ដើមឈើ Bonsai អាយុ ៣៩១ ឆ្នាំដាំនៅឆ្នាំ ១៦២៥ បានរស់រានឡេីងវិញបន្ទាប់ពីត្រូវបានបំផ្លាញដោយគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា និងនៅតែបន្តលូតលាស់

ខ្ញុំស្ទើរតែមិនជឿថាដេីមឈេីនេះនៅមានជីវិត ដេីមប៊ុនសាយ(Bonsai) ដ៏អស្ចារ្យនេះមានអាយុកាលជិត ៤០០ ឆ្នាំហើយ។ វាត្រូវបានដាំនៅឆ្នាំ ១៦២៥ ដើមឈើនេះមានអាយុ ៣៩១ ឆ្នាំហើយ វាជារឿងស្ទេីរមិនគួរអោយជឿថាអាចរស់រានបានបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកបរមាណូទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។

ដើមឈើនេះជាកម្មសិទ្ធិរបស់គ្រួសារ យ៉ាម៉ាគី(Yamaki) ដែលកាល់ពីឆ្នាំ ១៩៤៥ គាត់រស់នៅតែពីរម៉ាយប៉ុណ្ណោះពីកន្លែងដែលកងកម្លាំងអាមេរិកទម្លាក់គ្រាប់បែកដែលបានសម្លាប់មនុស្សប្រមាណ ១៤ ម៉ឺននាក់។ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះ​ គឺដើមឈើនិងគ្រួសារយ៉ាម៉ាគីបានរួចផុតពីការផ្ទុះនោះ ដោយមានមិនមានគ្រោះថ្នាក់។

បច្ចុប្បន្នវាត្រូវបានគេដាក់នៅ U.S. National Arboretum នៅទីក្រុង Washington, D.C. វាត្រូវបានគេផ្តល់ជាអំណោយដល់សហរដ្ឋអាមេរិកដោយ Masaru Yamaki ក្នុងឆ្នាំ ១៩៧៦។

បុគ្គលិកនៅ Arboretum មិនបានដឹងអំពីប្រវិត្តនៃដេីមនេះទេរហូតដល់ឆ្នាំ ២០០១ នៅពេលដែលចៅប្រុសរបស់យ៉ាម៉ាគីបានពន្យល់ពីប្រវត្តិអស្ចារ្យរបស់ខ្លួនពេលទៅមើលដេីមឈេីនោះ។

ព័​ត៍​មាន​បន្ថែម៖ US National Arboretum | Bonsai Empire | YouTube (h/t: mymodernmet)

Hiroshima Bonsai Tree 1

Hiroshima Bonsai Tree 2

ប្រភព៖ BoredPanda