ប្តីល្អពិត! រាល់ខែហុចស្រោមសំបុត្រលុយឱ្យប្រពន្ធអស់ៗ ​ខ្លួនឯងទុកចាយមួយខែតែ៥០ដុល្លារ ​រកឯណាបាន!

ភ្នំពេញ៖ ថ្មីៗនេះរឿងរ៉ាវប្តីប្រពន្ធមួយគូធ្វើឱ្យរំជើបរំជួលពេញបណ្តាញសង្គម ​ដោយមិននឹកស្មានថានៅលើលោកនេះសល់បុរសជាប្តីដែលស្រលាញ់ និងគិតគូប្រពន្ធដល់ថ្នាក់នេះសោះ ​ព្រោះតែរាល់ខែពេលបើកលុយម្តងៗហុចលុយឱ្យប្រពន្ធមួយស្រោមសំបុត្រទាំងខ្ទាស់  ឯខ្លួនឯងចាយមួយខែត្រឹមតែ ​៥០ដុល្លាតែប៉ុណ្ណោះ។

តាម​រយៈ​គណនី​ហ្វេសប៊ុក John Nita Tan​ បានសរសេររៀបរាប់ថា​៖ «ប្រាក់ខែប្តី រាល់ខែ គឺគាត់ហុចអោយទាំងស្រោមសំបុត្រចឹងម៉ង បើគាត់រកបានក្រៅអោយប្រពន្ធអស់ៗ មិនដែលបាត់ 1$ទេ និយាយរួមតាំងពីការរួច គឺគាត់ប្រគល់គ្រប់យ៉ាងមកអោយខ្ញុំ ទាំងការស្រលាញ់ ទាំងផ្តល់តំលៃ និងសិទ្ធសេរីភាព។

ប្រហែលមានអ្នកមិនជឿទេថាមានប្តីបែបហ្នឹង គាត់មិនចេះ ចាយលុយផ្តេសផ្តាស់ មិនចូលចិត្តដើរលេង មិនចូលចិត្តផឹកសុី មិនដែលអោយប្រពន្ធពិបាកចិត្តរឿងស្រី ជាពិសេសគាត់តែងតែ ជួយកាងារផ្ទះប្រពន្ធជានិច្ច ខ្លាចប្រពន្ធហត់ ប្តីខ្ញុំចាយមិនអស់ 50$ទេ​ ក្នុង1ខែ តែបើប្រពន្ធចាយវិញ មិនក្រោម 4k ទេ(បញ្ជាក់ ចាយ4k ហ្នឹងទាំងលុយបង់ទុងទីន)»

ក្រោយពីដឹងរឿងរ៉ាវជីវិតប្តីប្រពន្ធមួយគូនេះ ​មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការគាំទ្រជាខ្លាំងជាពិសេសគឺខាងមិត្តនារីៗតែម្តង ​ដូចពាក្យចាស់ថា  មានប្រពន្ធអ្នកគីតគូទុកដាក់លុយចាយវាយទើបប្តីសល់ផ្ទហសល់ដី ​មានអ្វីៗគ្រប់យ៉ាងបាន៕

135777

2 4

11 1

10 1

9 2

6 3