នៅតែធ្វើបានល្អ! ក្រុមជម្រើសជាតិកម្ពុជា ស្មើរ ហុងកុង ១-១ ទៅជុំបន្ទាប់ពានរង្វាន់ World Cup Qatar 2022 & Asian Cup 2023 – Kalib9 កីទ្បា | Pelklas

នៅតែធ្វើបានល្អ! ក្រុមជម្រើសជាតិកម្ពុជា ស្មើរ ហុងកុង ១-១ ទៅជុំបន្ទាប់ពានរង្វាន់ World Cup Qatar 2022 & Asian Cup 2023

ក្រុម​បាល់ទាត់​គោព្រៃ​កម្ពុជា​ ស្មើរគ្នាជាមួយ​ក្រុម​បាល់ទាត់ ​ហុងកុង ១-១​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ​មុន​នេះ​ ​ក្នុង​ការ​ប្រកួត ​ World Cup Qatar ​2022​ & Asian Cup 2023 វគ្គ​ជម្រុះ​ Preliminary Joint Qualifications ជើង​ទី២​នេះ។​

69690417_2460428574194636_6831750009524846592_n

Credit Photo: Football Federation of Cambodia

នៅ​តង់ទី១​ ក្រុម​បាល់ទាត់​ហុងកុង​ បាននាំមុខ​កម្ពុជា​ ​១គ្រាប់​ ស៊ុតដោយកីឡាករ Tan Chun Lok នៅនាទីទី១៦ បន្ទាប់មក​ ​ក្រុម​កម្ពុជាក៏បានព្យាយាមរហូតតាមស្មើរស៊ុតដោយកីឡាករ​កែវ សុខផេង នៅនាទី ៣៤ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម។​ ​ ចូល​ដល់​វគ្គ​ទី២​ ក្រុមកម្ពុជាបានបង្កើតឳកាសជាច្រើនលើកតែធ្វើមិនបានសម្រេច លទ្ធផលរក្សានៅដដែលរហូតចប់ការប្រកួត។​ លទ្ធផលជាផ្លូវការ១ ទល់នឹង១ ដោយក្រុមកម្ពុជា និងហុងកុងទទួលបាន ម្នាក់ ១ពិន្ទុទៅវគ្គបន្តរ។

FFF70540809_2460725057498321_301994011168604160_n

Credit Photo: Football Federation of Cambodia

ដោយ Geo (happylearnnews.com)