រកឯណាបាន! បុរសល្អដូចប្ដីឌីជេណាណា ចិត្តធ្ងន់ ចិត្តទូលាយ និងតែងតែសុំទោសគ្រប់ពេល មិនថាខុស ឬត្រូវ

ភ្នំពេញ៖​ គ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយថា ​Dj  NaNa  គឺជាពិធីករ  និងអ្នកសម្របសម្រួលកម្មវិធីកម្សាន្ត  និងអប់រំភាគច្រើនដែលសម្បូរវោហោស័ព្ទ  ហើយរាល់វីដេអូអប់រំដែល ​DJ  NaNa  បានធ្វើសុទ្ធតែទទួលបានគាំទ្រក្នុងការជួយលើកទឹកចិត្តជីវិតមនុស្សព្វថ្ងៃ ​និងជួយដោះស្រាយបញ្ហាស្នេហានានាផងដែរ។

មិនត្រឹមតែជោគជ័យនៅក្នុងអាជីពការងារ ​Dj  NaNa  ក៏បានរៀបការជាមួយគូស្នេហាដែលបានមើលចិត្តគ្នាអស់ជាច្រើនឆ្នាំទៀតផង ​ដោយនៅក្នុងនោះជីវិតស្នេហារបស់ ​DJ  NaNa  ពិតជាមានសុភមង្គលខ្លាំងមែនទែន ​ពោលគឺទទួលបានបុរសជាស្វាមីជាមនុស្សប្រុសដែលពូកែអត់ធន់  និងមិនដែលចង់ចាញ់ឈ្នះប្រពន្ធទៀតផង។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ​Dj  NaNa  បានសរសេររៀបរាប់ថា៖ « ភាគច្រើនគេនិយាយថាបុរសម្នាក់នេះសំណាងណាស់បានឌីជេណាណាធ្វើប្រពន្ធ។ តាមពិតឌីជេណាណាទេជាអ្នកសំណាងបានបុរសម្នាក់នេះជាស្វាមី។ លោកប្តីខ្ញុំជាមនុស្សប្រុសដែលមិនចេះចង់ឈ្នះ គាត់សុំទោសរាល់ពេលដែលខ្ញុំខឹង ទោះគាត់ខុសឬមិនខុសក៏ដោយ គាត់មិនដែលខ្លាចប្រពន្ធគាត់ល្បី មិនធ្លាប់អន់ចិត្តទោះប្រពន្ធគាត់ធ្វើការជាមួយបុរសណាផ្សេងក៏ដោយ មិនធ្លាប់រារាំងការសម្រេចចិត្តរបស់ខ្ញុំ ហើយក៏មិនធ្លាប់ដាក់សម្ពាធទោះខ្ញុំធ្វើរឿងដែលគាត់មិនចូលចិត្ត។ អរគុណណាស់លោកប្តី។

(បង្ហោះរូបលោកប្តីមួយ ជាការលួងចិត្តដែលត្រូវទៅអាមេរិកចោលគាត់ទៀតហើយ ហេហេហេ) ។ ឌីជេណាណាឆ្លាតអញ្ចឹង។ »។

គួរឱ្យដឹងផងដែរថា ​DJ NaNa  បានចូលរោងជ័យរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ  កាលពីថ្ងៃទី  ២៤ ​ខែមករា ​ឆ្នាំ ​២០១៩ ​កន្លងទៅនោះ ​ដោយមានភ្ញៀវចូលរួមយ៉ាងអធិកអធមផងដែរ៕

124555

70175815_2531117053606183_927071903477137408_n

 

A3c430a0c6d3bed35e726ae5e31e2a2a52b28e0b

67598824_2482287658489123_9063498931597475840_n

67404649_2465247853526437_2046401163191910400_n