ស្គាល់គ្នាតាំងពីឆ្នាំ ​២០១៦ ​បានកូនប្រុសស្រី២នាក់ហើយ ឆ្នាំ២០១៩ ទើបតែរៀបការ! ​តែសេចក្តីសុខសុភមង្គលធ្វើឱ្យមនុស្សធម្មតាច្រណែនមិនស្ទើរ! – Kalib9 ជីវិតកម្សាន្ត | Pelklas

ស្គាល់គ្នាតាំងពីឆ្នាំ ​២០១៦ ​បានកូនប្រុសស្រី២នាក់ហើយ ឆ្នាំ២០១៩ ទើបតែរៀបការ! ​តែសេចក្តីសុខសុភមង្គលធ្វើឱ្យមនុស្សធម្មតាច្រណែនមិនស្ទើរ!

ភ្នំពេញ៖ ​ជាការពិតណាស់ ​សេចក្តីស្នេហាដ៏ធំធេងរវាងមនុស្សប្រុស និងស្រី ​រមែងចង់ចាប់ដៃគ្នាចូលរោងការតាមច្បាប់តាមប្រពៃណី  ដើម្បីទទួលបានជីវិតរស់នៅពេញលេញ និងទទួលស្គាល់ពីសាច់ញាតិជិតខាង។ ​តែការរៀបការមិនមែនចេះតែអាចធ្វើទៅរួចតាមចិត្តប៉ងបានឡើយ ​ដោយកត្តាធំបំផុតនោះគឺការរកប្រាក់ចំណាយយ៉ាងច្រើននៅក្នុងការរៀបចំពិធី ​រួមទាំងមានឧបសគ្គមួយចំនួន  ហេតុនេះហើយបានជាមានគូស្នេហ៍មិនតិចនោះទេ ​សុខចិត្តខំមាត់រស់នៅរួមគ្នារំលងប្រពៃណីទទួលការសើចចំអកពីសាច់ញាតិ និងអ្នកជុំវិញខ្លួន។

ជាក់ស្តែងគូស្នេហ៍មួយគូ ​បានឆ្លងឧបសគ្គជាមួយគ្នាយ៉ាងច្រើន  ដោយបានស្គាល់គ្នា និងរួមរស់ជាប្តីប្រពន្ឌមិនទាន់រៀបការតាំងពីឆ្នាំ  ២០១៦  ថែមទាំងទទួលបានកូនប្រុសស្រី២នាក់ជាបន្តបន្ទាប់ផងដែរ ​ហើយបើទោះជាមិនសូវសមភ្នែកញាតិយ៉ាងណាក្តី  ប្តីប្រពន្ធកម្សត់កម្រទាំង២នាក់នេះ ​នៅតែចាប់ដៃគ្នឆ្លងឧបសគ្គ ​និងប្រឹងប្រែងរកស៊ីខ្លាំងណាស់ ​រហូតទទួលបានទាំងសេចក្តីសុខ ​និងទ្រព្យសម្បត្តិសមរម្យ  ​​​ជាបន្តបន្ទាប់ ហើយរហូតដល់ឆ្នាំ  ២០១៩នេះទើបចាប់ដៃគ្នាចូលរោងការតាមប្រពៃណីជាកូនកំលោះកូនក្រមុំកូន២ទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Muka Muka បានសរសេររៀបរាប់ថា៖ «ដំបូងឡើយត្រឹមជាអ្នកដ៏ទៃ ហើយក៏ស្គាល់គ្នាតាម Facebook 😁 video call រាល់ថ្ងៃ ទោះបីនៅមួយចំហៀងផែនដីម្នាក់...😊 និយាយគ្នា11ខែទើបបានជួបមុខគ្នា ឆ្នាំ2016 ☺️កាន់តែក្បែរកាន់តែស្រលាញ់ កាន់តែស្អប់ កាន់តែប្រចណ្ឌ័ កាន់តែរករឿងទ្វេរដង😔 រហូតមានកូនស្រី1 👧🥺

ឧបសក្គច្រើនណាស់តែបងនៅតែកាន់ដៃខ្ញុំមិនលែង 🥺 បងថានិងធ្វើគ្រប់យ៉ាងដើម្បីប្រពន្ធនិងកូន បងថាបងអត់ហត់ទេ😔 ហើយបងក៏ត្រូវរងបន្ទុកបន្ថែម ព្រោះយើងមានកូនប្រុស1ទៀត👶

គាត់នៅតែញញឹម គាត់នៅតែផ្តល់ភាពកក់ក្តៅ ហើយគាត់នៅតែរក្សាពាក្យសន្យា នឹងកាន់ដៃខ្ញុំចូលរោងជ័យក្នុងឆ្នាំ2019 ទោះបីជាយឺតបន្តិចក៏ដោយ...👰🤵👧👶

កូនកម្លោះកូនក្រមុំកូន2បានការគឺមិនល្អភ្នែកញាតិទេ តែនេះជាក្តីសុខរបស់ពួកខ្ញុំ គឺគាត់ប្រឹងដោយកំលាំងញើសឈាមខ្លួនឯង❤️❤️ អគុណគ្រប់យ៉ាងប្តីកម្សត់របស់អូន »។

ក្រោយពីបានឃើញពីប្រវត្តិតស៊ូរបស់គូស្នេហ៍ទាំង២ ​អ្នកលេងបណ្តាញសង្គមភាគច្រើនសុទ្ធតែសម្តែងនូវការអបអរសាទរ ​និងភាពក្លាហានរបស់អ្នកទាំង២ដែលហ៊ានជម្នះឧបសគ្គ និងហែលឆ្លងការលំបាកចាប់ដៃគ្នារហូតទទួលបានសុភង្គលរហូតសព្វថ្ងៃនេះ៕

125677

70338847_2659134627484935_583532381596549120_n

70394006_2659134690818262_8359015275898601472_n

71025438_2659134870818244_6482371814612795392_n

70183654_2659135000818231_1863384016774758400_n

70255318_2659134777484920_4649454547784171520_n

70757436_2659820990749632_6760888254641209344_n

70753396_2659135017484896_9088344591555362816_n

71246784_2659135124151552_3712339842537881600_n

71065875_2659135137484884_147624524249038848_n

70993703_2659820910749640_4518410972414607360_n

70195703_2659135294151535_2526886726622773248_n

70375088_2659820937416304_5626437673502638080_n

70220247_2659135454151519_7178372080973381632_n

70329054_2659135534151511_7781252053287829504_n

70622783_2659135267484871_3139260719850061824_n

71395301_2659135334151531_4609254504297136128_n

70537718_2659135617484836_3624372255116492800_n

70893416_2659135437484854_5075552351935266816_n

70642767_2659135367484861_589598683599732736_n