ទម្លាប់ស្លៀកពាក់៩យ៉ាងនេះ ពិតជាគ្រោះថ្នាក់ណាស់បេីយេីងស្លៀកពាក់រាល់ថ្ងៃ

លោក George Bernard Shaw ធ្លាប់បាននិយាយថា «ម៉ូតសំលៀកបំពាក់ គឺគ្មានអ្វីក្រៅពីការធ្វេីអោយមានការរីករាលដាលនៃបញ្ហានោះទេ»។ ប៉ុន្តែគាត់ប្រហែលជាមិនដឹងថាគាត់ពិតជានិយាយត្រឹមត្រូវណាស់ នៅពេលដែលគាត់ប្រៀបធៀបម៉ូតជាមួយនឹងជំងឺ។

ការស្លៀកពាក់ទាន់សម័យរាល់ថ្ងៃពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើង។ ការស្លៀកពាក់តឹងៗ គឺជារឿងដែលបានកេីតឡេីងតាំងពីអតីតកាលមកម្លោះ សូម្បីតែនៅសតវត្សរ៍ទី ២១ នេះ យេីងការស្លៀកពាក់បែបនេះដែលអាចបង្កបញ្ហាសុខភាពជាច្រើន។

#1 ខោ​កា​ប៊ូ​យតឹងៗ

Pieces Of Clothing 01

ខោខូវប៊យល្អ គឺជាសម្លៀកបំពាក់ពេញនិយមជាសកលបំផុតនៅលើពិភពលោក។ ក្មេងស្រី និងស្ត្រីជាច្រើនជ្រើសរើសខោខូវប៊យតឹងៗដើម្បីបង្ហាញពីត្រគាកនិងជើងដ៏ស្រស់ស្អាតរបស់ពួកគេ។ ប៉ុន្តែជាអកុសលខោខូវប៊យទាំងនេះរំខានដល់ចរន្តឈាមដែលនាំឱ្យមានរោគយឺតសរសៃឈាម និងខ្លាញ់ភ្លៅ។ ស្បែកមិនអាចដកដង្ហើមបាន ពីព្រោះសាច់ក្រណាត់នៅជិតរាងកាយពេក។

#2 ស្បែកជើង​កែងចោត

Pieces Of Clothing 02

នៅពេលស្ត្រីពាក់ស្បែកជើងកែងខ្ពស់នាងផ្លាស់ប្តូរភ្លាមៗ៖​ នាងមេីលទៅកាន់តែមានរាងស្អាតនិងសម។ ប៉ុន្តែនេះមិនមែនមានន័យថានាងគួរតែពាក់ស្បែកជើងកែងខ្ពស់រាល់ថ្ងៃនោះទេ។ របស់របរទាន់សម័យនេះនឹងធ្វេីឱ្យយេីង ឈឺខ្នង ឈឺជើង និងហើម។ ដូចគ្នានេះផងដែរ ការពាក់ស្បែកជើងកែងជើងខ្ពស់ ជារឿយៗអាចបណ្តាលឱ្យមានរោគក្លន និងឆ្អឹងខ្នងរាងមូល។

#3 ស្បែកជើងដែលមានបាត់រាបស្មើ

Pieces Of Clothing 03

បេីមេីលទៅវាហាក់ដូចជាស្បែកជើងរាបស្មើ ប្រហែលជាគ្មានគ្រោះថ្នាក់អ្វីទេ។ ប៉ុន្តែគ្រូពេទ្យអះអាងថាស្បែកជើងទាំងនេះ អាចបង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាព ព្រោះបន្ទុកនៅលើជើងមិនស្មើគ្នា។ នេះនឹងធ្វេីឱ្យសសៃរបស់អ្នកធំជាងមុនហើយបាត់បង់ការបត់បែន ហើយជើងអ្នកនឹងក្លាយជារាបស្មើ។ នេះអាចនាំឱ្យឈឺជើង និងឈឺខ្នង។ ផលវិបាកមិនល្អមួយទៀត គឺនៅពេលឈរបត់ជើងចូលគ្នា នោះនឹងនាំឱ្យខូចទ្រង់ទ្រាយជង្គង់ និងត្រគាក។

#4 ការពាក់អាវទ្រនាប់រឹបទាញឡេីងលេី

Pieces Of Clothing 04

ការពាក់អាវទ្រនាប់បែបនេះមានប្រជាប្រិយភាពខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាសុដន់ហាក់ដូចជាមើលទៅមានរាងមូល និងមានភាពតឹងស្អាតក៏ដោយ តែតាមពិតការធ្វេីបែបនេះ នឹងធ្វេីឱ្យខូចទ្រង់ទ្រាយដើមទ្រូង ហើយធ្វើឱ្យពួកគេពឹងផ្អែកកាន់តែខ្លាំងទៅលើរបស់សិប្បនិម្មិត។ លើសពីនេះទៀត ការពាក់អាវទ្រនាប់រឹបទាញឡេីងលេីបែបនេះ នឹងធ្វេីអោយស្ទះសរសៃឈាម ហើយសម្ពាធថេរលើសុដន់អាចបណ្តាលឱ្យមានជំងឺមហារីក។

