ពិតអត់? ទិញស្រាទំពាំងបាយជូរនៅចម្ការទំពាំងបាយជូរ ជ្រុះរបូតព្រោះថង់រហែក តែអ្នកលក់បែរជាបោះសម្តីបែបនេះ? – Kalib9 ជីវិតកម្សាន្ត | Pelklas

ពិតអត់? ទិញស្រាទំពាំងបាយជូរនៅចម្ការទំពាំងបាយជូរ ជ្រុះរបូតព្រោះថង់រហែក តែអ្នកលក់បែរជាបោះសម្តីបែបនេះ?

បាត់ដំបង៖  ជាការពិតណាស់​​អ្នកណាមិនល្បី  ថាខេត្តបាត់ដំបងមានចម្ការទំពាំងបាយជូរមួយកន្លែង ​ដែលមិនត្រឹមតែបើកឱ្យភ្ញៀវចូលទៅទស្សនា តែក៏មានដាក់លក់ផលិតផលនៅក្នុងចម្ការដូចជាដំណាប់​​  ជាពិសេសគឺស្រាទំពាំងបាយជូរផលិតពីស្នាដៃកូនខ្មែរចេញពីចម្ការស្រស់ៗតែម្តង។

តែថ្មីៗនេះស្រាប់តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូប បានចូលទៅទិញស្រាក្រហមនៅក្នុងចម្ការនោះដើម្បីទិញផ្ញើមិត្តនៅភ្នំពេញ  ពេលទៅទិញបានសុំថង់ឱ្យមាំជាងនេះព្រោះមើលទៅខ្លាចរហែកថង់ ​តែដោយសារតែអ្នកលក់ថាមិនអីក៏ព្រមជឿកាន់ទៅទុកក្នុងឡាន។  មិននឹកស្មានថា ​គ្រាន់តែចុះពីលើឡានចាក់សាំងកាន់ថង់ចុះមក ​ស្រាប់តែថង់ដាច់រហែកបែកស្រាទំពាំងបាយជូរតែម្តង។

ហាក់មិនអស់ចិត្ត និងចង់រំលឹកដល់អ្នកលក់ឱ្យចេះប្រយ័ត្នក្នុងការវេចខ្ចប់ជូនភ្ញៀវផង ព្រមទាំងការផ្តល់មតិរិះគន់ន័យស្ថាបនាដល់ម្ចាស់ហាងផង អតិថិជនដែលបានទិញស្រាក្រហមនោះ ​បានបង្ហោះរូប ​និងសរសេររៀបរាប់ទៅថាគួរតែប្រយ័ត្នរឿងការវេចខ្ចប់ជាងនេះ  តែមិននឹកស្មានថាសុខៗបុរសម្នាក់ទំនងជាកូនម្ចាស់ចម្ការទំពាំងបានជូរចូលមកស៊ែរ ថែមទាំងនិយាយបែបចម្អកឱ្យធ្វើឱ្យអតិថិជនស្រលាំងកាំងជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុកអតិថិជនដែលជួបរឿងស៊យមួយរូបមានឈ្មោះថា Norng Savady បានសរសេររៀបរាប់ថា៖ «ខ្ញុំ​ក៏​សុំ​និយាយ​បន្តិ​ច​ដូច​គ្នា​។ មុន​ដំបូង​ មិន​ចង់ជា​ចោត​អោយ​មាន​បញ្ហា​អី​ទេ​ គ្រាន់​តែ​ប្អូន​ខ្ញុំ​និយាយថា​ សួរ​បុគ្គលិក​បី​ដង​រឿង​ថង់​ គេ​ថា​គេ​ជាប់​ហេីយ​មាំ​ហេីយ​ តែ​ដល់​ពេល​កាន់​ចេញ​មក​ក្រៅ​ រហែក​ថង់​ធ្លាក់​បែក​ ! គិត​ថា​នឹង​មិន​ចូល​ទៅ​ក្នុង​វិញ​ទេ​ ព្រោះ​គិត​ច្បាស់​ណាស់​ បន្ទាប់​ពី​ឃេីញ​ទឹក​មុខ​ម្ចាស់​ហាង​និង​បុគ្គលិក​​ (​ចំការ​ទំពាំងបាយជូរ​ បាណន់​)​ គឺ​ថា​ ....​ ធម្មតា​ទេ​ហាង​គេ​មាន​តែ​មួយ​ល្បី​ក្នុង​ខេត្ត​! ចឹង​ហេីយ​ក៏​មិន​ចង់​និយាយ​អី​ច្រើន​ !

