ពិតអត់ ​គេថាអ្នកធាត់ៗមានសាច់ចិត្តល្អជាងអ្នកស្គមៗ? – Kalib9 ជីវិតកម្សាន្ត | Pelklas

ពិតអត់ ​គេថាអ្នកធាត់ៗមានសាច់ចិត្តល្អជាងអ្នកស្គមៗ?

មនុស្សជាច្រើនប្រហែលជាសម្លឹងទៅកាន់មនុស្សដែលមានរាងកាយស្គមស្លីមច្រើនជាងមនុស្សដែលធាត់ធំមានសាច់ម៉ាប់ៗហើយ ​ព្រោះតែអ្នកស្គមមើលទៅស្រស់ស្អាត គួរឱ្យចង់គយគន់ជាង ​ហើយកត្តាមួយនេះហើយដែលមនុស្សគ្រប់គ្នាក្នងសង្គមមិនសូវជាឱ្យតម្លៃ ​ឬមើលងាយអ្នកធាត់ៗជាដើម។

ជាក់ស្តែងប្រសិនជាក្រឡេកទៅមើលភាពរីករាយ ​និងទឹកចិត្តរបស់អ្នកធាត់ ​អ្នកវិទ្យាសាស្រ្តបានរកឃើញថា  អ្នកដែលធាត់ៗបែរជាមនុស្សដែលមានចិត្តល្អខ្លាំងជាងអ្នកស្គម ​ហើយនិងជាមនុស្សសប្បាយៗរីករាយពីក្នុងខ្លួនជាងមនុស្សធម្មតាទៅវិញ។

តាមរយៈការធ្វើពិសោធន៍របស់អាល្លឺម៉ង់បានរកឃើញថា ​អ្នកដែលធាត់ពិតជាមានចិត្តល្អ ​និងចិត្តទូលាយពិតមែនតាមការពិសោធន៍មនុស្សស្គម ២០នាក់ និងមនុស្សធាត់២០នាក់ឱ្យធ្វើការលេងហ្គេមមួយនោះគឺការចែករំលែកលុយរបស់គេជាការដាក់ទានទៅមនុស្សដទៃ ​(អ្នកអត់ឃ្លាន  អ្នកសុំទាន​​ឬជនអនាថា) ​បន្ទាប់មកគេរកឃើញថា ​អ្នកដែលស្គមបែរជាមានចិត្តកំណាញ់  និងដាក់ទានទៅឱ្យមនុស្សផ្សេងតិចជាងអ្នកធាត់ៗដល់ទៅ  ១៦ភាគរយ។

IU

ភ័ស្តុតាង ​និងអំណះអំណាងជាច្រើនទៀតក៏បានបញ្ជាក់ផងដែរថា ​មនុស្សធាត់ៗពិតជាមានចិត្តទូលាយ ​និងចិត្តល្អជាងអ្នកស្គមៗប្រាកដមែនដោយសារតែ៖

-កត្តាការរស់នៅ ​និងសេដ្ឋកិច្ចរបស់អ្នកធាត់ៗល្អ ​នោះហើយជាហេតុធ្វើឱ្យគេចាយវាយមិនសូវចេះរិះខាំប៉ុន្មាននោះទេ  ដូច្នេះពួកគេនឹងទទួលទានអាហារដែលគេចង់ទទួលទាន ​ចាយវាយលើអ្វីដែលពួកគេចង់បានដោយមិនស្តាយប៉ុន្មានឡើយហើយ ​ហើយកត្តាសេដ្ឋកិច្ចនេះហើយជាហេតុធ្វើឱ្យគេធាត់ និងមានសាច់ជាងមនុស្សធម្មតា  រួមទាំងធ្វើឱ្យគេមានទឹកចិត្តល្អ ​ចេះចែករំលែកទៅមនុស្សដទៃនៅជុំវិញខ្លួនគេផងដែរ។

ខុសពីមនុស្សធាត់ ​អ្នកដែលស្គមៗភាគច្រើនមានការគិរគូល្អិនល្អន់ខ្លាំងពេកនៅក្នុងការចំណាយ ​ដោយការចាយវាយត្បិតត្បៀត ​មិនហ៊ានទទួលទានអាហារល្អៗឆ្ងាញ់ៗ  សុខចិត្តសន្សំលុយទុកអីជាដើម ​ហេតុនេះហើយធ្វើឱ្យអ្នកស្គមៗកម្រចាយវាយលុយផ្តេសផ្តាសណាស់  ពោលគឺគំរិះ ត្បិតត្បៀត  និងមិនសូវជាមានចិត្តល្អចែករំលែកទៅកាន់អ្នកដទៃប៉ុន្មាននោះឡើយ៕

រក្សាសិទ្ធអត្ថបទ៖  ក្នុងស្រុក

Bokjoo 2