១០ រូបភាពនេះអាចបំភាន់ភ្នែកអ្នកបាន – Kalib9 ប្លែកៗ | Pelklas

១០ រូបភាពនេះអាចបំភាន់ភ្នែកអ្នកបាន

ថ្ងៃនេះខ្ញុំបានប្រមូលភស្ដុតាងជារូបភាពខ្លះៗដ៏គួរអោយចាប់អារម្មណ៍ ដែលអាចបោកភ្នែករបស់យើងបាន។

#1 តើអ្នកឃើញប៉ុន្មានពណ៌នៅក្នុងរូបភាពនេះ?

Photo Trick 01

តាមពិតទៅ វង់ខៀវនិងបៃតងពណ៌ដូចគ្នា វាគឺពណ៌បៃតង។ មិនមានពណ៌ខៀវទេនៅក្នុងរូបភាពនេះទេ។

#2

Photo Trick 02

ការ៉េពណ៌ត្នោតនិងពណ៌ទឹកក្រូចនៅចំកណ្តាលផ្នែកខាងលើនៃគូបទាំងពីរនេះ គឺមានពណ៌ដូចគ្នា។

#3

Photo Trick 03

ចូរមើលដោយប្រុងប្រយ័ត្ននៅលើក្តារអុកនេះ។ តើការ៉េ "A" និង "B" មានពណ៌អ្វី? តើ "A" ហាក់ដូចជាខ្មៅ ហើយ "B" ហាក់ដូចជាពណ៌ស ត្រូវអត់? ចូររកមើលថាតើអ្នកត្រឹមត្រូវឬអត់ នៅខាងក្រោម។

Photo Trick 03

ការពិតទាំងការ៉េ “A” និង “B” មានពណ៌ដូចគ្នា! ពណ៌ប្រផេះ។

#4

Photo Trick 04

ផ្នែកខាងក្រោមនៃតួលេខនេះហាក់ដូចជាមានពណ៌ស្រាលជាងមែនទេ? ឥឡូវចូរដាក់ដៃនៅចន្លោះកណ្តាលរវាងផ្នែកខាងលើនិងផ្នែកខាងក្រោមនៃតួលេខនេះ ពេលនោះអ្នកនឹងដឹង។

#5

Photo Trick 05

រូបសេះទាំងនេះមានពណ៌ដូចគ្នា។

#6

Photo Trick 06

តើមានពណ៌ប៉ុន្មាននៅក្នុងរូបទីនេះ បេីមិនរាប់បញ្ចូលពណ៌ស? បី? បួន? តាមពិតមានតែពីរទេ គឺពណ៌ផ្កាឈូកនិងបៃតង។

#7 នៅពេលភ្នែករបស់អ្នកលេងសេីចជាមួយអ្នក

Photo Trick 07

មិនថាអ្នកព្យាយាមយ៉ាងណា អ្នកមិនអាចផ្តោតលើរូបភាពណាមួយបានឡើយ។

#8

Photo Trick 08

មើលទៅចំណុចតូចៗបួននៅចំកណ្តាលរូបភាពនេះរយៈពេល ៣០ វិនាទី។ បន្ទាប់មកក្រឡេកមើលពិដានហើយព្រិចភ្នែកពីរបីដង។ តើ​អ្នក​ឃើញ​អ្វី?

#9

Photo Trick 09

មានចំណុចខ្មៅនៅចំនុចប្រសព្វនៃខ្សែពណ៌សទាំងអស់ លើកលែងតែមួយដែលអ្នកកំពុងមើល។ តាមពិតចំណុចទាំងនេះមិនមានទេ។

#10

Photo Trick 10

ប្រសិនបើអ្នកមើលចំណុចខ្មៅតូចនៅចំកណ្តាលរូបភាពនេះពីរបីវិនាទី ផ្ទៃពណ៌ប្រផេះនៅជុំវិញនឹងរលាយបាត់។

ប្រភព៖​ brightside.me