សកម្មភាព ៨យ៉ាងដែលមនុស្សវៃឆ្លាតតែងតែបង្ហាញ

ភាពឆ្លាត គឺជាអ្វីមួយដែលមនុស្សចង់អភិវឌ្ឍខ្លួនត្រូវការខ្លាំងបំផុត។ មនុស្សមួយចំនួននិយាយថា ភាពឆ្លាតវៃកើតលើមនុស្សម្នាក់តាំងពីកំណើតមកម្ល៉េះ ប៉ុន្តែខ្ញុំមិនគាំទ្រនូវការលើកឡើងបែបនេះឡើយ។ គ្រប់គ្នាមានការគិត គំនិតពិចារណាស្ទើរដូចគ្នា អាចដោយសារតែបរិស្ថានដែលនៅជុំវិញខ្លួនអ្នកដែលធ្វើអោយអ្នកមានអារម្មណ៍ និងការពិចារណាខ្សោយជាងមនុស្សឆ្លាត។ នៅពេលមនុស្សម្នាក់ៗព្យាយាមប្រកាន់ទម្លាប់ ច្បាស់ណាស់ថាពួកគេនឹងពូកែដូចជាមនុស្សដទៃទៀតដែរ។

Art2

យើងនឹងបង្ហាញពីសកម្មភាព ៨យ៉ាងដែលមនុស្សឆ្លាតតែងតែសកម្ម ហើយអ្នកក៏អាចចាប់ផ្តើមជាមួយនឹងអ្វីទាំងអស់នោះផងដែរ ដើម្បីកែប្រែចំណុចអវិជ្ជមានរបស់អ្នកដូចគ្នា៖

១. ពួកគេគិតពីមុខជំនួញផ្ទាល់ខ្លួនរបស់គេ

Art3

ការគិត និងការវិនិច្ឆ័យរបស់មនុស្សជុំវិញខ្លួនគឺពួកគេមិនបានយកទុកក្នុងការគិតពួកគេឡើយ។ ពួកគេមិនបណ្តោយខ្លួននៅក្នុងការនិយាយរបស់មនុស្សមួយចំនួនដែលឥតប្រយោជន៍ឡើយ ហើយមិនដែលរំខានពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នកដទៃ។ តាមពិតទៅ មនុស្សវៃឆ្លាតមានភាពសប្បាយរីករាយបំផុតនៅពេលដែលពួកគេនៅម្នាក់ឯង ដូច្នេះពួកគេអាចធ្វើអ្វីដោយខ្លួនឯងដោយមិនមានការរំខាន។ ពួកគេមិនមែនជាមនុស្សឯកោទេ ខួរក្បាលរបស់ពួកគេគ្រាន់តែត្រូវការកន្លែងដកដង្ហើមសម្រាប់ផ្លូវចិត្ត ផ្លូវកាយ និងដំណើរការដើម្បីសម្រេចគោលដៅប៉ុណ្ណោះ។

២. គេនិយាយលេងច្រើន និងបង្កើតអារម្មណ៍រីករាយទៅកាន់មនុស្សជុំវិញខ្លួនពេលមានការជួបជុំ

ខ្ញុំជឿថាគ្មាននរណាម្នាក់ចូលចិត្តនៅជាមួយមនុស្សដែលនិយាយពីបញ្ហារាល់ពេលជួបគ្នាម្តងៗទេ គ្រប់គ្នាតែងតែចង់នៅក្បែរមនុស្សដែលចេះបង្កើតភាពរីករាយ និងកក់ក្តៅចេញពីខាងក្នុងប៉ុណ្ណោះ។ មនុស្សវៃឆ្លាតគិតថាសកម្មភាពជួបជុំគឺជារឿងសំខាន់មិនថាការជួបជុំអ្វីនោះទេ ពួកគេតែងបង្កើតអារម្មណ៍សប្បាយៗទៅកាន់មនុស្សដែលនៅក្បែរគេជានិច្ច ហើយវាក៏ជាតិចនិចមួយដែលធ្វើអោយខ្លួនយើងមានការរីករាយផ្លូវចិត្តដូចគ្នា។

Art2

៣. ការនិយាយទៅកាន់ខ្លួនឯង

Art5

ជាការពិត ការនិយាយទៅកាន់ខ្លួនឯង ជួយអោយអ្នកមានការរៀបចំសកម្មភាពបានត្រឹមត្រូវ សម្រេចគោលដៅបានឆាប់ជាងមុន និងយល់ពីខ្លួនឯងច្បាស់លាស់បំផុត។ ខ្ញុំគិតថាការនិយាយទៅកាន់ខ្លួនឯងជារៀងរាល់ថ្ងៃ ធ្វើអោយអារម្មណ៍មានភាពជឿជាក់បានច្រើន និងកក់ក្តៅចេញពីខាងក្នុងមុនពេលអ្នកចាប់ផ្តើមបំពេញកិច្ចការទាំងឡាយ។ លោកអ្នកក៏អាចសាកល្បងនឹងសកម្មភាពមួយនេះបានដែរ ហើយអ្នកនឹងមើលឃើញពីភាពអស្ចារ្យរបស់អ្នកដូចគ្នា។

