លោក Thomas Romain គឺជាវិចិត្រករជនជាតិបារាំងដែលរស់នៅទីក្រុងតូក្យូ។ គាត់បានធ្វើការលើរឿងគំនូរជីវចលផ្សេងៗដូចជា Symphogear, Space Dandy, Aria និង Basquash។ ប៉ុន្តែការងារដែលល្អបំផុតរបស់គាត់ គឺជាការងារដែលគាត់ធ្វើនៅក្នុងសិក្ខាសាលាមួយដែលមានឈ្មោះថា Father and Sons Design Workshop។
នោះជាអ្វីដែលគាត់បង្ហាញពីគំនូរដែលគាត់ធ្វើជាមួយកូនៗរបស់គាត់។ ក្មេងៗបានបង្កើតការច្នៃប្រឌិតចំលែកៗ និងអស្ចារ្យៗគ្រប់ប្រភេទ ហើយបន្ទាប់មកគាត់បន្ថែម និងកែឆ្នៃពីលេីរូបទាំងនោះ ដើម្បីប្រែក្លាយទៅជាតួអង្គគំនូរជីវចលដ៏អស្ចារ្យ។
ព័ត៍មានបន្ថែម៖ Twitter | rocketnews
ប្រភព៖ BoredPanda