ភ្នំពេញ៖ ជាការពិតណាស់ មនុស្សប្រុសភាគច្រើនសុទ្ធតែចូលចិត្តមើលស្រីៗស្អាតៗ ស៊ិចស៊ី តែពេលមានសង្សារ ឬប្រពន្ធបែរជាហាមឃាត់ហួងហែងមនុស្សជាទីស្រលាញ់របស់ខ្លួនទៅវិញ ព្រោះតែខ្លាចអ្នកដទៃវាយតម្លៃ ឬស្រលាញ់មនុស្សស្រីរបស់ខ្លួន។
តែថ្មីៗនេះផងដែរ បុរសដែលជាប្តីមួយរូបបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ព្រោះតែជាប្តីល្អពូកែយល់ចិត្តប្រពន្ធណាស់ ថែមទាំងមិនដែលហួងហែងប្រពន្ធខ្លួននៅក្នុងការសំលៀកបំពាក់ស៊ិចស៊ីឡើយ ដោយសារតែដឹងថាប្រពន្ធខ្លួនជានារីឆ្លាតចេះយល់កាលៈទេសៈនៅក្នុងការរស្លៀកពាក់។
តាមរយៈគណនីហ្វេសប៊ុក Tóñg Smart'Real Æ XD បានសរសេររៀបរាប់ថា៖ « ខ្ញុំជាប្តីខ្ញុំមិនដែរហាមខាត់ក្នុងការស្លៀកពាក់របស់ប្រពន្ធខ្ញុំនោះទេ 😁 ប្រពន្ធខ្ញុំគាត់ដឹងច្រេីនក្នុងការស្លៀកពាក់យ៉ាងមិចអីយ៉ាងមិចទៅតាម កាលៈទេសៈ ឬចូលក្នុង កម្មវីធីនីមួយៗ 😊 គាត់ជាមនុស្សឆ្លាតដែរស្គាល់ពីការស្លៀកពាក់សង្គមបែបសម័យទំនេីប តែការស្លៀកពាក់បែបុរាណគាត់ក៏ Perfect ដែរ 😁 មានពាក្យមួយចំនួនសួរថាមិចក៏បណ្តោយអោយប្រពន្ធស្លៀកចឹង?
សំរាប់ខ្ញុំអត់ខ្វល់ក្នុងការស្លៀកពាក់របស់គាត់ទេ មានតែ Support គាត់ថែម ព្រោះខ្ញុំដឹងថាគាត់ធ្វេីអ្វីមួយគាត់ដឹងគាត់យល់ច្បាស់ 😁 Ok មុនបង្រៀន នរណាម្នាក់ចូលអ្នកមេីលខ្លួនរបស់អ្នកសិនទៅថាគ្រប់ជ្រុងហេីយឬនៅ 😊 តែបេីសិនជានៅបង្រៀនខ្លួនអ្នកសិនទៅចាំដេីរប្រាប់គេអោយធ្វេីតាម 😂 អស់អីនិយាយហេីយ សរុបរួម ប្រពន្ធខ្ញុំគាត់ស្លៀកអីក៏ស្អាត 😁 #LoveYouMyQueeN 🌝😘 Oh ភ្លេច អ្នកនិយាយមួយចំនួនតូច កុំត្រឹមត្រូវនៅមុខគេ តែប្រហោងជាងលូរនៅ USA អា 😂🤦🏼♂️ Good Night 🌙💤😴😘 »៕