ជាការពិតណាស់ ធម្មតាតែមានទំនាក់ទំនងចំណងមិត្តភាព មិនថាមិត្តភក្តិឬគូស្នេហានោះទេ វាតែងតែមានការល្អក់កករ ឬជម្លោះចៀសមិនផុតឡើយ ដែលពេលខ្លះអាចឈ្លោះប្រកែក ជេរគ្នា ដល់ថ្នាក់ផ្តាច់ចំណងមិត្តភាពទាំងស្រុងតែម្តង ហើយវត្ថុអនុស្សាវរីយ៍ និងរូបថតប្រាកដជាត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់នោះទេ។
នៅក្នុងសម័យបច្ចុប្បន្ន រាល់ពេលអ្នកមានជម្លោះ ប្រហែលជាអ្នកឌឺដង ដៀមដាមគ្នានៅក្នុងហ្វេសប៊ុក រហូតដល់ប្លុក និង Unfriend គ្នាក៏មាន ហើយបើមានរូបជុំគ្នាអ្នកប្រាកដជាលុបចោល ឬ Crop រូបជននោះចោលជាមិនខាន។
តែបើក្រឡេកកាលពីសម័យមុនដែលបច្ចេកវិទ្យាមិនទាន់ជឿនលឿន រាល់មិត្តភាព និងអនុស្សាវរីយ៍ភាគច្រើនស្តែងទៅលើរូបថតជាដើម តែបើឈ្លោះប្រហែកគ្នាហើយ មានតែវិធីម្យ៉ាងទេ គឺគូសមុខមាត់ ឬកាត់មុខជនដែលយើងស្អប់ចោល ហើយរឿងបែបនេះជៀថាប្រាកដជាមានអ្នកធ្លាប់អនុវត្ត។
ដូច្នេះមកមើលការ Unfriend មិត្តភក្តិការសម័យមុនតាមរយៈរូបថតដូចខាងក្រោម៖