តើការអប់រំកូនដោយប្រើអំពើហិង្សាជាការចាំបាច់ និងត្រឹមត្រូវដែរឬទេ ក្នុងនាមជាឪពុកម្ដាយ? – Kalib9 យល់ដឹង | Pelklas

តើការអប់រំកូនដោយប្រើអំពើហិង្សាជាការចាំបាច់ និងត្រឹមត្រូវដែរឬទេ ក្នុងនាមជាឪពុកម្ដាយ?

 

Violen2

Source: theindusparent.com

អាណាព្យាបាលគ្រប់រូបមានវិធីសាស្រ្តក្នុងការអប់រំកូនខុសៗពីគ្នា។ ឪពុកម្តាយគ្រប់រូបតែងទូន្មានប្រៀបប្រដៅកូនឲ្យដើរក្នុងផ្លូវល្អ មានន័យថា​អប់រំឲ្យក្លាយជា កូនល្អ យុវជនល្អ និងពលរដ្ឋល្អ។ ទន្ទឹងទន្ទឹមនឹងនេះដែរ យើងសង្កេតឃើញថាមានឪពុកម្ដាយ និងអាណាព្យាបាលមួយចំនួនក៏មានការអប់រំដោយការប្រើអំពើហឹង្សាហិង្សាលើកុមារផងដែរ។ តើនេះជារឿងដែលត្រឹមត្រូវ និងចាំបាច់ដែរឬទេ?​

យោងតាមអង្គអង្គការសហប្រជាជាតិ ការអនុម័តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៩។ និង ចំណែកឯ ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារអន្តរជាតិ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៩២។ និងយោងតាម ផ្អែកទៅលើ ការអបអរទិវាកុមារអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជា សិទ្ធិកុមារ ( យើងជាកុមារ ! យើងជាកុមារកម្ពុជា២០១២ ! យើងមានសិទ្ធិបួនគឺ សិទ្ធិរស់រានមានជីវិត យើងមានសិទ្ធិទទួលបានការការពារ យើងមានសិទ្ធិទទួលការអភិវឌ្ឍន៍ យើងមានសិទ្ធិក្នុងការចូលរួមក្នុងសង្គម)។  ក្នុងឋានៈជាកុមារមានសិទ្ធិពិសេសជាគេគឺ សិទ្ធិទទួលបានការការពារ។

Violen3

Source: en.delfi.lt

ដូច្នេះ ឪពុកម្តាយគួរតែព្យាយាមចៀសវាងចំពោះការប្រើអំពើហឹង្សាហិង្សាលើកុមារដែលអាចកើតឡើងគ្រប់រូបភាព ព្រោះវាជាការរំលោភបំពានសិទ្ធិកុមារជាពិសេស ជាការខុសច្បាប់ ជាគំរូមិនល្អ ប៉ះពាល់ដល់សតិកុមារ (ភ័យខ្លាច ឆាប់ស្លុត ) និងមានតែបន្សល់តែទុកវិប្បដិសារីនៅក្នងក្នុងជីវិត។

ចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់អំពើហឹង្សាហិង្សាលើកុមារ!!!

 

Compiled by: Sreng Srey Nang

Edited by: Serpent

Cited by: happylearnnews

Source ​ ជីវិតនិងសិទ្ធិកុមារ