ការពិត១៥យ៉ាងដែលអ្នកប្រហែលជាមិនដឹងអំពីរាងកាយមនុស្ស

១. ផ្នែកតែមួយគត់នៃរាងកាយមនុស្សដែលគ្មានការផ្គត់ផ្គង់ឈាមគឺកែវភ្នែក។ វាទទួលអុកស៊ីសែនដោយផ្ទាល់ពីខ្យល់។

២. ខួរក្បាលរបស់មនុស្សមានសមត្ថភាពចងចាំដែលអាចស្មើនឹងឬច្រើនជាងបួនតេរ៉ាប៊ី 4T។

៣. ទារកដែលទើបនឹងកើតអាចដកដង្ហើម និងលេបទឹកមាត់បានក្នុងពេលតែមួយរហូតដល់ប្រាំពីរខែ។

៤. លលាដ៍ក្បាលរបស់អ្នកត្រូវបានបង្កើតឡើងដោយឆ្អឹងចំនួន ២៩ ផ្សេងៗគ្នា។

៥. កម្លាំងសរសៃប្រសាទបញ្ជូនពីខួរក្បាលទៅធ្វើចលនាផ្សេងៗក្នុងល្បឿន ២៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។

៦. បេះដូងស្ត្រីលោតលឿនជាងបុរស។

៧. នៅពេលព្រឹកមនុស្សម្នាក់អាចមានកំពស់ប្រហែល៨មីល្លីម៉ែត្រខ្ពស់ជាងនៅពេលល្ងាច។

៨. មនុស្សម្នាក់អាចដុតកាឡូរីច្រើននៅពេលពួកគេគេងលក់ជាងពេលពួកគេមើលទូរទស្សន៍។

៩. ភ្នែកមនុស្សអាចបែងចែកពណ៌ផ្សេងៗគ្នាបាន ១០ លានពណ៌។

១០. មានបាក់តេរីប្រហែល ៤ ម៉ឺននៅក្នុងមាត់មនុស្ស។

១១. សួតខាងស្តាំរបស់អ្នកអាចស្រូបខ្យល់បានច្រើនជាងខាងឆ្វេង។

១២. សាច់ដុំខ្លាំងបំផុតនៅក្នុងខ្លួនមនុស្សគឺអណ្តាត។

១៣. ស្ត្រីព្រិចភ្នែកពីរដងតិចជាងបុរស។

១៤. មានវីរុសផ្សេងៗគ្នាជាង ១០០ ប្រភេទដែលបង្កឱ្យមានជំងឺផ្តាសាយ។

១៥. ការថើបអាចបង្កើនជីពចររបស់មនុស្សម្នាក់លោត ដល់ទៅ១០០ដងក្នុងមួយនាទីឬច្រើនជាងនេះ។

ប្រភព៖ BrightSide