#5 វ៉ែនតាការពារកម្តៅថ្ងៃ

Pieces Of Clothing 05

វ៉ែនតាការពារកម្តៅថ្ងៃមិនត្រឹមតែជារបស់ទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការចាំបាច់ផងដែរនៅពេលដែលពន្លឺព្រះអាទិត្យប្រែជាភ្លឺខ្លាំងពេក។ ទោះយ៉ាងណាក៏ដោយ អ្នកមិនអាចពាក់វ៉ែនតានេះនៅពេលល្ងាច ឬ ខាងក្នុងផ្ទះបានទេ ជាពិសេសនៅពេលដែលមិនមានពន្លឺគ្រប់គ្រាន់។ នេះនឹងដាក់សំពាធបន្ថែមលើភ្នែករបស់អ្នកដែលធ្វើឱ្យហានិភ័យ នៃការវិវត្តទៅជាជំងឺភ្នែកឡើងបាយ។ លើសពីនេះទៅទៀតអ្នកត្រូវថែរក្សាវ៉ែនតារបស់អ្នកឱ្យស្អាត ហើយកុំប្រើវ៉ែនតាដែលមិនធានាសុវត្ថិភាព ១០០ ភាគរយពីពន្លឺកាំរស្មីយូវី ព្រោះវាអាចបំផ្លាញភ្នែករបស់អ្នក។

#6 ខោអាវតឹងៗជាប់នឹងសាច់ ដូចជាស្រោមបា

Pieces Of Clothing 06

នេះគឺជាសម្លៀកបំពាក់ដែលចាំបាច់សម្រាប់គ្រប់ស្ត្រីៗទាំងអស់។ ភាពតឹងនឹងធ្វើឱ្យរូបរាងរបស់យើងកាន់តែពេញលេញ និងឆើតឆាយ។ ពួកវាធ្វើឱ្យជើងរបស់យើងមើលទៅស្រស់ស្អាតជាងមុន។ ប៉ុន្តែជាអកុសល ប្រសិនបើអ្នកពាក់វាញឺកញាប់ពេកវាអាចបង្កគ្រោះថ្នាក់។ ខោតឹងៗបែបនេះអាចបង្កអោយមានសំណើម។ ជាលទ្ធផល ពួកគេនាំឱ្យមានការឆ្លងមេរោគផ្សេងៗតាមទ្វារមាស ហើយការតឹងខ្លះក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែលអាចនាំឱ្យមានរោគយឺតសរសៃឈាម។

#7 ការស្ពាយកាបូបធំៗ

Pieces Of Clothing 07

កាបូបរបស់ស្ត្រីភាគច្រេីន គឺជាឃ្លាំងមួយដែលអ្នកអាចមានអ្វីៗគ្រប់យ៉ាងដូចជា គ្រឿងសំអាង ឬ កុំព្យូទ័រយួរដៃ។ កាបូបពិតជាមានភាពងាយស្រួលប៉ុន្តែក៏មិនមានសុវត្ថិភាពសម្រាប់សុខភាពរបស់យើងដែរ។ ដោយសារយើងតែងតែយកកាបូបដាក់លើស្មាជាប់ជានិច្ច សំពាធនៅលើស្មា និងឆ្អឹងខ្នងធ្ងន់ពេក ដែលអាចនាំឱ្យមានជំងឺ វៀចឆ្អឹងខ្នង និង Osteochondrosis។ ដោយសារតែអតុល្យភាពនេះ អ្នកអាចនឹងមានសាច់ដុំកកឈាម ស្ទះសរសៃឈាម និងសរសៃប្រសាទខ្ទប់។

#8 ខោអាវស្លៀកគេង

Pieces Of Clothing 08

តើនរណាអាចរស់នៅដោយគ្មានខោអាវស្លៀកគេងដែលមានផាសុខភាព ជាពិសេសនៅរដូវរងារ? ហើយតើពួកគេអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកយ៉ាងដូចម្តេច? រឿងនេះគឺថាខោអាវដែលតឹងពេក ឬ ក្តៅពេក បង្កឱ្យមានការរីកលូតលាស់នៃពពួកបាក់តេរីផ្សេងៗ ដែលអាចនាំឱ្យរលាកស្បែក រមាស់ ឬ ឆ្លងមេរោគផ្សិត។ ស្ត្រីដែលមានជំងឺផ្សិតរ៉ាំរ៉ៃ ត្រូវបានគេណែនាំឱ្យគេងដោយគ្មានខោអាវ និងសូម្បីតែខោទ្រនាប់ក៏ដោយ។

ប្រភព៖ brightside.me