លោកជំទាវភរិយាអ្នកដឹកនាំប្រទេសចិន បញ្ចេញទស្សនៈដ៏មានតម្លៃអប់រំមនុស្សស្រីមួយចំនួន ​អានហើយស្រីៗយើងនឹងភ្លឺភ្នែក!

ជាការពិតណាស់ មនុស្សស្រីទាំងឡាយភាគច្រើនចង់ធ្វើខ្លួនជាមនុស្សដ៏មានតម្លៃ និងសំខាន់ម្នាក់សម្រាប់មនុស្សជាទីស្រលាញ់មិនថា ​ទាំងគូសង្សារ ​ឬស្វាមីនោះទេ  តែការចង់ឱ្យខ្លួនឯងមានតម្លៃក្នុងភ្នែករបស់អ្នកដទៃបានធ្វើឱ្យមនុស្សស្រីមួយចំនួនសម្តែងនូវអត្តចរិតខុសឆ្គងជាច្រើនដោយមិនដឹងខ្លួន។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងដកស្រង់មតិយោបល់របស់លោកជំទាវ ផឹងលីយួន ភរិយារបស់ ជិនភីង អ្នកដឹកនាំចិន ដោយលោកជំទាវបានបញ្ចេញទស្សនគតិទាក់ទង

មនុស្សស្រីថា៖  «សម្រាប់មនុស្សស្រី សូមត្រឹមតែអាចត្រួតត្រាទៅលើឥរិយាបថរបស់ខ្លួនឲ្យបានល្អនោះគឺចាត់ទុកថាប្រពៃណាស់ទៅហើយ ហើយហេតុអីចាំបាច់ទៅត្រួតត្រាលើមនុស្សប្រុស? មនុស្សប្រុសណាដែលស្តាប់តាមពាក្យសំដីរបស់យើង គឺយើងមិនចាំបាច់ទៅត្រួតត្រាលើគេនោះទេ តែសម្រាប់មនុស្សប្រុសណាដែលមិនស្តាប់យើង ទោះបីជាយើងចង់ត្រួតត្រាគេប៉ុណ្ណាក៏ដោយក៏មិនអាចទៅរួចដែរ។ មនុស្សប្រុសដែលធ្វើល្អចំពោះយើង គឺមិនចាំបាច់ទៅត្រួតត្រាគេទេ ឯមនុស្សប្រុសដែលធ្វើអាក្រក់ចំពោះយើងនឹងគ្មានថ្ងៃឲ្យយើងត្រួតត្រាគេបានឡើយ។ ចំពោះប្រុសដែលស្រលាញ់យើង

យើងក៏មិនចាំបាច់ទៅត្រួតត្រាគេដែរ ហើយបើគេមិនស្រលាញ់យើង យើងក៏មិនអាចត្រួតត្រាគេបានដូចគ្នា »។

ហើយខាងក្រោមនេះនេះគឺជាសារសំខាន់ដែលលោកជំទាវ ផឹង លីយួន ហ្វើសលេឌី របស់ប្រទេសចិន បានផ្ញើដល់នារីៗជុំវិញពិភពលោក ៖

10830084 3x2 940x627

១. ការចុះទុនឲ្យខ្លួនឯង

ប្រសិនបើមនុស្សស្រីណាលះបង់ពេលវេលាដ៏មានតំលៃរបស់ខ្លួនឲ្យទៅមនុស្សប្រុសណាមួយអស់រយៈពេលជាច្រើនឆ្នាំដើម្បីឲ្យបានគេមកជាគូជីវិត ប៉ុន្មានដប់ឆ្នាំក្រោយមកមនុស្សស្រីនោះនឹងត្រូវរកគ្រប់វិធីដើម្បីចងបុរសម្នាក់នោះមិនឲ្យទៅណាបាន។ ផ្ទុយទៅវិញបើសិនជានារីៗទាំងអស់លះបង់ពេលវេលាដើម្បីអភិវឌ្ឍខ្លួននោះ អ្នកអាចស្វែងរកស្នេហាពិតរបស់ខ្លួនបានយ៉ាងងាយស្រួល។ ស្នេហាគឺជាសេចក្តីសុខផ្នែកផ្លូវចិត្តនិងអារម្មណ៍ដែលតាំងនៅលើមូលដ្ឋាននៃចំនង់ចំនូលចិត្តរបស់យើង ដែលយើងអាចបង្កើតវាបានដើម្បីធ្វើជាភាពទាក់ទាញសម្រាប់ខ្លួនឯង។

ចូរចាំទុកថាមនុស្សស្រីដែលឆ្នើម មានតំលៃតែប៉ុណ្ណោះ ទើបមើលទៅមានមន្តស្នេហ៍គួរឲ្យ

លង់នៅក្ុងអារម្មណ៍របស់មនុស្សប្រុស។

២. មនុស្សស្រីដែលមានភាពម្ចាស់ការលើខ្លួនឯង គឺជាមនុស្សស្រីដែលមានការគិត និង មានទស្សនគតិចំពោះជីវិតរបស់ខ្លួន

