ភ្នំពេញ៖ សព្វថ្ងៃនេះអ្នកណាមិនល្បី ថា Youtuber លោក Bro KH ពិតជាមានភាពល្បីល្បាញមែនទែនព្រោះលោកតែងតែបញ្ចេញវីដេអូថ្មីៗប្លែកៗ Concept គួរឱ្យចាប់អារម្មណ៍ទាក់ទាញអ្នកទស្សនាជាច្រើននៅលើបណ្តាញសង្គម។
ជាក់ស្តែងជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ថ្មីៗនេះ លោក Bro KH បានបញ្ចេញវីដេអូថ្មីធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចយ៉ាងខ្លាំង ព្រោះលោកបានតុបតែង ផាត់មុខ និងស្លៀកពាក់ជាមនុស្សស្រី ដែលមើលទៅស្រស់ស្អាតប្លែកស្ទើរតែច្រលំថាស្រីពិតៗ។
ក្រៅពីមើលទៅស្រស់ស្អាតប្លែកស្ទើរតែចាប់ច្រលំបែបនេះ លោក Bro Kh ត្រូវបានអ្នកគាំទ្រកោតសរសើរនូវភាពក្លាហាននៅក្នុងការតុបតែងបែបនេះ ដោយថែមទាំងពាំនាំមកភាពរីករាយជូនអ្នកទស្សនាផងដែរ ដោយវីដេអូនេះថែមទាំងត្រូវបានអ្នកគាំទ្រចែករំលែក និង View យ៉ាងច្រើនគ្រាន់តែធ្វើការបង្ហោះប៉ុន្មានម៉ោងប៉ុណ្ណោះ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