យ៉ាងហោចណាស់ក៏មានមនុស្សជាង ​៣០នាក់ ​រងរបួសព្រោះការបុកគ្នារវាងរថភ្លើង និងឡានដឹកទំនិញកាលពីព្រឹកមិញនេះក្នុងប្រទេសជប៉ុន (មានវីដេអូ)

ជប៉ុន៖ ​នាវេលាម៉ោងប្រមាណជា  ១១:៤០នាទីព្រឹកថ្ងៃទី  ៥ ​ខែកញ្ញា ​ឆ្នាំ  ២០១៩នេះ (ម៉ោងប្រទេសជប៉ុន) នៅក្នុងប្រទេសជប៉ុនមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលមិននឹកស្មានដល់ថាអាចកើតមានឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍មួយនេះ ​គឺករណីរថភ្លើងដឹកអ្នកដំណើរបុកជាមួយឡានធំដឹកទំនិញលើផ្លូវដែកនៅយូកូហាម៉ា។

ប៉ូលីសបានរាយការណ៍ឱ្យដឹងថា ​ដំបូងនោះឡានដឹកទំនិញប្រភេទផ្លែក្រូចស្រាប់តែបានជិះចូលគន្លងផ្លូវដែក ​រួចក៏បានបុកផ្ទប់នឹងរថភ្លើងភ្លាមៗរហូតធ្វើឱ្យរថភ្លើងក្រឡាប់ ​និងរអិលជាប់នឹងឡានដឹកទំនិញតែម្តង  ធ្វើឱ្យអ្នកបើកបរឡានដឹកទំនិញរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ​ឯអ្នកដំណើរជាង៣០នាក់ទៀតគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ​ចំពោះមូលហេតុច្បាស់លាស់នៃការប៉ះទង្គិចនេះ ​និងទំហំនៃការខូចខាតមិនត្រូវបានបង្ហើបដោយក្រុមប៉ូលីសនៅឡើយនោះទេ ​ដោយត្រូវរង់ចាំការស៊ើបអង្កេតឱ្យបានច្បាស់ជាមុនសិន៕

សូមទស្សនាវីដេអូខខាងក្រោម ៖

_w850 (1)

WireAP_226ac2c09fbb49559d7d63e1ca1e2fdc_12x5_992