ផ្លាស់ប្តូរសាហាវ! ត្រឹមតែ១ឆ្នាំសោះ ​Tomboy ដ៏ល្បីមួយរូប ក្លាយជាបុរសសឹងពេញលក្ខណៈដោយសារតែវិធីពិសេសមួយនេះ (មានវីដេអូ)

ភ្នំពេញ៖ ​ធម្មជាតិបង្កើតមកទោះបីជាមានភេទស្រី និងភេទប្រុស  តែមិនប្រាកដថាអ្នកទាំងអស់នោះមានចិត្ត បេះដូង ​និងចរិតទៅតាមភេទរបស់ខ្លួនឯងនោះទេ ​ទោះបីជាយ៉ាងណានេះជាធម្មជាតិរបស់ពួកគេ  យើងមិនគួររើសអើងស្អប់ខ្ពើមនោះឡើយ ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយដូចគ្នា។

ជាក់ស្តែងដោយសារតែសង្គមចាប់ផ្តើមទទួលស្គាល់នូវចរិតលក្ខណៈខុសភេទ ទាំងប្រុសតែងខ្លួនស្រី ​(Gay ប្រុសស្រលាញ់ប្រុស) ​ទាំងស្រីតែងខ្លួនប្រុស ​(Tomboy) និងស្រីស្រលាញ់ស្រី ​(Lesbian) អ្នកដែលខុសធម្មជាតិទាំងអស់នោះ  លែងខ្លាចរអារ ​និងទទួលស្គាល់នូវធាតុពិតខ្លួនឯងទៀត ហើយមួយចំនួនទៀតថែមទាំងបើកបង្ហាញគូស្នេហ៍ជាសាធារណៈផងដែរ។

នៅក្នុងនោះ ​Boy Bachelor  ដែលជា ​Tomboy ស្រីតែងខ្លួនប្រុសដ៏ល្បីមួយរូបនៅក្នុងបណ្តាញសង្គម  ក្រៅពីទទួលស្គាល់ និងសារភាពនូវចរិតធម្មជាតិរបស់ខ្លួនឯងថាចង់ធ្វើជាប្រុសទៀតហើយនោះ  ពេលនេះស្រាប់តែបានបង្ហាញរូបរាងថ្មីស្ទើរតែគ្មានអ្នកនឹកស្មានដល់​ ដោយពេលនេះ Boy Bachelor ស្រាប់តែកែប្រែរូបរាងខ្លួនឯងសឹងតែដូចមនុស្សប្រុស ​១០០% ​ទាំងរូបរាង ​និងសំឡេងផងដែរដោយការចាក់បញ្ចូលអរម៉ូនតេស្តូរ៉ូន ​(អរម៉ូនបុរស)។

តាមការឱ្យដឹងពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន Boy Bachelor បានឱ្យដឹងថា៖ « អរគុណភាពមេីលងាយកន្លងមក អ្វីដែលបងប្អូនអ្នកគាំទ្ររងចាំមេីលខ្ញុំ ស្គាល់ខ្ញុំពីមុនបែបណា មកដល់ពេលនេះបែបណា ដែលខ្ញុំស្ទេីរតែមិនជឿរថាខ្ញុំអាចធ្វេីវាបានរយះពេល១ឆ្នាំនេះក្នុងការប្រែប្រួលខ្លួនឯងអោយមានភាពក្លាហានអោយខ្លាំងជាងមុន បងប្អូនមេីលវីដេអូអោយចប់ហេីយចាំCommentប្រាប់ខ្ញុំវិញថាខ្ញុំប្លែកបានប៉ុន្មាន%😝

ខ្ញុំហ្នឹងបំពេញក្ដីស្រមៃខ្លួនឯងអោយដល់ទីបំផុតតាមអ្វីដែរខ្ញុំអាចធ្វេីបាន នេះជាបទពិសោធន៍មួយដែរខ្ញុំទទួលបានហេីយក៏ឃេីញលទ្ធផលល្អសំរាប់បងប្អូនTomboy បងប្អូនណាចាប់អារម្មណ៍អាចឆាតមកសួរខ្ញុំដោយផ្ទាល់បាន រីករាយជានិច្ចហ្នឹងចែករំលែកបទពិសោធន៍😘😘 កុំខ្មាស់ខ្លួនឯងបេីខ្លួនឯងមានភាពក្លាហានគ្រប់គ្រាន់ហ្នឹងធ្វេីវា បេីធ្វេីតាមចិត្តចង់មួយពេលសូមកុំធ្វេីវាល្អជាង បំណងល្អពីប្រុសស្អាតBoy Bachelor »។

គួរឱ្យដឹងផងដែរថា Boy Bachelor មិនត្រឹមជា ​Tomboy  ដ៏មានប្រជាប្រិយភាពមួយរូបក្នុងបណ្តាញទំនាក់ទំនងសង្គមនោះទេ  នៅក្នុងនោះ Boy Bachelor ថែមទាំងចូលរួមការងារសង្គមជាច្រើនកន្លងមក ​ថែមទាំងមានស្នាដៃនៅក្នុងការច្រៀងបទនិពន្ធថ្មីផងដែរ៕

Credit  Photo: Dave Hong

S1133

71763425_562385361172697_2376441353753067520_n

71732332_562385421172691_7009762024393539584_n

72119043_562385477839352_3232233812482064384_n

71583062_553070355437531_6646299875803660288_n

71136183_552463858831514_3608856140298846208_n

70956515_555940835150483_6756965635239968768_n

70874762_553070428770857_1237833922876801024_n

70452403_555979155146651_1274580219952365568_n