យល់ដឹងពីផលវិបាកនៃអាការៈចាញ់កូន​

មនុស្សស្រីគ្រប់រូប​ ប្រាកដណាស់ថាជីវិតមួយនេះ នឹងត្រូវឆ្លងកាត់ ភាពជាភរិយា និងភាពជាម្តាយទោះស្ថិតក្នុងគ្រប់រូបភាពបែបណាក៏គេចមិនបាន។ និយាយពីភាពជាអ្នកម្តាយគេ ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនមានទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅនៃជីវិតជាភរិយា។

Vomt2

Source: American Heart Association

ពេលនេះយើងខ្ញុំសូមលើកផ្នែកដំបូងមួយរបស់ស្តី្របន្ទាប់ពីមានគូជីវិត នោះគឺ ការចាញ់កូន។ យោងតាមវិទ្យាសាស្ត្រ ការមានគភ៌គេទុកដូចជាជំងឺមួយដែរ (តែវាជាជំងឺដែលគ្មានគ្រោះថ្នាក់)។ ដូច្នេះយើងមកស្វែងយល់ពីបម្រែបម្រួលទាំងរាង្គកាយ និងអារម្មណ៍របស់ស្រ្តីនៅពេលមានអាការៈចាញ់កូន ថាតើមានផលវិបាក និងការប្រែប្រួលអ្វីខ្លះ។ មុនដំបូងនៅពេលស្ត្រីមានផ្ទៃពោះ ក្នុងខ្លួនប្រាកដជាមានការប្រែប្រួលច្រើន ដូចជាសម្បុរ ប្រព័ន្ធសរសៃក្នុងខ្លួនប្រាណ អាកប្បកិរិយា និងផ្នែកមនោសញ្ចេតនា​ (ចិត្តថ្លើម)ជាដើម។ ផ្នែកខាងផ្លូវចិត្តគឺ មានខឹង ឬសប្បាយចិត្ត​ ព្រួយខុសធម្មតា រំភើប ឬភ្ញាក់ផ្អើល (ប្រសិនបើស្រ្តីមានផ្ទៃពោះមានការប៉ះទង្កិចខាងផ្លូវអារម្មណ៍អាចបណ្តាលឲ្យគ្រោះថ្នាក់ពិសេសចំពោះកូន​ខាងផ្នែកខួរក្បាល)។

Vo3

Source: practicalparenting.com.au

អាការៈមួយដែលស្រ្តី គ្រប់គ្នាបានជួបនោះគឺ ការចាញ់(ក្អួត) គ្រាន់តែអ្នកខ្លះក្អួតតិច ឬច្រើន​។ តើអាការៈក្គួតចង្អោរវាបង្កឡើងដោយសារអ្វី? អាការៈក្អួតចង្អោរជាសញ្ញានៃការមានគត៌ ការមានគត៌ជាសញ្ញានៃធាតុពុលមួយដែរ។

ចំពោះស្ត្រីដែលមានអាការៈក្អួតចង្អោរតិច មានន័យថាមានជាតិពុលតិចតួច អាចមួយថ្ងៃក្អួត ១ ​ឬ២ដង​ អាចទទួលទានធម្មតាមិនមានការបារម្ភទេ ព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលកន្លះខែបន្ទាប់។

ចំពោះស្រ្តីដែលមានអាការៈក្កួតចង្អោរខ្លាំង មានន័យថាមានធាតុពុលច្រើន ដែលជាហេតុនាំឲ្យយើងក្អួតខ្លាំងបន្តគ្រប់ម៉ោង ភ្ញាក់ពីគេងក៏ក្អួត ឃ្លានក៏ក្អួត ឆ្អែតក៏ក្អួត ហូបក៏ក្អួត ផឹកក៏ក្អួត រហូតដល់ថ្នាក់ចេញទឹកក្នុងប្រម៉ាត់ល្វីងៗ ។ល។ អាការៈនេះ​ ក៏អាចធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនដែរ​។

V4

Source: FirstCry Parenting

ដូចេ្នះ អ្នកម្តាយគ្រប់រូប ត្រូវតែប្រុងប្រយ័ត្នចំពោះការបាត់បង់ជាតិទឹកក្នុងកំឡុងពេលចាញ់កូន។

 

Written by: Sreng Srey Nang

Edited by: Serpent

Cited by: happylearnnews.com