ផ្តល់តំលៃឲ្យខ្លួនឯង មានក្តីស្រមៃ ចេះអភិវឌ្ឍខ្លួនឲ្យរីកចម្រើនទៅមុខ មិនលះបង់ឧត្តមគតិរបស់ខ្លួន ប្រកបមុខរបរដែលខ្លួនស្រលាញ់ពេញចិត្ត មានក្តីសុខជាមួយនឹងខ្លួនឯង មានមោទនភាពចំពោះភាពជោគជ័យរបស់ខ្លួន ធ្វើការរកលុយដោយមិនចាំបាច់ពឹងអ្នកណា។ កុំគិតតែពឹងមនុស្សប្រុសតែម្យ៉ាង ព្រោះមនុស្សស្រីដែលដែលរឹងមាំហើយមានសមត្ថភាពនឹងធ្វើឲ្យមើលទៅមានភាពជឿជាក់និងមានមន្តស្នេហ៍ខ្លាំង។

៣.  បន្ថែមថាមពលជីវិតឲ្យខ្លួនឯង

សង្គមសព្វថ្ងៃនេះបានដើរទៅមុខយ៉ាងរហ័ស មានការប្រណាំងប្រជែងសុីសាច់ហុចឈាមជាច្រើនកើតឡើង តើយើងត្រូវធ្វើខ្លួនយ៉ាងណាដើម្បីឲ្យលេចធ្លោនៅកណ្តាលក្រុមមនុស្សទាំងនោះ? យើងត្រូវបន្ថែមថាមពលឲ្យខ្លួនឯងដោយការស្វែងរកចំនេះដឹង រៀនជំនាញ និងសមត្ថភាពផ្សេងៗហើយត្រូវតែអភិវឌ្ឍខ្លួនទៅមុខជានិច្ច ដើម្បីឲ្យសង្គមបានដឹងពីសម្ថភាពដ៏អស្ចារ្យរបស់មនុស្សស្រីដូចជាយើង។

Topshots Topshot Hong_kong China Politics Handover 142503

៤.  ត្រូវធ្វើខ្លួនឲ្យសមសួនគួរឲ្យសរសើរ

«  ក្នុងពិភពលោកនេះគ្មានមនុស្សស្រីមុខអាក្រក់ទេ គឺមានតែមនុស្សស្រីខ្ជិល

តែប៉ុណ្ណោះ ​» មនុស្សស្រីគួរចេះតែងខ្លួនឲ្យស្អាតបាត មានរសនិយម មានភាពទាន់សម័យទាក់ទាញអ្នកដែលបានឃើញ។ មនុស្សស្រី ស្អាត ឬ មិនស្អាតមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺមានភាពឆ្នើម ប្រសិនបើបណ្តោយខ្លួនតាមយថាកម្ម ដោយសារតែជាមនុស្សខ្ជិល កខ្វក់ នោះមុនស្នេហ៍ក៏បាត់បង់ទៅតាមនោះដែរ។ បើខ្លួនមិនស្រលាញ់ខ្លួនផង តើសង្ឃឹមឲ្យគេមកស្រលាញ់ខ្លួនបានយ៉ាងម៉េចទៅ។

៥. រៀនបន្ធូរបន្ថយ

មើលគ្រប់យ៉ាងឲ្យធ្លុះតែមិនចាំបាច់ត្រូវនិយាយចេញមកទេ។ រឿងខ្លះត្រូវធ្វើឲ្យមានភាពច្បាស់លាស់ ប៉ុន្តែរឿងខ្លះក៏ត្រូវធ្វើជាមិនដឹង តែក៏មិនដល់ថ្នាក់ល្ងង់ដែរ គ្រាន់តែឲ្យអ្នកផ្សេងបានដឺងថាយើងចូលចិត្តអ្វីមិនចូលចិត្តអ្វី។ រឿងខ្លះយើងគ្រាន់តែដឹងនៅក្នុងចិត្តទៅបានហើយ បើធ្វើមិនដឺងមិនលឺបានគួរតែធ្វើ រឿងដែលមិនចាំបាច់និយាយគួរកុំនិយាយចេញមកប្រសិនបើមិនមែនជារឿងធំដុំអីទេ គួរតែប្រលែងគេទៅ កុំបង្ខំគេរហូតដល់គេទាល់ច្រករកផ្លូវចេញមិនឃើញ នោះមិនមែនជាចរិតដ៏ល្អនោះទេ។

