ស្នេហាខុសវ័យខុសទ្វីប ទោះបានប្តីចាស់ ​តែនារីម្នាក់នេះពោលសរសើរថាខ្លួនសំណាងខ្លាំងណាស់ដោយសារតែរឿងមួយនេះ!

ភ្នំពេញ៖ ជាការពិតណាស់ ​ស្នេហាកើតមានដោយមិនប្រកាន់ភេទ ​ពណ៌សម្បូរ  វណ្ណៈ ​ឬពូជសាសន៍នោះឡើយ ​ជាក់ស្តែងស្នេហាកើតឡើងដោយមនោសញ្ចេតនាពិត និងស្នេហាដ៏ជ្រាលជ្រៅកើតចេញពីបេះដូង។

អ្វីដែលសំខាន់ស្នេហាពិត ​គឺជាការស្រលាញ់ស្មោះស្ម័គ្រ ​យល់ចិត្តគ្នា  មើលថែគ្នា  និងអន់ឱនឱ្យគ្នាទៅវិញទៅមកទើបស្នេហានេះប្រកបដោយភាពរឹងមាំយូរអង្វែង ​ថែមទាំងអាចឈានទៅរកវិថីអាពាហ៍ពិពាហ៍រួមគ្នាផងដែរ។

ជាក់ស្តែងថ្មីៗនេះ ​នារីម្នាក់ដែលបានកសាងស្នេហាជាមួយនឹងជនជាតិបរទេសរហូតមានចំណងអាពាហ៍ពិពាហ៍បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនឯងថាពិតជាមានសំណាងខ្លាំងណាស់ដែលមានស្វាមីបរទេសបែបនេះ។

តាមរយៈគណនីហ្វេសប៊ុក Chanra Reuy  បានសរសេររៀបរាប់ថា៖ «ស្នេហាខុសវ័យ~ខុសទ្វីប រស់នៅជាមួយគ្នាតិចជាងនិយាយទូរសព្ទ័😆 ពេលដើរទៅណាមិនថាក្នុងរឺក្រៅប្រទេស គេតែងតែនិយាយថា អ្នកពិតជាសំណាងណាស់បានប្រពន្ធក្មេង😑 តាមពិតខ្ញុំទេសំណាងដែរបានប្តីចាស់ គាត់ត្រូវផ្លាស់ប្តូរវ័យមកក្មេងវិញតាមខ្ញុំ🤣 »៕

Screen Shot 2019 09 03 At 9.15.59 PM

55708880_590640114750643_9005769979819196416_n

66442627_651634098651244_2278746850817212416_n

68969602_684088218739165_8625271946528948224_n

69208557_672781999869787_8167490855830028288_n

69550333_684088138739173_4468346123488067584_n

69645971_684088112072509_4457966802441338880_n

69738969_684088015405852_3177731536489283584_n

69768186_684087992072521_6455504384699662336_n

69807436_684088082072512_1825619297053966336_n