បន្ទាប់​មក​ ប្អូន​ខ្ញុំ​ក៏​ផុស​បែប​នេះ​! ហេីយ​ក៏​មិន​បាន​ថា​serious​ អី​នោះ​ដែរ​ ! តែ​ចៃដន្យ​អី​មាន​ប្អូន​ស្រី​ម្នាក់​គាត់​Mention ម្ចាស់​ហាង​ចូល​! ម្ចាស់​ហាង​បែជា​និយាយ​ថា​ ខ្ញុំ​កាន់​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ទេីប​ធ្លាក់​បែក​បែប​នេះ​! បន្ទាប់​មក​ខ្ញុំ​ក៏​ឆាត​ទៅ​ ដំបូង​ឡេីយ​ឆាត​រាង​ឈ្លេីយ​បន្តិច​ ព្រោះ​គិត​ថា​គាត់​មិន​មែន​ជា​ម្ចាស់​ហាង​ មក​ចេះ​ដឹង​ស្អី​ដែរ​ ហេីយ​ក៏​ដឹង​ថា​គាត់​ជា​ម្ចាស់​ហាង​ក៏​និយាយ​បែប​ជា​មួយ​ម្ចាស់​ហាង​វិញ​!

គាត់​បាន​និយាយ​ឡេីង​សុទ្ធតែ​តែ​ទិញ​នៅ​ណា​ក៏​មិន​មែន​គេ​ដាក់​ការុង​អោយ​ គាត់​និយាយ​ឡេីង​ថា​ស្រា​ថ្លៃ​ខ្លះ​ក៏​គេ​មិន​មាន​ប្រអប់​ ហេីយ​ទោះ​បី​ជា​ដាក់​ប្រអប់​ក៏​ធ្លាក់​នៅ​តែ​បែក​!

ខ្ញុំ​ចង់​សួរ​ទៅ​ម្ចាស់​ហាង​ថា​ ចុះ​ត្រង់​ដែល​ខ្ញុំ​កាន់​ដប​លក្ខណៈ​ធម្មតា​ ដោយ​ទុកចិត្ត​នឹង​សម្តី​ម្ខាស់​ហាងស្រី​ និង​បុគ្គលិក​ថា​ថង់​នឹង​មាំ​ហេីយ​ វា​ជា​កំហុស​ខ្ញុំ​មែន​?

បោះ​សម្តី​ឡេីង​ថា​ភ្ញៀវ​គេ​ទិញ​រាប់​ពាន់​នាក់​ តែ​ខ្ញុំ​មាន​បញ្ហា​មួយ​ក៏​មិន​អី​ដែរ​! ហាហាហា​ ចុុយយ​ ខ្ញុំ​ទៅ​សុំ​ផឹក​ហ្វ្រី​មែន​ពូ​? និយាយ​អស់​ពី​ឈ្លេីយ​ ដល់​ទៅ​និយាយ​បែប​ Recommend ហេីយ​នៅ​មិន​ព្រម​ទទួល​ទៀត​ ! នៅ​តែ​ចោត​វែក​ញែក​យក​ខ្លួន​ឯង​ត្រូវ​ !

ហាហាហា​ ទិញ​នេះ​គិត​ថា​ទិញ​អោយ​មនុស្ស​ផឹក​ អេី​បេី​វា​ជ្រុល​ធ្លាក់​បែក​ហេីយ​ អោយ​វា​អាចម៍​តែ​ម្តង​ទៅ​ គិត​ថា​នឹង ​Order ទិញ​ទៀត​ តែ​ម្ចាស់​ហាង​ចារឹក​បែប​នេះ​អី​ លក់​អោយ​អ្នក​គេទិញ​ក៏​ទិញ​ទៅ​ អត់​ខ្ញុំ​មួយ​ក៏​មិន​រលំ​ដែល​ចំការ​ហ្នឹង​ ! ជូន​ពរ​អោយ​រក​ស៊ី​មាន​បាន​ មាន​លុយ​បង្កើត​ចំការ​អោយ​ធំ​ តែ​ឈប់​សិន​ តែ​បេី​ចំណាយ​លុយ​ទៅ​រៀន​ពី​សិលធម៌​ខ្លះ​ក៏​ល្អ​ ទាំង​ម្ចាស់​ហាង​ ទាំង​បុគ្គលិក​ ! បំណង​ល្អ​ពី​ខ្ញុំ​ ជូន​ចំពោះ​ ម្ចាស់​ចំការ​ទំពាំងបាយជូរ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ !​​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

 

S1

71770877_1360969054060727_5403324859893678080_n

S2

71895772_985219255189287_7164255970875408384_n

72112108_2450053401923565_5145939753450864640_n

71868614_400098883962089_4319484197686214656_n

72452413_2514380038792669_2739522092067192832_n

72264123_2514380072125999_4154889926938198016_n