កុំចេះតែហ៊ាន! ម៉ូតូដាក់សុទ្ធតែGPS – Kalib9 ក្នុងស្រុក | Pelklas

កុំចេះតែហ៊ាន! ម៉ូតូដាក់សុទ្ធតែGPS

#ក្រុងតាខ្មៅ

#ករណីអំពើលួច(ម៉ូតូ)

-កើតហេតុថ្ងៃទី ១៦.០៩.២០១៩ វេលាម៉ោង១៥.០០នាទីនៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

*ជនរងគ្រោះ០១នាក់

-ឈ្មោះ សុីម ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរ លក់ដូរ ។

*ជនសង្ស័យ០១នាក់

Po2photo_2019 09 20_13 39 23

-ឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទី លំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល

មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។

Po3photo_2019 09 20_13 39 30

*សំភារៈបាត់បង់(យកបានមកវិញ)

- ម៉ូតូ១គ្រឿងម៉ាក Honda wave C១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។

*វត្ថុតាងចាប់យក៖

-ម៉ូតូ១ម៉ាកHONDA Wave c១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ(របស់ជនរងគ្រោះ) ។

Po1photo_2019 09 20_13 39 05

***សភាពនៃរឿងហេតុ

កាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើ សកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះរបស់ខ្លួនដោយមិនបានដកកូនសោរចេញ ហេីយបានជិះគេចខ្លួនបាត់ទៅ។

លុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមរយ:ប្រព័ន្ធ

GPSដែលបំពាក់ជាប់នឹងម៉ូតូរហូតដល់ផ្ទះជនសង្ស័យស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ទើបបានឃេីញជនសង្ស័យនិងម៉ូតូនៅទីនោះ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រភព : ស្នងការដ្ឋាននគរបាលខេត្តកណ្តាល