នេះជាអ្វីដែលស្រ្តីមានផ្ទៃពោះគួរបរិភោគ និងអត្ថប្រយោជន៍របស់វា

#1 ស៊ុតក្ងាន

54522408_2207785269537629_306661502453022720_o

មានប្រូតេអុីនខ្ពស់ ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពរាងកាយ និងផ្តល់ថាមពលដល់រាងកាយរបស់យើង។ ជាទូទៅ ប្រូតេអុីននៅក្នុងស៊ុតក្ងានមានប្រយោជន៍ដូចជា៖

  • បង្កើតឡើង និងបង្កើនម៉ាសសាច់ដុំ
  • ផ្តល់កម្លាំងឱ្យរាងកាយ
  • ផ្តល់ថាមពលដើម្បីធ្វើសកម្មភាព
  • ថែរក្សា និងបង្កើនប្រព័ន្ធភាពស៊ាំ

#2 ទឹកឃ្មុំ

55719479_2207785292870960_8565454592672792576_n

ការថែរក្សាសុខភាពខ្លួនឯងនៅពេលតាំងគភ៌ ជារឿងសំខាន់មួយ ក៏ដូចជាការថែរក្សាទារកនៅក្នុងផ្ទៃដែរ ជាពិសេសការថែរក្សាស្បែកនៅអម្លុងពេលតាំងគភ៌ ស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុក្ខដាក់ជាពិសេសតែម្ដង ព្រោះថា នៅកំឡុងពេលនោះសម្បុរស្បែករបស់អ្នកម្ដាយ នឹងផ្លាស់ប្ដូរជាសម្បុរដែលខ្មៅរលោង មើលទៅអាចជាសម្បុរព័ណខៀវនៅកំឡុងពេលពពោះ ពោលគឺមកពីការផ្លាស់ប្ដូរអ័រម៉ូនខ្លះនៅពេលនោះ ដូច្នេះហើយអ្នកម្ដាយអាចថែរក្សាស្បែកបានតាមរយៈការទទួលអាហារដែលមានប្រយោជន៍ជួយបំប៉នស្បែកដូចជា ទឹកឃ្មុំជាដើម។

#3 ផ្លែបឺរ

55744612_2207785309537625_4257350585147195392_n

វាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-3 ច្រើនដែលជួយឱ្យកូនកើតមកឆ្លាត អាចស្រូបយកសារធាតុចិញ្ចឹមបានល្អ ផ្តល់ថាមពលដល់ការលូតលាស់របស់គភ៌ក្នុងខែចុងក្រោយ។ ញ៉ាំប័រមិនធ្វើឱ្យស្ត្រីទល់លាមក ធាត់ កើតជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងឈាមឡើយ។ ផ្លែបឺរគឺជាផ្លែឈើដែលមិនធម្មតាទេព្រោះវាមានអាស៊ីតខ្លាញ់យ៉ាងច្រើនមួយ។ ពួកគេគឺមានជាតិសរសៃខ្ពស់ផងដែរដូចជា វីតាមីន B (ជាពិសេសជាតិអាស៊ីត folate) វីតាមីន ប៉ូតាស្យូម​ ទង់ដែង វីតាមីនE និងវីតាមីន C។ ដូច្នេះផ្លែបឺរ គឺជាជម្រើសល្អមួយយ៉ាងធំសម្រាប់ស្ត្រីមានផ្ទៃពោះ។

#4 ផ្លែស្រកានាគ

55557305_2207785182870971_445441628182675456_o

ដូចទៅនឹងផ្លែក្រូចថ្លុងដែរ គឺការពារសុខភាពបេះដូង និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អក្នុងខ្លួនរបស់អ្នក។

#5 ផ្លែល្មុត

55602675_2207785202870969_5035552153276514304_n

ពោរពេញ​ទៅ​ដោយ​សារជាតិ​អេឡិចត្រូលីត (Electrolyte), វីតាមីន A, កាបូអ៊ីដ្រាត និង​ថាមពល ដែល​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ផលិត​ទឹកដោះ។ ជួយ​ដោះស្រាយ​អាការៈ​វិលមុខ និង​ក្អួតចង្អោរ ថែមទាំង​ការពារ​ជំងឺ​រលាក​ពោះវៀន​ទៀតផង។

#6 ផ្លែម្ឃុត

55614077_2207785169537639_519623654779125760_n

១. ជួយ​សុខភាព​ស្បែក ធ្មេញ​និង​ជួយ​ពន្យារ​ភាព​ចាស់៖ ផ្លែ​មង្ឃុត​មាន​ផ្ទុក​នូវ​សារធាតុ Anti Oxidants ដូចគ្នា​នឹង​ស្លឹក​តែ​ដែរ។ សារធាតុ​នេះ​មានគុណ​ប្រយោជន៍​ដល់​ការថែរក្សា​សុខភាព​ស្បែក​ដូចជា ការពារ​ពី​ជំងឺ​មុន ជំងឺ​ស្បែក​ស្ងួត​ និង​រលាក​ស្បែក​ជាដើម ហើយ​វា​នឹង​ជួយ​មិន​ឲ្យ​ស្បែក​ឆាប់​ចាស់​ថែម​ទៀតផង។ ផ្សេងទៀត​វា​ក៏​អាចជួយ​ដល់​សុខភាព​មាត់​ធ្មេញ​ឲ្យ​ល្អ​ផងដែរ។