៤. ជាញឹកញាប់ មនុស្សវៃឆ្លាតចូលចិត្តស្តាប់តន្ត្រី

Art6

សព្វថ្ងៃនេះ មនុស្សភាគច្រើនចូលចិត្តស្តាប់តន្ត្រី ហើយមនុស្សពូកែភាគច្រើនចាប់អារម្មណ៍នឹងសកម្មភាពនេះដូចគេ។ ការស្តាប់តន្ត្រីជួយអោយពួកគេមានអារម្មណ៍ល្អ កាត់បន្ថយស្ត្រេស ឬជួយកាត់ផ្តាច់បានច្រើននូវការគិតអវិជ្ជមានដែលកើតមាននៅជុំវិញខ្លួនគេ។ ការសិក្សាក៏បានបន្ថែមទៀតថាមនុស្សដែលឆ្លាតវៃចូលចិត្តស្តាប់តន្ត្រីដោយមិនប្រើសំលេងជាងចម្រៀងដែលមានទំនុកច្រៀងគ្មានន័យ ដូច្នេះបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមនេះ អ្នកក៏អាចជាមនុស្សពូកែម្នាក់ជាងការគិតរបស់អ្នកទៀត។

៥. ពួកគេធ្វើការដោយមានការរៀបចំ និងមិនប្រើកម្លាំងខ្លាំងលើការងារ

Apolo3

ជាក់ស្តែង មនុស្សឆ្លាតវៃមិនសិក្សា ឬធ្វើការគ្រប់ពេលទេ។ ផ្ទុយទៅវិញ ពួកគេពិតជាខ្ជិលច្រអូស ហើយដោយសារហេតុផលដូចគ្នា ពួកគេព្យាយាមរកវិធីងាយស្រួលបំផុត ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឲ្យពួកគេដោយមិនចាំបាច់ខំប្រឹងដោយលំបាកលំបិន ឬធ្វើការគ្មានពេលសម្រាក។ មនុស្សដែលមិនសូវមានសកម្មភាពរាងកាយច្រើន តែងតែមានភាពវាងវៃជាងមនុស្សដែលចេះតែស្ទុះចុះស្ទះឡើងគ្រប់ពេល។ មនុស្សឆ្លាតមានខួរក្បាលរបស់ពួកគេដំណើរការគ្រប់ពេល ហើយជាលទ្ធផលតម្រូវឲ្យមានការយល់ដឹងច្រើនបើប្រៀបធៀបនឹងអ្នកដទៃ។

៦. ចម្លើយ គឺជាពាក្យដែលមនុស្សវៃឆ្លាតចងចាំទុកក្នុងចិត្ត

Art8

មនុស្សវ័យឆ្លាត ជាមនុស្សដែលចង់ដឹងចង់ឃើញ។ ពួកគេតែងតែព្យាយាមយកចម្លើយនៅពេលពួកគេមានការឆ្ងល់លើអ្វីមួយមិនថាការសិក្សា ឬការងារផ្សេងក្នុងជីវិតរបស់គេឡើយ។ ការចង់ដឹងចង់រៀនបន្ថែមទៀតគឺជាសញ្ញាច្បាស់មួយនៃបញ្ញាវាងវៃ។ មនុស្សឆ្លាតអានច្រើនហើយច្រើនតែរក្សាកំណត់ហេតុប្រចាំថ្ងៃដើម្បីកត់ចំណាំ។

៧. មនុស្សវៃឆ្លាតតែងសារភាពកំហុសរបស់ពួកគេ

Aer9

ការចេះទទួលកំហុសលើអ្វីដែលខ្លួនបានធ្វើ ហើយព្យាយាមរកដំណោះស្រាយសមរម្យដើម្បីកែប្រែកំហុស គឺជារឿងដ៏វិសេសវិសាលរបស់មនុស្ស។ មនុស្សពូកែតែងតែប្រកាន់នូវរឿងមួយនេះ ហើយព្យាយាមកែប្រែកំហុសទាំងឡាយដូចគ្នា។ ពួកគេមិនរត់ចោលបញ្ហាដែលពួកគេទទួលខុសត្រូវជាដាច់ខាត ព្រោះការកែប្រែចំនុចអវិជ្ជមានគឺជួយអោយពួកគេមានការអភិវឌ្ឍន៍បន្ថែមទៀត។ ចុះអ្នកវិញ តើអ្នកជាមនុស្សដែលរត់គេចពីកំហុស ឬយ៉ាងណា!

៨. មនុស្សឆ្លាតមិនសូវនិយាយច្រើន

Aer10

មនុស្សវៃឆ្លាតមិនចូលចិត្តនិយាយរឿងឥតប្រយោជន៍ច្រើនទេ ហើយរាល់ពេលដែលពួកគេនិយាយច្រើន គំនិតដែលពួកគេបញ្ចេញគឺមានការគ្រប់គ្រងបានយ៉ាងល្អ និងការគិតត្រឹមត្រូវមុននឹងបង្ហាញវាចេញមកទៅកាន់ពិភពខាងក្រៅ។ គ្រប់យ៉ាងពីព្រោះគេគិតថា ការនិយាយច្រើនលើកិច្ចការឥតបានការមិនទទួលបានផលវិជ្ជមានអ្វីមកវិញទេ ពួកគេមិនសូវខ្វល់ ប៉ុន្តែគេគិតទៅលើសមិទ្ធផលដែលទទួលបានច្រើនជាងការនិយាយលេងច្រើនឥតបានការ។

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: Brightside.me