ការធ្វើដំណើរកំសាន្ត សម្រាប់មនុស្សមួយចំនួនគឺសំដៅទៅលើការឈប់សម្រាកពីភាពតានតឹងនៅកន្លែងធ្វើការ ហើយសម្រាប់អ្នកដទៃទៀតវាគឺជាបទពិសោធន៍ និងស្វែងរកអ្វីៗដែលថ្មី។ ទោះយ៉ាងណាក៏ដោយវាជារឿងសំខាន់ណាស់ដែលត្រូវដឹងថា នៅពេលដែលធ្វើដំណើរទៅកន្លែងថ្មី វប្បធម៌ថ្មី មនុស្សខុសគ្នា និងជីវិតខុសគ្នានោះ គឺមានរឿងជាច្រើនដែលយើងមិនគួរធ្វើ។ ប្រសិនបើយើងចង់ក្លាយជាភ្ញៀវម្នាក់ដែលល្អប្រសើរ យើងត្រូវតែដឹងនូវឥរិយាបថត្រឹមត្រូវនៃប្រទេសដែលយើងកំពុងតែទៅទស្សនានោះ។
ដើម្បីជួយអ្នកទាំងអស់គ្នា អោយក្លាយជាអ្នកទេសចរណ៍ ដែលមានឥរិយាបថត្រឹមត្រូវនោះ គេហទំព័រ Bright Side បានបង្ហាញរឿងទាំង ១៥ យ៉ាងដែលអ្នកមិនគួរធ្វើនៅក្នុងប្រទេសទាំងនេះ ដូច្នេះអ្នកអាចរីករាយនឹងវិស្សមកាលដ៏សប្យាយរីករាយរបស់អ្នក!
១. នៅក្នុងប្រទេសរុស្ស៊ី មិនរីករាយនឹងការជូនផ្កាទៅនរណាម្នាក់នូវចំនួនលេខគូនោះទេ
នៅប្រទេសរុស្ស៊ីក៏ដូចជានៅបណ្តាប្រទេសអ៊ឺរ៉ុបខាងកើតមួយចំនួនផងដែរ ការជូនចំនួនផ្កាជាលេខគូត្រូវបានគេចាត់ទុកថាជាអំពើរមិនសមរម្យ។ លេខគូត្រូវបានផ្តល់ជូនតែនៅក្នុងពិធីបុណ្យសពនោះទេ។ ដូច្នេះប្រសិនបើអ្នកមិនចង់ធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តសូមជូនពួកគេនូវចំនួនសេស!
២. នៅប្រទេសចិនសូមកុំសម្លឹងមើលភ្នែករបស់គេ
នៅប្រទេសចិនការសម្លឹងមើលភ្នែកត្រូវបានគេចាត់ទុកថាជាសញ្ញានៃការមិនគោរពចំពោះមនុស្សម្នាក់ទៀត។ ប្រជាជនចិនធ្វើវានៅពេលពួកគេខឹងនឹងនរណាម្នាក់ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាភ្ញៀវដ៏ល្អសូមកុំធ្វើវា។
៣. កុំមើលងាយរាជវង្សរបស់ប្រទេសថៃទោះជាតាមវិធីណាក៏ដោយ
សូម្បីតែការនិយាយលេងសើចអំពីពួកគេក៏អាចធ្វើឱ្យអ្នកមានបញ្ហាដែរ។ ហើយអ្វីដែលសំខាន់បំផុតគឺការជាន់លើក្រដាសប្រាក់របស់ពួកគេ វានឹងធ្វើអោយអ្នកក្លាយជាឧក្រិដ្ឋជន។
៤. នៅប្រទេសន័រវែសអ្នកមិនត្រូវនិយាយអំពីការទៅព្រះវិហារនោះទេ
