គាំទ្រអំពើល្អក្នុងសង្គម ! ឃ្លាំងឡាន ៨៨៨ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ប្រកាសផ្តល់ទីជ្រក ​និងអាវភ្លៀងមិនគិតថ្លៃរាល់ពេលមេឃភ្លៀងម្តងៗ – Kalib9 ជីវិតកម្សាន្ត | Pelklas

គាំទ្រអំពើល្អក្នុងសង្គម ! ឃ្លាំងឡាន ៨៨៨ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ប្រកាសផ្តល់ទីជ្រក ​និងអាវភ្លៀងមិនគិតថ្លៃរាល់ពេលមេឃភ្លៀងម្តងៗ

ភ្នំពេញ៖ រដូវ​វស្សានៅតែបន្តមិនទាន់ដាច់ ​ឯភ្លៀងចេះតែបង្អុរស្ទើរតែរាល់ថ្ងៃ ​ធ្វើឱ្យបណ្តាប្រជាជនមានការរាំងស្ទះនៅក្នុងការធ្វើចរាចរណ៍ទៅមកបន្តិច ​ជាពិសេសសិស្ស  កម្មករ និងអ្នកជិះម៉ូតូមួយចំនួន រួមទាំងអ្នកថ្មើរជើង ​ឬជនក្រីក្រដែលមិនមានលទ្ធភាពទិញអាវភ្លៀងពាក់។

ហាក់យល់ពីភាពលំបាក និងចង់រួមចំណែកមួយក្នុងកិច្ចការសង្គម  ឃ្លាំងឡានមួយកន្លែងមានឈ្មោះថា  ៨៨៨  បានបង្ហោះសារមួយដ៏សែនររំភើប ​នោះគឺមានការចែកអាវភ្លៀងដោយឥតគិតថ្លៃរាល់ពេលភ្លៀង ​សម្រាប់់អ្នកដែលឆ្លងកាត់ដងមហាវិថីសហាព័ន្ធរុស្ស៊ីម្តុំក្តាន់២ ​ដោយមានការផ្តល់សិទ្ធអទិភាពដល់ស្ត្រី ​កុមារ  និងមនុស្សចាស់ ​រហូតទទួលបានការសរសើរពិអ្នកលេងបណ្តាញសង្គមព្រោងព្រាតចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ។

តាមរយៈគណនីហ្វេសប៊ុកផេក 888cardealer ឃ្លាំងលក់រថយន្ត888 បានសរសេររៀបរាប់ថា៖ « ប្រសិនបើបងប្អូនធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពេលមេឃជិតភ្លៀង លោកអ្នកអាចចូលជ្រកនៅឃ្លាំងលក់រថយន្ត888 របស់យើងខ្ញុំដែលមានទីតាំងទល់មុខក្តាន់២។ ហើយបើលោកអ្នកចង់បន្តដំណើរទៅមុខទៀត យើងខ្ញុំមានចែកជូនជាអាវភ្លៀងដោយឥតគិតថ្លៃ ដោយផ្តល់សិទ្ធអាទិភាពដល់ស្រ្តី កុមារ និងមនុស្សចាស់។ សូមអរគុណ »។

សូមគាំទ្រអំពើក្នុងសង្គមទោះបីជាស្ថិតក្នុងរូបភាពតិចតួច ​ឬធំដុំក្តី  ព្រោះវាសម្តែងពីសមានចិត្តដ៏ល្អចេញពីប្រជាជនម្នាក់ដែលរស់នៅក្រោមដំបូលមេឃតែមួយ៕

Sre11

72608476_2491627950904122_7632354397653041152_n

71839572_2491627850904132_2389530378256777216_n