ដំបូន្មានល្អៗ ​សម្រាប់អ្នកដែលមានអាយុលើសពី ​៤០ឆ្នាំ ត្រូវតែយល់ដឹង និងអនុវត្តតាម!

ពេលវលេាមិនរង់ចាំយើងនោះទេ  តែបណ្តោយឱ្យពេលវេលាខ្ជះខ្ជាយអត់ប្រយោជន៍ ​អ្នកអាចនឹងមានការសោកស្តាយនៅពេលអនាគតថាក៏បាន។

​ដូច្នេះទាន់មានពេលមានកម្លាំង  ត្រូវតែខិតខំ ​តស៊ូ  រៀនសូត្រ  ធ្វើការដើម្បីអនាគតរបស់ខ្លួន ​ពញរោះពេលវេលាមាសពេជ្ររបស់មនុស្សភាគច្រើន ​គឺស្ថិតនៅចន្លោះពីអាយុ ​២០ ​ទៅ៤០ឆ្នាំប៉ុណ្ណោះ។ ​

បើមានអាយុលើសពីនោះកម្លាំងទាំងផ្នែករាងកាយ ​និងប្រាជ្ញារបស់អ្នកនឹងចាប់ផ្តើមថយចុះជាងមុន ជាមិនខាន។

ទាំងនេះដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ​៖

* ២យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់

- ជាតិស្ករ

- សម្ពាធឈាម

* ៦យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា

- ជាតិផ្អែម

- ជាតិប្រៃ

- សាច់និងអាហារកែច្នៃ

- សាច់ក្រហមអាំង ដូចជាសាច់គោ

- អាហារផលិតពីទឹកដោះ

- អាហារផលិតពីអង្ករនិងម្សៅ

* ៤ប្រភេទដែលបង្កើនការទទួលទាន

- សណ្ដែកបារាំងនិងបន្លែបៃតង

- ផ្លែឈើ

- គ្រាប់ធញ្ញជាតិ

* ៣យ៉ាងដែលត្រូវបំភ្លេចចោល

- អាយុ

- អតីតកាល

- ទុក្ខសោក

* ៤យ៉ាងដែលត្រូវតែមាន

- កល្យាណមិត្ត

- ក្រុមគ្រួសារដ៏កក់ក្ដៅ

- គំនិតជាវិជ្ជមានឬសុទិដ្ឋិនិយម

- ជម្រកដ៏សុខសាន្ត

* ៥យ៉ាងដែលត្រូវរក្សាសុខភាពដោយ

- ទទួលទានឲ្យល្មមចៀសវាងឆ្អែត

- ញញឹមនិងសើចឲ្យច្រើន

- ហាត់ប្រាណទៀងទាត់

- បញ្ចុះទម្ងន់

* ៧យ៉ាងដែលត្រូវចៀសវាង

- រហូតដល់ឃ្លានទើបទទួលទាន

- រហូតដល់ស្រេកទើបផឹក

- រហូតដល់ងងុយទើបដេក

- រហូតដល់អស់កម្លាំងទើបសម្រាក

- រហូតដល់ឈឺទើបទៅពេទ្យ

- រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ

- រហូតដល់បាត់បង់បុណ្យ​ ទើបចេះរាប់អានមិត្ត និងកូនចៅ។

Credit៖  ហ្វេសប៊ុក