រកឯណាបាន! ​ប្តីពូកែយកចិត្ត ​ចេះជួយធ្វើការផ្ទះ ​ហើយព្រមធ្វើគ្រប់យ៉ាងឱ្យតែប្រពន្ធស្អាតគួរឱ្យសរសើរមែនទែន! – Kalib9 ជីវិតកម្សាន្ត | Pelklas

រកឯណាបាន! ​ប្តីពូកែយកចិត្ត ​ចេះជួយធ្វើការផ្ទះ ​ហើយព្រមធ្វើគ្រប់យ៉ាងឱ្យតែប្រពន្ធស្អាតគួរឱ្យសរសើរមែនទែន!

ភ្នំពេញ៖ ជាការពិតណាស់ ​ការស្វែងរកគូជីវិតដ៏ល្អគ្រប់ដប់ ​ពិតជាមិនងាយរកនោះទេ ​ពោលគឺគ្មានអ្នកណាដែលល្អគ្រប់យ៉ាងនោះឡើយសូម្បីតែខ្លួនយើង។

ជា់ក់ស្តែងការរកបានគូជីវិតដ៏ល្អម្នាក់  ទោះមិនបានគ្រប់១០ចំនុច ​បើមានចំនុចល្អៗមួយចំនួនដែលអាចទទួលយកបានក៏ចាត់ទុកថាជាសំណាងមួយដែរ ​ព្រោះជីវិតរៀបការមិនថាប្រុស ​ជាពិសេសគឺមនុស្សស្រីមានក្តីសុខឬយ៉ាងណាគឺសុទ្ធតែអាស្រ័យទៅលើដៃគូដែរ។

តែថ្មីៗនេះគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការកោតសរសើរជាខ្លាំង ​ព្រោះតែនារីជាភរិយា ​គឺជាមនុស្សមានសំណាងណាស់ ដោយសារតែមានស្វាមីដ៏ល្អមួយរូប ​ពោលគឺចេះយលចិត្តប្រពន្ធ ​ជួយការងារផ្ទះ ​ថែមទាំងព្រមធ្វើអ្វីៗគ្រប់យ៉ាងឱ្យតែប្រពន្ធបានល្អ ​បានស្អាត។

យោងតាមរយៈគណនីហ្វេសប៊ុក Chamroeun Phannay បានសរសេររៀបរាប់ថា៖ ​« មានប្តីម្នាក់ដូចមានមនុស្ស100អ្នក។ អរគុណប្តីមើលថែអូនយ៉ាងល្អ  អ្វីដែលចង់បានគឺពេលនេះអូនបានអស់ហើយរួមទាំងប្តីដ៏ល្អ 😭❤️ មិនថាការងារស្រី កាងារផ្ទះ កាងារមើលថែប្រពន្ធ 👩❤️ថតរូបក្តៅយ៉ាងណាក៏ព្រមអោយតែបានរូបប្រពន្ធស្អាត  ហើយដែលសំខាន់ចេះធ្វើសក់ មូលសក់ គ្រប់បែបយ៉ាង😢 អោយតែប្រពន្ធស្អាតទោះមិនចេះក៏បានធ្វើបានយ៉ាស្អាត☹️❤️ នៅកន្លែងញាំអីមានមនុស្សច្រើនយ៉ាងណាក៏បងធ្វើចេញដែល💆‍♀️❤️ អរគុណដែលបានកែចរឹកដើម្បីអូន😊 ❤️9.9.2019 ❤️ អូនជូនពរអោយពួកយើងមានតែរឿងល្អក្នុងជីវិតរហូតទៅ ​»៕

Screem

70289008_250159745945270_411347224304287744_n

69721877_250159629278615_4681632623154429952_n

70593678_250159725945272_9021231003091337216_n

69764971_250159665945278_126930882190639104_n

70501995_250159775945267_7672239186245582848_n

70174932_250163015944943_4199917874443190272_n

69908338_250162979278280_544064140407209984_n