តល់យោបល់ដោយស្មោះត្រង់ដល់បុគ្គលិកដែល​កំពុងបំពេញការងារ ហើយអ្នកក៏ត្រូវស្តាប់មតិយោបល់ពីអ្នកទាំងនោះផងដែរដើម្បីកែលម្អនិងធ្វើការងារអ្នកកាន់តែប្រសើរឡើង។​

៨. ស្គាល់អតិថិជន​ឲ្យច្បាស់៖ ចូរធ្វើឲ្យទំនាក់ទំ​នងរបស់អ្នកជាមួយអតិថិជនប្រៀបដូចជាមួយ​គ្រួសាររបស់អ្នក។ ចូរស្គាល់អតិថិជនឲ្យខ្លាំងជាងគួប្រកួតប្រជែងរបស់អ្នកដើម្បីផ្តល់នូវដំណោះស្រាយដែលពួកគេត្រូវការពិតប្រាកដ។​

៩. បើចិត្តទូលាយក្នុងការទំនាក់ទំនង៖ ចូរធ្វើឲ្យខ្លួនអ្នកអាចឲ្យបុគ្គលិក​សួរសំនួរ បង្ហាញនូវការ​បារម្មណ៍ និងសន្ទនាជាមួយបានគ្រប់ពេល ហើយផ្តល់នូវការសរសើរ ការណែនាំ និងផ្តល់មតិយោបល់គ្រប់ពេលវេលា។

20160328065249 Shutterstock 387029653

១០. បង្កើតបណ្តាញទំនាក់ទំនងឲ្យកាន់តែច្រើន៖ ការ​បង្កើតបណ្តាញទំនាក់ទំនងគឺមិនត្រឹមតែស្វែងរកអតិថិជនបន្ថែមនោះទេ ប៉ុន្តែថែមទាំងជួបមនុស្សផ្សេងៗដែល​មានឆន្ទះដូចអ្នក នឹងអាចជួយអ្នករីកចម្រើនបន្តទៅមុខទៀត។

ប្រភព៖ yourstory.com