៦. មន្តស្នេហ៍ពិតប្រាកដ

មនុស្សស្រីដែលមានមន្តស្នេហ៍ពិតប្រាកដនោះគឺអ្នកដែលមានសមត្ថភាពនិងមានភាពឈ្លៀសវៃក្នុងអាជីពការងាររបស់ខ្លួន ធ្វើឲ្យសង្គមបានទទួលស្គាល់នូវភាពឆ្លាតក៏ដូចជាសមត្ថភាពរបស់ខ្លូន។មនុស្សស្រីដែលមានមន្តស្នេហ៍នៅពេលដែលនិយាយជាមួយមនុស្សប្រុសនាងនឺងចេះដាក់ខ្លួនឲ្យមើលទៅសមរម្យ និយាយដោយហេតុនិងផល មិនរឹងកញ្ច្រឹសរហូតដល់ថ្នាក់ឬក តែក៏មិនគួរដាក់ខ្លួនពេករហូតដល់មើលទៅអន់។ យើងអាចបញ្ចេញនូវភាពឈ្លៀសវៃនិងភាពបត់បែនរបស់យើងឲ្យម្ខាងទៀតមានភាពភ្ញាក់ផ្អើលនិងចូលចិត្តយើងបាន។

៧. ធ្វើឲ្យអ្នកផងស្រលាញ់រាប់អាន

មនុស្សស្រីគួរចេះបង្កើតនូវទំនាក់ទំនងរវាងមនុស្សផ្សេងៗ មិនត្រូវដើរស្វែងរកផ្តេសផ្តាសនូវរឿងដែលមិនអាចទៅរួច។ មិនដើរនិយាយដើមគេរហូតដល់ធ្វើឲ្យមានបញ្ហាដល់អ្នកផ្សេងៗ គួរចេះ ប្រមាណខ្លួនឲ្យបានល្អ ប្រៀបដូចជាយើងកាត់អាវឲ្យល្មមនឹងខ្លួនគួរអញ្ចឹង ស្គាល់នូវពាក្យថាល្មម នោះអ្នកនឹងមានសេចក្តីសុខ។

៨.ប្រាជ្ញា

ប្រាជ្ញាគឺជាក្បួននៃការគិតដែលពោរពេញទៅដោយហេតុនិងផល ជាការបញ្ចេញនូវលក្ខណៈនិងការគិតផ្សេងៗរបស់មនុស្សស្រី។ មនុស្សស្រីដែលមានប្រាជ្ញានឹងដឺងថាខ្លួនត្រូវការអ្វី កំពុងធ្វើអ្វីហើយមិនគួរធ្វើអ្វី មិនអួតអាងចំណេះដឹងរបស់ខ្លួនហើយអ្វីដែលសំខាន់បំផុតនោះគឺ ចេះយកចំណេះដែលខ្លួនមានទៅប្រើឲ្យកើតប្រយោជន៍។ ស្រីដែលមានប្រាជ្ញានឹងចេះវែកញែកមនុស្សប្រុស ហើយមិនទៅខូចពេលវេលាជាមួយប្រុសមិនគប្បីនោះទេ។

BEIJING 2 ArticleLarge

៩. មនុស្សស្រីដែលល្អទន់ភ្លន់

ល្អ និងទន់ភ្លន់មិនមែនមានន័យថាទន់ខ្សោយ ឬ ចាញ់គេរហូតនោះទេ។ល្អនិងទន់ភ្លន់គឺមានន័យថា មិនមានបំណងអាក្រកចំពោះអ្នកដទៃចេះបន្ធូរបន្ថយ មិនចេះគុំំគួន។ ចេះ «ឈប់ពេលដែលត្រូវឈប់ » ពេលរាប់អានគ្នាត្រូវមានចិត្តស្មោះត្រង់ មិនកុហកបោកប្រាស់ ត្រូវមានចិត្តអាណិតអាសូរចំពោះអ្នកដទៃ។

១០. កុំដើរពង្រាយមន្តស្នេហ៍

មនុស្សស្រីមិនត្រូវប្រើចរិតនៅពេលដែលមានអារម្មណ៍ឯកាក៏ទៅរកមនុស្សប្រុសមកកំដរអារម្មណ៍ បែបនេះគឺមិនយុត្តិធម៌ចំពោះខ្លួនឯងក៏ដូចជាបុរសៗដែរ។ ចំពោះបុរសដែលយើងគ្មានចិត្តបេតីនោះគួរបដិសេធគេទៅ។

ប្រសិនបើអ្នកផ្ញើសារទៅបុរសដែលអ្នកពេញចិត្តហើយគេមិនឆ្លើយតបមកវិញនោះ យើងមិនត្រូវផ្ញើសារទៅគេម្តងទៀតនោះទេ។ ប្រសិនបើគេនិយាយថាគេគេរវល់គ្មានពេលឆ្លើយតបសាររបស់អ្នកនោះ បញ្ជាក់ថាគេគ្មានចិត្តលើអ្នកឡើយ ចូរកាត់ចិត្តបញ្ឈប់ការព្យាយាម ហើយទៅរកអ្នកដែលស្រលាញ់

អ្នកវិញចុះ៕

Peng 755205

ប្រភព៖ ​ហ្វេសប៊ុក