ជៀសវាងការសួរនរណាម្នាក់ប្រសិនបើពួកគេទៅព្រះវិហារ។ មានតែប្រជាជនតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសន័រវេសដែលទៅព្រះវិហារ។ ដូច្នេះការលើកស្ទួយលើសាសនាវាហាក់ដូចជាមិនសមរម្យ ហើយអ្នកមិនគួរនិយាយអំពីរឿងនេះទេ។
៥. នៅប្រទេសឥណ្ឌាអ្នកមិនត្រូវពាក់ស្បែកជើងចូលទៅក្នុងព្រះវិហារឡើយ
នៅពេលដែលអ្នកចូលព្រះវិហារ ឬផ្ទះនរណាម្នាក់អ្នកគួរតែដោះស្បែកជើងរបស់អ្នក។
៦. នៅប្រទេសអាល្លឺម៉ង់អ្នកមិនត្រូវជូនពរខួបកំណើតនរណាម្នាក់មុនថ្ងៃខួបរបស់គេទេ
ជនជាតិអាល្លឺម៉ង់មានអបិយជំនឿអំពីរឿងនេះពីព្រោះពួកគេជឿជាក់ថាអ្វីៗនឹងបរាជ័យប្រសិនបើអ្នកនិយាយជូនពរពួកគេមុនបែបនេះ។ ដូច្នេះការជូនពរជនជាតិអាឡឺម៉ង់នៅមុនថ្ងៃកំណើត អាចធ្វើឱ្យពួកគេជួបសំណាងអាក្រក់។
៧. នៅអារ៉ាប់គេហាមមិនអោយបង្ហាញការថើបគ្នានៅទីសាធារណៈ
នៅអារ៉ាប់ការបង្ហាញសេចក្តីស្រឡាញ់ជាសាធារណៈមិនត្រឹមតែ ត្រូវបានគេមើលរំលងប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយពួកគេមានបញ្ហាជាច្រើនទៀតផង។ ដូច្នេះប្រជនអារ៉ាប់មិនអនុញ្ញាតអោយថើបគ្នានៅទីសាធារណៈនោះទេ។
៨. នៅសិង្ហបុរីមិនអនុញ្ញាតឱ្យមានសត្វចិញ្ចឹមឡើយ
សត្វឆ្កែមិនត្រូវបានអនុញ្ញាតអោយចិញ្ចឹមទេនៅក្នុងប្រទេសសិង្ហបុរី។ ដូច្នេះប្រសិនបើអ្នកចង់ធ្វើដំណើរជុំវិញពិភពលោកដោយយកសត្វឆ្កែរបស់អ្នកទៅជាមួយនោះ សិង្ហបុរីប្រហែលជាមិនមែនជាកន្លែងដែលល្អបំផុតសម្រាប់អ្នកជ្រើសរើសនោះទេ។
៩. នៅអាមេរិកមិនអនុញ្ញាតអោយដើរឆ្លងកាត់ផ្លូវទេ
ការដើរឆ្លងកាត់ផ្លូវដោយគ្នានស្លាកសញ្ញានៅសហរដ្ឋអាមេរិកគឺខុសច្បាប់ ទោះបីផ្លូវនោះទំនេរក៏ដោយ។ សូមប្រុងប្រយ័ត្នកុំធ្វើឱ្យខ្លួនអ្នកមានបញ្ហា ដោយាសារការដើរផ្លូវកាត់អី។
១០. អ្នកមិនត្រូវបរិភោបអាហារតែមួយមុខ នៅភោជនីយដ្ឋានក្នុងប្រទេសបារាំងនោះទេ
