ភ្នំពេញ៖ តាំងពីរៀបអាពាហ៍ពិពាហ៍ អ្នកនាង ឱក សុគន្ធកញ្ញា និងសា្វមី ហាក់មានសុភមង្គល និងផ្អែមល្ហែមខ្លាំងណាស់ក្នុងជីវិតគ្រួសារ ជាពិសេសអ្នកនាង ឱក សុគន្ធកញ្ញា ថែមទាំងពរពោះកូនក្នុងផ្ទៃជាកូនប្រុស ធ្វើឱ្យជីវិតស្នេហាគឺកាន់តែមានភាពពេញលេញថែមទៀត។
ជាក់ស្តែងថ្ងៃសៅរិ៍ ទិ ១៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ដែលជាថ្ងៃកាន់បិណ្ឌ ១ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី រួមទាំងក្រុមគ្រួសារ ក៏បានបណ្តើរគ្នាយ៉ាងត្រសងទៅវត្តអារាមជុំគ្នាយកចង្ហាន់់ទៅប្រគេនព្រះសង្ឃផងដែរ មើលទៅស្រ់សស្រាយពោរពេញទៅដោយស្នាមញញឹមយ៉ាងមានក្តីសុខ និងចិត្តជ្រះថ្លាមែនទែន។