មាតាបិតាគ្រប់រូបតែងតែចង់អោយកូនៗរបស់ពួកគេមានទម្លាប់ និងអត្តចរិកល្អតាំងពីតូច ប៉ុន្តែមានមាតាបិតាមួយចំនួនមិនបានចូលរួមអប់រំកូនៗបានច្រើនឡើយ។ ទាំងអស់នេះហើយដោយសារតែមាតាបិតាខ្លះមានភារកិច្ចក្នុងការរកស៊ី ហើយមួយចំនួនទៀតមិនសូវយកចិត្តទុកដាក់លើរឿងទាំងនេះឡើយ។ ការអប់រំកុមារ ឬកូនៗគឺជារឿងសំខាន់ដើម្បីពួកគេមានទម្លាប់ល្អនៅពេលគេធំពេញវ័យ។
រឿងសំខាន់ ១០យ៉ាងដែលមាតាបិតាគួរពិចារណាប្រាប់ទៅដល់កូនៗ ដើម្បីអោយកូនមានទម្លាប់ល្អ ភាពក្លាហាន និងការអភិវឌ្ឍន៍ខ្លួននៅពេលពួកគេធំបន្តិចម្តងៗ៖
១. ការគោរពស្មើគ្នាចំពោះភេទទាំងពីរ
ការគោរពអ្នកដទៃ គឺជាការសំខាន់មួយដែលកូនរបស់អ្នកគួរតែទទួលបាន រួមទាំងការគោរពដល់កុមារដទៃទៀតដែលមានអាយុដូចគ្នាដោយមិនគិតពីភេទស្រី ឬប្រុស។
២. កុំខ្លាចបរាជ័យក្នុងការធ្វើខុសអ្វីមួយ
ការរៀនពីកំហុសឆ្គងគឺជាទម្លាប់ដ៏ល្អមួយដែលមិនអាចកាត់ថ្លៃបាន។ វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរៀនពីភាពបរាជ័យរបស់ខ្លួន ហើយកូនរបស់អ្នកមិនគួរខ្លាចចាញ់ ឬបរាជ័យអ្វីឡើយ។
៣. ចំណេះដឹងសំខាន់ជាងចំណាត់ថ្នាក់
មាតាបិតាខ្លះបែរជាខឹងនឹងចំណាត់ថ្នាក់ក្នុងការរៀនសូត្ររបស់កូនៗទៅវិញ ពីព្រោះដោយសារតែខុសពីការរំពឺងទុករបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ល្អមិនបានបង្ហាញពីចំណេះដឹងដ៏ល្អឡើយ។ អ្នកគួរតែប្រាប់កូនៗថា ចំណេះដឹងគឺពិតជាសំខាន់ជាងចំណាត់ថ្នាក់របស់ពួកគេទៀត។
៤. មាតាបិតាមិនមែនជាអ្នកដទៃឡើយ កូនអាចស្នើសុំយើងទាំងពីរជួយបានគ្រប់ពេល
ចង់ធ្វើជាមិត្តម្នាក់របស់កូនៗមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសពេលពួកគេមានមិត្តច្រើនដែលមានអាយុប្រហាក់ប្រហែលនឹងគេ។ អ្នកគួរព្យាយាមធ្វើអោយគេទុកចិត្ត ហើយសូមកុំបង្រៀនអ្វីដែលវែងៗពេក។
៥. តែងតែត្រៀមខ្លួនរួចរាល់សម្រាប់ខ្លួនឯង
មាតាបិតាមួយចំនួនមានការគោរពចំពោះលោកគ្រូអ្នកគ្រូ និងអ្នកដទៃច្រើនជាងកូនៗរបស់ពួកគេ។ នេះអាចបង្ហាញពីភាពទន់ខ្សោយ ឬអសមត្ថភាពក្នុងការក្រោកឈរដោយខ្លួនឯង។ ពន្យល់កូនថាការគោរពគឺជារឿងសំខាន់ ប៉ុន្តែមិនត្រូវទន់ខ្សោយឡើយ។ កូនត្រូវរៀនពីភាពបត់បែនគ្រាន់តែប្រាកដថាធ្វើវាអោយត្រឹមត្រូវ។
៦. កុំធ្វើអ្វីដែលអ្នកមិនចូលចិត្តចំពោះការយល់ព្រមរបស់នរណាម្នាក់
ប្រើគំរូផ្ទាល់ខ្លួនអ្នក ដើម្បីបង្ហាញកូនរបស់អ្នកថាការធ្វើជាមនុស្សស្មោះត្រង់ និងគួរឲ្យគោរពមានតម្លៃជាងការធ្វើអ្វីដែលកូនគិតថាមិនត្រឹមត្រូវ ឬខុសទំនង។
៧. បើកូនមិនយល់ត្រង់ណា អាចសួរមាតាបិតាបាន
កុមារភាព គឺជាពេលវេលាដ៏ល្អបំផុតដើម្បីដឹងអំពីរឿងនេះ។ ហើយអ្នកគួរប្រាប់កូនៗអោយបានជាប្រចាំថាមិនយល់ ឬឆ្ងល់អ្វីមួយ ពួកគេអាចសួរបានគ្រប់យ៉ាង។
៨. ប្រសិនបើកូនមានអារម្មណ៍មិនស្រួល ត្រូវប្រាប់លោកគ្រូអ្នកគ្រូ
សុខភាព គឺជារឿងសំខាន់ជាងវិន័យគ្រូ និងការសិក្សាក្នុងថ្នាក់។ ដូចនេះកុមារមិនគួរខ្លាចក្នុងការប្រាប់ពីបញ្ហាសុខភាពឡើយ។ ហើយត្រូវប្រាប់ញឹកញាប់ទៅដល់កូនៗរបស់អ្នកផង ព្រោះជារឿងចាំបាច់។
៩. គោរពបរិស្ថានជុំវិញខ្លួន
ភាពកខ្វក់នៅតាមផ្លូវកើតមានជារៀងរាល់ថ្ងៃ ដូនេះអ្នកអាចប្រាប់កូនៗពីផលប៉ះពាល់របស់វា ហើយធ្វើជាគំរូទៅដល់កូនៗពេលនៅជាមួយពួកគេមិនថានៅផ្ទះ ឬនៅខាងក្រៅឡើយ។
១០. រៀនប្រាប់ខ្លួនឯងថា ទេ
ការគោរពពីបទបញ្ញត្តិទូទៅ គឺដូចជាការគោរពខ្លួនឯងដែរ។ ការមានបុគ្គលិកលក្ខណៈនេះគឺល្អសម្រាប់កូនៗយកគំរូតាម ហើយប្រាប់ពីមូលហេតុដែលត្រូវឆ្លើយថា ទេ ចំពោះភាពមិនត្រឹមត្រូវ។
Translated by: Ly Hout
Edited by: Serpent
Cited by: happylearnnews.com
Source in English: brightside.me