​២. សម្បូរ​ទៅដោយ​វីតា​មីន C ៖ ផ្លែ​មង្ឃុត​គឺ​សំបូរ​ទៅដោយ​វីតាមីន C ចំនួន ១២% ក្នុង​១០០​ក្រាម នៃ​សាច់​មង្ឃុត ។ ចំពោះ សារធាតុ​វិ​តា​មីន C គឺអាច​ប្រឆាំងនឹង​វីរុស​និង​បាក់តេរី​ដូចជា​ជំងឺ​ផ្តាស​សាយ​ជាដើម ដូចនេះ​បើ​ពិសា​ផ្លែ​មង្ឃុត​ដែល​សំបូរ​ដោយ​វីតាមីន C នេះ អាច​ប្រឆាំងនឹង​ជំងឺ​គ្រុនក្តៅ​និង​ផ្តាស​សាយ​ធម្មតា​បាន ផងដែរ ។​

​ ៣. មាន​កម្រិត​ការ​ឡូរី​ទាប​តែ​សម្បូរ​ជាតិ​កាក​សរសៃ ( Fiber ) ៖ ផ្លែ​មង្ឃុត​ជាទូទៅ គឺមាន​រសជាតិ​ផ្អែម​និង​ឈ្ងុយ​ឆ្ងាញ់ ប៉ុន្តែ​អ្នកដឹង​ទេ​ថា វា​ជា​ផ្លែឈើ​ដែល​មាន​ផ្ទុក​នូ​វកា​ឡូរី​ទាប​បំផុត​ត្រឹមតែ ៦៣​កាឡូរី​ក្នុង​១០០​ក្រាម ប៉ុណ្ណោះ ដែល​មិន​អាចធ្វើ​ឲ្យ​ធាត់​ឡើយ ។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ វា​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ( Fiber ) មាន​ប្រយោជន៍​អាច​រក្សាសុខ​ភា​ពរាងកា​យ​មិន​ឲ្យ​ធាត់​និង​លើស​ទម្ងន់ ។​

​ ​៤. ធ្វើ​ឲ្យ​ដំណើរ​ឈាម​រត់​បាន​ល្អ ៖ ផ្លែ​មង្ឃុត​អាច​ជួ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ខ្វះ​ឈាម ។ បើ​អ្នក​ចូលចិត្ត​ពិសា​ផ្លែ​នេះ វា​អាច​ជួយ​ដំណើរ​រត់​នៃ​សរសៃ​ឈាម បាន​ល្អ​ក្នុង​រាងកាយ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​និង​ការ​ឈឺ​ចុកចាប់​ត្រង់​ទ្រូង​ខ្លាំង​ជាដើម ៕​

#7 ផ្លែក្រូច

54525127_2207785329537623_3583343158387277824_n

ពពួកក្រូចសម្បូរទៅដោយវីតាមីន C ដូចជា ក្រូចឃ្វិច ក្រូច ក្រូចថ្លុង ក្រូចឆ្មា…ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះក្នុង 3ខែចុងក្រោយ។ វីតាមីន C ជួយការពារពីការសម្រាលកូនមិនគ្រប់ខែ ស្រូបយកជាតិដែក និងជាតិកាល់ស្យូមបានល្អ និងជួយឱ្យទារកលូតលាស់រឹងមាំ។

#8 ផ្លែចេក

54522959_2207785346204288_1902292447631769600_n

មាន​អាស៊ីដ​ហ្វូកលិក, វីតាមីន C, B6, ប៉ូតាស្យូម និង ម៉ាញ៉េស្យូម។ វីតាមីន B6 នៅ​ក្នុង​ផ្លែ​ចេក ជួយ​រក្សា​កម្រិត​សូដ្យូម និង​គ្រប់គ្រង​ដំណើរ​ចង់​ក្អួតចង្អោរ ម៉ាញ៉េស្យូម នៅ​ក្នុង​ផ្លែ​ចេក ជួយ​ស្តា​តុល្យភាព​នៃ​សារធាតុរាវ​ល្អៗ ប៉ូតាស្យូម នៅ​ក្នុង​ផ្លែ​ចេក មាន​សារៈសំខាន់​ដើម្បី​ការពារ​ស្រ្តី​ជា​ម្តាយ ពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល ឬ ជំងឺ​ផ្សេងៗ​ដែល​អាច​កើត​មាន ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ជាធម្មតា​គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​បរិភោគ​ផ្លែ​ចេក​មួយ​ផ្លែ ជា​រៀង​រាល់​ថ្ងៃ ក្នុង​អំឡុងពេល​ត្រី​មាស​ដំបូង។

#9 ផ្លែត្របែក

55244510_2207785226204300_7473706771119341568_n

ជួយ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ និង​សម្ពាធ​ឈាម​របស់​ស្រ្តី​ជា​ម្តាយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ សម្បូរ​ទៅ​ដោយ​វីតាមីន C, វីតាមីន E, សារជាតិ Iso-Flavonoids, សារជាតិ Carotenoids និង​សារជាតិ Polyphenols ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រំលាយ​អាហារ និង​ផ្តល់​នូវ​កម្លាំង​ដើម្បី​បណ្ដុះ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​របស់​ទារក។

ប្រភពដោយ៖ ផ្សារធម្មជាតិ 24h