វិធីសាស្រ្តល្អបំផុតទាំង ៨ ដើម្បីទប់ទល់នឹងបញ្ហាផ្លូវចិត្ត

ការថែរក្សាសុខភាពផ្លូវចិត្ត គឺមានសារៈសំខាន់ដូចសុខភាពរាងកាយរបស់អ្នកដែរ។ ប្រសិនបើអ្នកកំពុងដោះស្រាយជាមួយនឹងបញ្ហាផ្លូវចិត្ត ហើយអ្នកមានអារម្មណ៍ថាខ្លួនឯងមិនអាចវិធីណាដែលល្អបំផុតដើម្បីដោះស្រាយវានោះ អត្ថបទនេះនឹងប្រាប់អ្នកពីវិធីសាស្រ្តល្អបំផុតទាំង ៨ ដើម្បីទប់ទល់នឹងបញ្ហាផ្លូវចិត្ត  និងវិធីកាត់បន្ថយហានិភ័យនៅពេលវាកើតឡើងមកវិញម្តងទៀត។

១. ដកដង្ហើម

អ្នកអាចសាកល្បងជាមួយការ ដកដង្ហើមចេញ ដកដង្ហើមចូលសន្សឹមៗ បន្តិចម្តងៗ។ ប្រសិនបើអ្នកឃើញថាខ្លួនអ្នកភ័យស្លន់ស្លោ ឬឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្ត សូមឈប់មួយភ្លែត ហើយស្រូបចូលរយៈពេល ៥ វិនាទី បន្ទាប់មកដកដង្ហើមចេញយឺតៗ។ បែបនេះនឹងធ្វើឲ្យអ្នកមានរអារម្មណ៍ស្ងប់ស្ងៀមដែលអ្នកផ្តោតតែការដកដង្ហើមរបស់អ្នកប៉ុណ្ណោះ។

២. ជជែកជាមួយមិត្តភក្តិ

20160328065249 Shutterstock 387029653

អ្នកអាចនិយាយជាមួយមនុស្សដែលអ្នកជឿទុកចិត្តដូចជា មិត្តភក្តិស្និទ្ធស្នាល ដៃគូរ សមាជិកគ្រួសារ ឬមនុស្សពិសេស។ ការនិយាយជាមួយនរណាម្នាក់ នឹងជួយអោយអ្នកបាននូវ ដំបូន្មាន ការវែកញែក ផ្តល់ព័ត៌មានល្អៗពីមនុស្សដែលអ្នកទុកចិត្ត និងការគាំទ្រនៅពេលអ្នកត្រូវការ។ ខ្ញុំជឿជាក់ថា មានរឿងជាច្រើនដែលកើតឡើង ពេលខ្លះអ្នកអាចដោះស្រាយបានយ៉ាងល្អ ប៉ុន្តែរឿងណាដែលអ្នកមិនអាចដោះស្រាយបាន អ្នកគួរតែចែករំលែកទៅកាន់មិត្តល្អរបស់អ្នកដើម្បីស្វែងរកដំណោះស្រាយ សូមកុំមានអារម្មណ៍ថាខ្លួនឯងមានបន្ទុកច្រើនជាងមនុស្សដទៃ។

៣. កាលវិភាគក្នុងការគេងគ្រប់គ្រាន់

Woman 2197947_1280

ការមានបញ្ហាផ្លូវចិត្ត បណ្តាលមកពីការគេងមិនគ្រប់គ្រាន់មួយផ្នែកដែរ។ ប្រសិនអ្នកមានបញ្ហាក្នុងការគេង ឬមានរបៀបគេងមិនទៀងទាត់ សូមអ្នកគួររៀបចំកាលវិភាគសម្រាប់ដំណេករបស់អ្នកអោយបានល្អ ហើយដាក់វាជាប់នឹងខ្លួនអ្នក។ ការគេងបានគ្រប់គ្រាន់ ជាកត្តាសំខាន់សម្រាប់អោយរាងកាយរបស់អ្នកមានកម្លាំងគ្រប់គ្រាន់ឡើងវិញ ថែមទាំងជួយអោយអារម្មណ៍ក្នុងការគិតមានភាពស្ងប់ស្ងាត់ល្អ ព្រមទាំងជួយអ្នកអោយមានភាពស្រស់ស្រាយពេលភ្ញាក់ពីដំណេក។

