តើនឹងមានអ្វីកើតឡើងប្រសិនបើដីនិងទឹកប្តូរកន្លែង? – Kalib9 ជីវិតកម្សាន្ត | Pelklas

តើនឹងមានអ្វីកើតឡើងប្រសិនបើដីនិងទឹកប្តូរកន្លែង?

៧១% នៃផែនដីត្រូវបានគ្របដណ្ដប់ដោយទឹកហើយដីដែលយើងរស់នៅមានតែចំនួន ២៩ ភាគរយប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើទឹកនិងដីត្រូវប្តូរកន្លែងនោះផែនដីនឹងក្លាយជាកន្លែងខុសគ្នាទាំងស្រុង។ នាពេលនោះសីតុណ្ហាភាពផែនដីនឹងកើនឡើងយ៉ាងខ្លាំង។ តើមនុស្សយើងអាចរស់បានទេ?

​បើយោងតាម Bright Side មានអត្ថបទបាននិយាយថាបើការផ្លាស់ប្តូរមួយចំនួនដែលនឹងកើតឡើងនោះ។ ប្រសិនបើតំបន់ដីក្លាយជាទឹកហើយតំបន់ទឹកត្រូវជំនួសដោយដីនៅលើផែនដីវិញតើនឹងទៅជាយ៉ាងណា?

សីតុណ្ហភាពផែនដីនឹងកើនឡើងយ៉ាងខ្លាំង។

1. Earth’s temperature would rise drastically.

ទឹកស្រូបយកកំដៅបានច្រើនដោយមិនធ្វើឲ្យមានការកើនឡើងនៃសីតុណ្ហភាព។ ដោយសារតែសមត្ថភាពនេះវត្តមាននៃបរិមាណទឹកច្រើននៅក្នុងមហាសមុទ្រជួយធ្វើឱ្យផែនដីត្រជាក់បាន។ ការហួតយកទឹកពីមហាសមុទ្រនិងទន្លេគឺជួយក្នុងការគ្រប់គ្រងសីតុណ្ហភាពនៃភពផែនដីបានយ៉ាងប្រសើរ។ ប្រសិនបើទឹកនិងដីផ្លាស់ប្តូរកន្លែងគ្នានោះសីតុណ្ហភាពផែនដីនឹងកើនឡើងយ៉ាងឆាប់រហ័សហើយវាកាន់តែក្តៅខ្លាំងឡើងៗ។ ហើយផ្នែកធំ ៗ នៃម៉ាសដីនឹងស្ងួតហួតហែង។

2. បរិមាណអុកស៊ីសែននៅក្នុងបរិយាកាសនឹងថយចុះ

រុក្ខជាតិនិងសមុទ្រផ្គត់ផ្គង់អុកស៊ីសែនប្រហែល ៧០ ភាគរយដែលមាននៅក្នុងបរិយាកាសរបស់យើង។ បើគ្មានទឹកនោះក៏គ្មានរុក្ខជាតិហើយទឹកជាច្រើនក៏នឹងបាត់ទៅវិញយ៉ាងឆាប់រហ័សដែលជាហេតុនាំឱ្យមានអុកស៊ីសែនតិចនៅក្នុងបរិយាកាស។ ទឹកដើរតួនាទីស្រូបយកកាបូនឌីអុកស៊ីតដែលយើងបញ្ចេញទៅក្នុងបរិយាកាសបានយ៉ាងល្អ។ ដូច្នេះប្រសិនបើមានភាគរយទឹកតិចជាងនេះនោះនៅជ្រុងម្ខាងនឹងមានអុកស៊ីសែនថយចុះហើយនៅម្ខាងទៀតនឹងមានកាបូនឌីអុកស៊ីតនឹងកើនឡើងនៅក្នុងបរិយាកាស។ ដោយសារឧស្ម័នផ្ទះកញ្ចក់កើនឡើងក៏បណ្តាលឲ្យមានកាបូនឌីអុកស៊ីតកើនឡើងនោះកំដៅផែនដីមានការប្រែប្រួលផងដែរ។

សត្វនៅលើផែនដីនឹងមានការផ្លាស់ប្តូរ

ការប្តូរដីនិងទឹកអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរជីវិតរបស់ផែនដី។ សីតុណ្ហាភាពនឹងកើនឡើងយ៉ាងខ្លាំងបរិមាណអុកស៊ីសែននៅក្នុងបរិយាកាសនឹងថយចុះហើយបរិមាណកាបូនឌីអុកស៊ីតនឹងកើនឡើង។ ទាំងអស់នេះនឹងធ្វើឱ្យការរស់នៅលើភពផែនដីពិបាក។ ហើយដើម្បីឱ្យសត្វនិងរុក្ខជាតិមានលទ្ធភាពលូតលាស់ពួកគេនឹងត្រូវកែប្រែខ្លួនឯងដើម្បីអាចរស់រាននិងរីកចម្រើនបាន។ ដោយសារតែរុក្ខជាតិមានតិចជាងនេះអត្រានៃការផុតពូជនឹងពន្លឿនជាមួយនឹងរុក្ខជាតិស្មៅដែលប្រឈមមុខនឹងបាត់បង់ខ្លាំងជាងសត្វពាហនៈ។ លក្ខខណ្ឌអាកាសធាតុក៏នឹងធ្វើឱ្យសត្វដែលមានឈាមត្រជាក់ទទួលបានជោគជ័យក្នុងការរស់នៅជាងសត្វដែលមានឈាមក្តៅ។

ការដឹកជញ្ជូនតាមផ្លូវគោកនឹងមានភាពងាយស្រួលជាងមុន

ប្រសិនបើទីទឹកប្រែក្លាយជាដីជាច្រើនភ្ជាប់គ្នាដោយគ្មានការរំខានណាមួយដែលបង្កឡើងដោយផ្ទៃទឹក។ នោះការដឹកជញ្ជូនតាមផ្លូវគោកនឹងមានភាពងាយស្រួលជាងមុន។ នៅតាមដងទន្លេនិងតាមសមុទ្រនឹងត្រូវទទួលរងគ្រោះពុំមានការដឹកជញ្ជូន។ ហើយបណ្តាប្រទេសដែលពឹងផ្អែកលើការនាំចេញគ្រឿងសមុទ្រនឹងក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ។

អរិយធម៌និងសេដ្ឋកិច្ចរបស់មនុស្សនឹងត្រូវបានផ្លាស់ប្តូរលើសពីការ

ទឹកគឺជាប្រភពនៃជីវិត។ ដោយសារកង្វះខាតទឹកប្រទេសនានានឹងខិតខំគ្រប់គ្រងទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

Bonus: Everest will no longer be the highest mountain

While we all know Mount Everest (8,840 m / 29,002 ft) to be the highest peak, in fact, it the highest peak above sea level. Mauna Kea standing at 10,000 m (33,000 ft) is the tallest mountain if we consider all mountains—submerged and above water.

So, if water and land were to switch places Mt. Everest would go underwater and the now submerged mountain Mauna Kea would then be present, making it the tallest peak above sea level.

We believe humanity can weather any challenge. What do you think? Would mankind survive if such a hypothetical situation would arise? Tell us in the comments below. We are curious to know!

Preview photo credit jose07paz / Reddit