ដូចគ្នានឹងភាសារបស់ពួកគេដែរ ប្រជាជនបារាំងមានមោទនភាពចំពោះម្ហូបរបស់ពួកគេណាស់។ ដូច្នេះចំពោះពួកគេការបរិភោបអាហារតែមួយមុខគត់នៅក្នុងភោជនីយដ្ឋានត្រូវបានគេចាត់ទុកថាជារឿងមិនល្អ។ លើសពីនេះទៅទៀតការសល់ម្ហូបនៅលើចានរបស់អ្នកអាចជាការប្រមាថយ៉ាងខ្លាំងចំពោះមេចុងភៅ។
១១. កុំជូនវត្ថុមុតស្រួចជាកាដូនៅប្រទេសស្វីស
ការជូនវត្ថុមុតស្រួចជាអំណោយនៅក្នុងប្រទេសស្វីស (រួមជាមួយប្រទេសដទៃទៀតដូចជាអាឡឺម៉ង់ ប្រេស៊ីល និងអេហ្ស៊ីប) ត្រូវបានគេចាត់ទុកថាជាអំណោយមិនល្អ និងជាចុងបញ្ចប់នៃទំនាក់ទំនង ឬមិត្តភាពរបស់ពួកគេ។
១២. កុំច្រឡំរវាងប្រទេសញូវែលសេឡង់ជាមួយនឹងប្រទេសអូស្រ្តាលី
ប្រជាជនមកពីប្រទេសនូវែលហ្សេឡង់នឹងខឹងអ្នកប្រសិនបើអ្នកហៅពួកគេថាជាជនជាតិអូស្រ្តាលី។ ដូច្នេះសូមមានការប្រុងប្រយ័ត្ន!
១៣. នៅក្នុងប្រទេសឈីលីមិនបរិភោគអាហារដោយដៃទទេនោះទេ
វាត្រូវបានគេចាត់ទុកថាជារឿងឈ្លើយណាស់ក្នុងការញ៉ាំដោយដៃរបស់អ្នកនៅទីសាធារណៈក្នុងប្រទេសឈីលី។ រឿងសំខាន់មួយទៀតដែលត្រូវដឹងអំពីវិន័យនៃការបរិភោគអាហារក្នុងប្រទេសឈីលីគឺថាយើងត្រូវតែដាក់ដៃរបស់យើងនៅពីលើតុជានិច្ច ដោយកដៃរបស់យើងត្រូវដាក់នៅលើគែមតុ។
១៤. កុំឈរខុសកន្លែងនៃជណ្តើរយន្តនៅប្រទេសជប៉ុន
វិន័យនៃការជិះជណ្តើរយន្តនៅក្នុងប្រទេសជប៉ុនគឺតឹងរឹងណាស់។ ប្រសិនបើអ្នកមិនចង់រំខានដល់អ្នកធ្វើដំណើរផ្សេងទៀតទេ អ្នកគួរដឹងអំពីវា។ នៅ Osaka អ្នកត្រូវឈរនៅខាងស្តាំនៃជណ្តើរយន្ត តែនៅ Tokyo អ្នកគួរតែនៅខាងឆ្វេងនៃជណ្តើរយន្ត។
១៥. នៅប្រទេសប្រេសុីលអ្នកមិនគួរលើកដៃជាសញ្ញាថា OK នោះទេ
នៅអាមេរិកកាយវិការដៃថា OK មិនបង្កជាបញ្ហាទេ ប៉ុន្តែនៅប្រេស៊ីលកាធ្វើបែបនេះវាស្មើនឹងការធ្វើសញ្ញាម្រាមដៃកណ្តាល ហើយវាជាកាយវិការមួយដែលអ្នកមិនគួរធ្វើនៅចំពោះមុខអ្នកស្រុកឡើយ។
តើមានអ្វីផ្សេងទៀតដែលយើងមិនគួរធ្វើនៅក្នុងប្រទេសផ្សេងៗ ដែរ ឬទេ? ប្រសិនបើអ្នកមានចំណេះដឹង ឬបទពិសោធន៍ផ្សេងទៀត សូមជួយចែករំលែកដល់ពួកយើងទាំងអស់គ្នា!
ប្រែសម្រួលដោយ៖ Crusher
ប្រភពដើម៖ Bright Side