មានពេលមួយនៅក្នុងភូមិប៉ូឡូញតូចមួយដែលមានឈ្មោះថា Zalipie អ្នកភូមិនៅទីនោះចូលចិត្តគូររូបផ្កានៅលើពិដានរបស់ពួកគេ ដើម្បីបិទបាំងស្នាមផ្សែងដែលបណ្តាលមកពីចង្ក្រាន។
នៅទីបំផុត អ្វីៗទាំងអស់នៅក្នុងភូមិនេះគឺត្រូវបានគ្របដណ្ដប់ដោយរូបផ្កា មិនថា ផ្ទះ ជង្រុក ស្ពាន ឬ ព្រះវិហារ នោះទេ។ រៀងរាល់រដូវផ្ការីកចាប់តាំងពីឆ្នាំ ១៩៤៨ មកភូមិនេះបានរៀបចំការប្រកួតប្រជែងគូរគំនូរដែលមានឈ្មោះថា Malowana Chata។
គោលបំណងដំបូងនៃការប្រលងនេះ គឺជាផ្នែកមួយនៃភាពវឹកវរខាងផ្លូវចិត្តដោយសារប្រទេសនេះបានរងគ្រោះក្នុងសង្គ្រាមលោកលើកទី២។
សព្វថ្ងៃនេះភូមិ Zalipie គឺជាចាកឆ្ងាយពីភាពខ្មៅងងឹតទាំងអស់នោះហេីយ។ ភូមិនេះស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញចំងាយ ៩០ នាទីពីទីក្រុង Krakow។ ភូមិដ៏ស្រស់ស្អាត និងមានពណ៌ស្រស់ឆើតឆាយនេះ គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងស្វែងរកដំណើរកម្សាន្តថ្ងៃដ៏ពិសេស និងគួរឱ្យចងចាំល្អៗ។
ព័ត៍មានបន្ថែម៖ mentalfloss
ប្រភព៖ BoredPanda