ហេតុផល ៦យ៉ាងដែលការស្តីបន្ទោស ឬស្រែកដាក់កូនៗអាចជិះឥទ្ធិពលមិនល្អដល់ការសិក្សារបស់ពួកគេ និងរឿង ១០យ៉ាងដែលមាតាបិតាគួរធ្វើដើម្បីកែប្រែស្ថានភាពមិនល្អនេះ – Kalib9 យល់ដឹង | Pelklas

ហេតុផល ៦យ៉ាងដែលការស្តីបន្ទោស ឬស្រែកដាក់កូនៗអាចជិះឥទ្ធិពលមិនល្អដល់ការសិក្សារបស់ពួកគេ និងរឿង ១០យ៉ាងដែលមាតាបិតាគួរធ្វើដើម្បីកែប្រែស្ថានភាពមិនល្អនេះ

Child2

មាតាបិតាគ្រប់រូបតែងតែចង់អោយកូនៗរបស់ខ្លួនទទួលបានការអប់រំល្អនៅសាលារៀន ប៉ុន្តែនៅពេលដែលលទ្ធផលនៃការសិក្សារបស់កុមារទទួលបានមិនគាប់ប្រសើរ មាតាបិតាមួយចំនួនហាក់មានការរអាករអួលចិត្តបន្តិច រហូតពេលខ្លះឈានដល់មានការស្តីបន្ទោស ឬស្រែកឡូឡារដាក់កូនៗទៀតផង។ ចំណាត់ថ្នាក់មិនល្អនៅក្នុងសាលា ក៍មិនអាចកំណត់ជោគវាសនានៃជីវិតរបស់ពួកគេបាន១០០%ដែរ។ ផ្ទុយមកវិញ ការស្តីបន្ទោសមិនមែនជារឿងល្អឡើយ តែអាចជិៈឥទ្ធិអាក្រក់លើផ្លូវចិត្តរបស់កុមារវិញទេ។ តាមពិតទៅ មានជម្រើសល្អប្រសើរជាច្រើនដែលមាតាបិតាគួរគិតពិចារណា ដើម្បីទទួលបានលទ្ធផលវិជ្ជមានដល់ទាំងកូនៗ រួមទាំងមាតាបិតាដូចគ្នា។

អត្ថបទនេះនឹងបង្ហាញពីសកម្មភាពមួយចំនួនដែលមាតាបិតាគួរជៀសវាង ហើយបែរជាមកទឹកចិត្ត ហើយចូលរួមសហការណ៍ជាមួយកូនៗនៅពេលការសិក្សារបស់ពួកគាត់ទទួលបានលទ្ធផលមិនសូវល្អ៖

ការស្តីបន្ទោស ឬស្រែកដាក់កូនៗចំពោះចំណាត់ថ្នាក់មិនល្អអាចជះឥទ្ធិពាលអាក្រក់ដូចជា៖

 • ការស្តីបន្ទោស គឺមិនអាចដោះស្រាយបញ្ហាការរៀនសូត្ររបស់កុមារឡើយ៖ ឧទាហរណ៍ មាតាបិតាមួយចំនួនបានយកចិត្តទុកដាក់ចង់អោយកូនៗចូលរួមក្នុងសកម្មភាពសង្គមអោយបានច្រើនដើម្បីអោយការរៀនសូត្ររបស់កុមារទទយលបានទល្ធផលល្អប្រសើរក្នុងសាលា ប៉ុន្តែការសិក្សាបានបង្ហញថាសកម្មភាពនេះអាចផ្តល់ផលល្អ ប្រសិនបើសកម្មភាពចូលរួមក្នុងសង្គមនោះមិនប៉ះពាល់ដល់ការរៀនសូត្ររបស់កូនៗ។ នៅពេលដែលកូនរបស់អ្នកកំពុងជួបបញ្ហានៅក្នុងសាលារៀន អ្នកត្រូវតែរកប្រភពនៃបញ្ហានោះហើយដោះស្រាយក្នុងរឿងទាំងនោះ។

Child3

 • អ្នកធ្វើឲ្យកូនៗភ័យខា្លច ធុញថប់ និងមិនហ៊ានស្នើសុំជំនួយចំពោះកិច្ចការសាលាពីមាតាបិតាពេលពួកគាត់មកដល់ផ្ទះវិញ៖ កូនៗរបស់អ្នកប្រហែលមិនហ៊ានឲ្យអ្នកជួយកិច្ចការសាលាឡើយ អាចដោយសារតែពួកគាត់អាចយល់ថា មុខនឹងត្រូវទទួលបានការស្តីបន្ទោស នៅពេលដែលពួកគាត់ធ្វើមិនបានល្អកចំពោះការរៀនសូត្រនៅក្នុងសាលា។ នៅពេលដែលសកម្មភាពនេះបានកើតឡើងញឹកញាប់ក្នុងការរស់នៅ និងការរៀនសូត្ររបស់កុមារ។ វាធ្វើអោយពួកគាត់ធុញទ្រាន់ ឬនឿយហត់ខ្លាំង ដែលបង្កប៉ះពាល់ដល់ផ្លូវចិត្តនិងមិនមានក្នុងការធ្វើវាបន្តទៀត។

