ញាំទឹកដូងរាល់ថ្ងៃជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ដុតជាតិខ្លាញ់ និងអត្ថប្រយោជន៍ជាច្រេីនទៀត

ផ្លែដូង គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើន ហើយយេីងអាចញាំវាជា ភេសជ្ជៈ ឬ អាហារ ឬ ក៏អាចជាឱសថធម្មជាតិផងដែរ។ វាងាយនឹងរំលាយ ហេីយពោរពេញទៅដោយសារធាតុរ៉ែ និងសារធាតុចិញ្ចឹម វាព្យាបាល និងការពារស្ថានភាពសុខភាព និងជំងឺជាច្រើន។

សូមក្រឡេកមើលទៅសារធាតុចិញ្ចឹមរបស់ដូងដូចខាងក្រោម៖

ជីវជាតិពិតនៃទឹកដូង

Screen Shot 2019 08 03 At 2.59.25 PM

ការពោពេញទៅដោយអង់ទីអុកស៊ីដង់ វាជាអាវុធដ៏មានឥទ្ធិពលបំផុតមួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផ្សេងៗជាពិសេសជំងឺមហារីកសុដន់ និងពោះវៀនធំ។

ទឹកដូងជាទឹកដែលត្រូវបានគេរកឃើញនៅខាងក្នុងដូងខ្ចីពណ៌បៃតង និងគ្មានជាតិគីមី គឺជាអង្គធាតុរាវដែលមានរសជាតិផ្អែម ដែលជាប្រភពសម្បូរទៅដោយជាតិស្ករ វីតាមីន ជាតិរ៉ែ អេឡិចត្រូលីត អង់ស៊ីម អាស៊ីដអាមីណូ និង ស៊ីតូកូស។ ម៉្យាងវិញទៀតវាមានកាឡូរីទាបណាស់មានតែ ៣៩ កាឡូរីក្នុង ១០០ មីលីលីត្រ។

ការទទួលទានទឹកដូងជាប្រចាំអាចជួយដល់សុខភាពតាមវិធីជាច្រើនដូចជា៖

  • ទឹកដូងមានផ្ទុកអាស៊ីត Lauric ដែលប្រយុទ្ធប្រឆាំងនឹង ផ្សិត វីរុស និងបាក់តេរី ហេីយប្រឆាំងនឹងការឆ្លង និងរលាកក្នុងរាងកាយ។
  • ជាប្រភពដ៏សំបូរទៅដោយជាតិសរសៃ ទឹកដូងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងការពារជំងឺទឹកនោមផ្អែម។
  • ទឹកដូងមានទង់ដែងខ្ពស់ដែលការពារកុំអោយឆាប់ចាស់ និងការពារកោសិកាសរសៃប្រសាទពីបន្ទះប្រូតេអ៊ីនដែលរួមចំណែកដល់ការវិវត្តនៃជំងឺភ្លេចភ្លាំង។
  • ទឹកដូងផ្តល់សំណើមដល់រាងកាយ ហើយដូច្នេះវាអាចជួយការបន្ថយការឈឺក្បាល។ ការខះជាតិទឹកគឺជាមូលហេតុចំបងមួយដែលធ្វេីអោយយេីងឈឺក្បាល។
  • អាស៊ីតដែលមានជាតិខ្លាញ់ វាជួយពង្រឹងសក់ និងធ្វេីអោយសក់ដុះឡើងវិញ។
  • ទឹកដូងងាយរំលាយ ហើយសំបូរទៅដោយជាតិប្រូតេអ៊ីន ហើយវាជួយទប់ស្កាត់ចំណង់អាហារ និងជំរុញដំណើរការដុតបំផ្លាញជាតិខ្លាញ់បានល្អ។
  • វាផ្ទុកអាស៊ីតមានជាតិខ្លាញ់ អូមេហ្គា៣ ដែលជួយជំរុញការផលិតកូឡាជែន និងធ្វើអោយសុខភាពស្បែក ព្យាបាលស្នាមជ្រួញ ស្នាមសង្វារ និងក្មេងជាងវ័យ។

ដូច្នេះចូរកុំភ្លេចដាក់បញ្ចូលភេសជ្ជៈដែលមានសុខភាពល្អនេះទៅក្នុងរបបអាហាររបស់អ្នក ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងអស់នេះ។ លើសពីនេះទៅទៀត រសជាតិរបស់វាពិតជាអស្ចារ្យណាស់។

ប្រភព៖ www.oldnaturalcures.com និង www.verywellfit.com