៤. សមាធិ

Woman 3053492_1280

សព្វថ្ងៃនេះ មានមនុស្សជាច្រើនតែងមើលរំលងចំនុសនេះ ប៉ុន្តែជាសកម្មភាពដែលត្រូវបានប្រព្រឹត្តរាល់ថ្ងៃរបស់ជនជាតិបរទេស ព្រោះគេយល់ថាការសមាធិធ្វើអោយអារម្មណ៍ ឬគំនិតស្ងប់ល្អ និងសម្រេចចិត្តត្រឹមត្រូវមុនពេលធ្វើកិច្ចការអ្វីមួយ។ សមាធិ ជាការធ្វើលំហាត់ប្រាណសាមញ្ញដែលផ្តោតលើការសំរាកលំហែផ្លូវចិត្ត និងរាងកាយ។ បែបនេះអាចជម្រះគំនិតរបស់អ្នក និងដកការព្រួយបារម្ភរបស់អ្នកក៏ដូចជាអនុញ្ញាតឲ្យអ្នកផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នក។

៥. កាត់បន្ថយពេលវេលាធ្វើការ និងកាត់បន្ថយការទទួលខុសត្រូវរបស់អ្នក

Concept 1868728_1280

ជាទូទៅបញ្ហាផ្លូវចិត្តបណ្តាលមកពីការគិតច្រើនដែលទាក់ទងនឹងការងារ។ ប្រសិនបើអ្នកយល់ថាអ្នកមានភាពតានតឹងច្រើន ហើយអ្នកមិនអាចទ្រាំទ្រនឹងបន្ទុកការងាររបស់អ្នក សូមជជែកជាមួយមេ អ្នកគ្រប់គ្រងថ្នាក់លើរបស់អ្នក ហើយសួរថាតើអ្នកអាចកាត់បន្ថយម៉ោងធ្វើការរបស់អ្នក ឬកាត់បន្ថយចំនួនទំនួលខុសត្រូវដែលអ្នកមាន។ ការកាត់បន្ថយពេលវេលាក្នុងការធ្វើការ ឬទំនួលខុសត្រូវរបស់អ្នកនឹងជួយអ្នកឲ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្តោតលើខ្លួនអ្នក និងសុខុមាលភាពផ្លូវចិត្តរបស់អ្នកផងដែរ។

៦. ស្នើសុំជំនួយ

Office 1209640_1280

សូមកុំមានភាពខ្មាសអៀនក្នុងការសុំជំនួយពីអ្នកនៅជុំវិញខ្លួន។ ដូចដែលបានរៀបរាប់ចំនុចខាងលើមួយចំនួន អ្នកអាចពិភាក្សាជាមួយដៃគូរ មិត្តភក្តិ លោកគ្រូអ្នកគ្រូ គ្រូពេទ្យដែលមានជំនាញ និងមនុស្សដែលអ្នកជឿទុកចិត្ត អ្នកអាចស្នើសុំការជួយពីពួកគេបាន។

៧. ស្វែងរកទម្លាប់ ឬសកម្មភាពដែលអ្នកចូលចិត្តធ្វើ

68952601_2506208799609957_2996853897965862912_n

វិធីដោះស្រាយដ៏អស្ចារ្យមួយសម្រាប់បញ្ហាផ្លូវចិត្តគឺ ត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត។ ប្រសិនបើមានចំណង់ចំណូលចិត្ត ឬសកម្មភាពដែលអ្នកចូលចិត្ត សូមធ្វើវាឲ្យបានច្រើនតាមដែលអាចធ្វើបានក្នុងស្ថានភាពនោះ។ ទោះបីវាជាសកម្មភាពអ្វីក៏ដោយ សូមព្យាយាមធ្វើវានៅខាងក្រៅ និងកន្លែងដែលមានខ្យល់ស្រស់ស្រាយ។ បើអ្នកជាមនុស្សស្រលាញ់ចូលចិត្តរុក្ខជាតិ អ្នកអាចសាកល្បងដាំកូនរុក្ខជាតិតូចៗក្នុងផ្ទះ ឬការិយាល័យធ្វើការរបស់អ្នក។

៨. ការបរិភោគរបបអាហារដែលមានសុខភាពល្អ

57536245_376058046576971_7560262834718769152_n

ការថែរក្សារាងកាយរបស់អ្នក មានសារៈសំខាន់ដូចគ្នានឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកដែរ។ ការញុំាអាហារមិនទៀងទាត់អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារខាងក្នុងរបស់អ្នក ដូចនេះអ្នកត្រូវប្រាកដថា អ្នកត្រូវញុំាអាហារអោយបានទៀងទាត់ និងអាហារដែលផ្តល់សារៈសំខាន់ដល់សុខភាព។

 

Translated by: Ly Hout

Edited by: Serpent & Rey

Cited by: happylearnnews.com

Source in English: SOCIETY19