Child4

 • ការស្តីបន្ទោស ឬស្រែកគំហក អាចប៉ះពាល់ខ្លាំងបំផុត។ យូរៗទៅចំពោះរឿងបែបនេះ ពួកគាត់មានអារម្មណ៍ថាសុំាំនឹងសកម្មភាព ឬសម្តីបែបនេះ ដែលជាហេតុធ្វើអោយពួកគាត់មានអារម្មណ៍តូចចិត្តខ្លាំងស្ទើរគ្រប់ពេល។

 • ពីព្រោះតែមូលហេតុទាំងអស់នេះហើយបានជា ការស្តីបន្ទោស ឬស្រែកដាក់លើកុមារៗអាចមានផលអវិជ្ជមានទៅលើការរៀនសូត្ររបស់កុមារនាពេលអនាគត។

Child7

 • ការស្តីបន្ទោស ឬស្រែកគំហក ធ្វើឲ្យកុមារមានអារម្មណ៍ខ្មាស់ខ្លួនឯង ដែលអាចធ្វើឲ្យពួកគេមានប្រតិកម្មមិនល្អលើស្ថានភាពនេះ។ កុមារនឹងគិតថាពួកគេជាជនរងគ្រោះនៅក្នុងរឿងមួយនេះ និងមិនមានទំនួលខុសត្រូវចំពោះការកាតព្វកិច្ចខ្លួនឯង។
 • ការស្តីបន្ទោស ឬស្រែកគំហក ធ្វើអោយមានអារម្មណ៍ឈឺចាប់ទាំងសងខាង អ្នកបានដឹងស្រាប់ហើយថា សមាជិកគ្រួសារគ្រប់រូបមានអារម្មណ៍ឈឺចាប់ ឬក៍អាក់អន់ចិត្តទាំងសងខាង រាល់ពេលដែលកើតមានជម្លោះ ឬការប្រកែកទាស់ទែងពាក្យសម្តីគ្នាពីបញ្ហាអ្វីមួយនៅក្នុងគ្រួសារ។

ជំនួសមកវិញ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចអនុវត្តតាម ដើម្បីជួយអោយកូនៗរបស់លោកអ្នក មានភាពកក់ក្តៅក្នុងគ្រួសារ៖

 • ផ្តល់កន្លែងតូចសមស្រមមួយដល់កូនរបស់អ្នកធ្វើកិច្ចការផ្ទាល់ខ្លួន ការធ្វើបែបនេះធ្វើអោយកូនៗជៀសវាងការរំខានផ្សេងៗ ហើយអាចបង្កើតជាទម្លាប់ដ៍ល្អសមស្របមួយក្នុងការធ្វើកិច្ចការសាលារបស់ពួកគាត់ជាប្រចាំ។

Child5

 • ទម្លាប់ជារឿងសំខាន់មួយ ដូចជាតាមបែបបទការសិក្សានៅក្នុងសាលារៀន។ ការធ្វើបែបនេះ នឹងធ្វើអោយកុមារមានទម្លាប់ល្អក្នុងការយកចិត្តទុកដាក់លើកិច្ចការរបស់ពួកគេ និងត្រូវអោយប្រាកដថាពួកគេនឹងសម្រេចរួចរាល់មុនពេលចូលដំណេក។ គ្រប់យ៉ាងបង្ហាញយ៉ាងច្បាស់ថា អ្នកកំពុងតែបង្រៀនកូនរបស់អ្នកអោយដឹងពីតម្លៃនៃពេលវេលាដែលពួកគេផ្តល់ឲ្យទៅលើអ្វីមួយដែលតែងតែមានសារះសំខាន់។
 • ចូលរួមសកម្មភាពជាមួយគ្រូរបស់ពួកគាត់ ការចូលរួមពីអ្នក និងគ្រូរបស់គេ ជាកត្តាដ៏សំខាន់មួយដែលធ្វើឲ្យពួកគាត់មានភាពសកម្មក្នុងកាតព្វកិច្ចរបស់គាត់គ្រប់ៗគ្នា និងធ្វើឲ្យមានអារម្មណ៍កក់ក្តៅទាំងសងខាង។ ទាំងនេះក៏អាចលើកទឹកចិត្តកូនៗរបស់អ្នកឲ្យគិតថា គ្រូរបស់ពួកគាត់គឺជាមនុស្សដែលពួកគាត់អាចទុកចិត្តបាន។ យ៉ាងហោចណាស់ ធ្វើអោយកូនៗរបស់អ្នកមិនអាចមានលេសថា "សកម្មភាពនេះ មិនមែនជារបៀបដែលលោកគ្រូអ្នកគ្រូបានបង្រៀនគាត់នៅសាលាទេ" នៅពេលដែលមាតាបិតាជួយធ្វើកិច្ចការរបស់ពួកគាត់ពេលនៅផ្ទះ។

CHild6

 • តាមដានការប្រព្រឹត្តរបស់កូនអ្នក នេះនឹងជួយអ្នកឲ្យដឹងថាវត្ថុមួយណាជួយពួកគេ និងមួយណាមិនជួយ។ ម្យ៉ាងទៀត វាក៏ជួយឲ្យអ្នកបានដឹង នៅពេលដែលកូនរបស់អ្នកដើរចូលទៅក្នុងទម្លាប់មិនល្អចាស់ៗដូចមុន ឬនៅពេលពួកគេជួបប្រទះនូវបញ្ហាថ្មីផងដែរ។

Child8

 • ចងចាំការងារល្អៗជាជាងការដាក់កំហិត កម្លាំងចិត្តវិជ្ជមានដែលបានមកពីមាតាបិតាជួយជំរុញអោយកុមារធ្វើបានល្អនៅក្នុងសាលា។ អ្នកអាចធ្វើអ្វីសាមញ្ញដូចជានាំពួកគាត់ទៅលេងកន្លែងកំសាន្ត វាជាជួយលើកទឹកចិត្តល្អជាងអារម្មណ៍ដែលស្តីបន្ទោស។ ជាក់ស្តែង ពួកគាត់គិតច្រើនអំពីការជៀសវាងពីបញ្ហាជាងការបំពេញកិច្ចការរបស់ពួកគាត់ នៅពេលពួកគាត់ព្រួយបារម្ភច្រើនពីការស្តីបន្ទោស។

Children1

 • ព្យាយាមរៀនតាមរបៀបដែលអាចធ្វើទៅបាន កុមារមានការចូលចិត្តរៀនផ្សេងៗគ្នា ដូចនេះអ្នកត្រូវសហការណ៍ជាមួយកូនៗដូចជា រៀនតាមសាលា ការស្តាប់ ឬសកម្មភាពផ្សេង និងព្យាយាមស្វែងយល់ពីតម្រូវការសិក្សារបស់ពួកគេតាមដែលអាចធ្វើបាន។ ពួកយើងម្នាក់ៗអាចរៀនតាមប្រភេទខុសៗគ្នា។
 • អភិវឌ្ឍទម្លាប់អានឲ្យបានល្អ៖ ការធ្វើបែបនេះជួយបង្កើនគំនិតថ្មី និងយកការអាចជាទម្លាប់មួយអាចជួយអោយពួកគាត់គិតឃើញចម្លើយបានលឿន ជាពិសេសការសិក្សានៅក្នុងសាលា។
 • ចងចាំថាកុមារក៏ត្រូវការពេលវេលាសម្រាក៖ ការសម្រាក គឺល្អសម្រាប់សុខភាពផ្លូវចិត្ត ហើយការធ្វើកិច្ចការហួសប្រមាណពេកក៍អាចប៉ះពាល់ដូចគ្នា ទោះជាកិច្ចការទាំងនោះសំខាន់ដូចកិច្ចការសាលាក៍ដោយ។ ការធ្វើលំហាត់ប្រាណ គឺពិតជាសំខាន់កំឡុងពេលសម្រាក។
 • និយាយជាមួយកូនៗរបស់លោកអ្នក៖ បង្ហាញពួកគាត់ថាអ្នកនៅទីនេះចាំជួយគាំទ្រគាត់ជានិច្ច ទោះបីជាបញ្ហានៅក្នុងសាលាក៏ដោយ។ ការធ្វើបែបនេះអាចឲ្យអ្នកដឹងពីអ្វីដែលកុមារៗកំពុងជួបប្រទះនៅសាលាផងដែរ។
 • មានការរំពឹងខ្ពស់៖ អ្នកមិនត្រូវអោយការធ្លាក់ចុះនៃការរៀនសូត្រកើតមានលើកូនអ្នកឡើយ អ្នកត្រូវគិតពីរឿងនេះ។ ប្រសិនជាវាកើតមានឡើង អ្នកត្រូវតែស្វែងរកវិធីដោះស្រាយលើរឿងនោះ។

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: Brightside.me