វិធីសាស្ត្រល្អៗបំផុតដើម្បីត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ – Kalib9 យល់ដឹង | Pelklas

វិធីសាស្ត្រល្អៗបំផុតដើម្បីត្រៀមខ្លួនសម្រាប់ការសម្ភាសន៍

 

ការស្វែងរកការងារសម្រាប់បុគ្គលមួយចំនួនគឺមានការពិបាក មិនថាជាការងារក្រៅម៉ោងកំឡុងពេលសិក្សានៅសាលា ឬត្រៀមខ្លួនរួចជាស្រេចក្រោយពេលបញ្ចប់ការសិក្សារបស់ពួកគេ។ និយាយពីការសម្ភាសន៍ការងារ បុគ្គលភាគច្រើនអាចនឹងគិតដល់ចំនុចខាងក្រោមនេះ ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អោយបានល្អប្រសើរ និងមានអារម្មណ៍ជឿជាក់លើខ្លួនឯង ហើយអ្នកអាចពិចារណាយកមកអនុវត្តសម្រាប់ខ្លួនឯងដូចគ្នា។

  • ការស្វែងរកក្រុមហ៊ុន

ការដាក់ពាក្យសុំការងារក្នុងក្រុមហ៊ុនជារឿងសំខាន់ ជាមួយនឹងមុខដំណែងដែលអ្នកចង់ចូលធ្វើការ។ បើអ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ អ្នកអាចស្រាវជ្រាវពីប្រវិត្តរបស់ក្រុមហ៊ុនដែលអ្នកចង់ដាក់ពាក្យ សម្រាប់បុគ្គលដែលចង់អភិវឌ្ឍខ្លួនដោយមិនគិតប្រាក់ខែជាជម្រើសទីមួយ។ ម្យ៉ាងទៀត នៅពេលអ្នកដឹងពីរឿងមួយចំនួនរបស់ក្រុមហ៊ុន អ្នកនឹងមានឱកាសជាប់ច្រើនក្នុងការសម្ភាសន៍ ពីព្រោះអ្នកនឹងអាចដឹងពីគោលការណ៍ វិន័យ ឬពាក្យសម្តីដែលអ្នកបានត្រៀមមុនធ្វើការសម្ភាសន៍។

  • គិតដល់សំនួរកំឡុងពេលសម្ភាសន៍

B2

តើអ្វីដែលជាចំនុចខ្លាំង និងចំនុចខ្សោយរបស់អ្នក? សំណួរមួយនេះតែងតែត្រូវបានលើកយកមកសួរស្ទើរគ្រប់ការសម្ភាសន៍ទាំងអស់។ តើអ្នកនឹងត្រូវឆ្លើយវាយ៉ាងដូចម្តេច? បែបនេះអ្នកត្រូវគិតដល់សំណួរ និងត្រៀមចម្លើយមួយចំនួនដែលអ្នកគិតថានឹងត្រូវបានគេសួរ។ អ្នកអាចស្រាវជ្រាវសំណួរ និងចម្លើយតាមទូរស័ព្ទ ឬកុំព្យូទ័រ ហើយសរសេរទុកលើក្រដាស។ បើអ្នកនៅតែភិតភ័យ ព្រោះជាការងារដំបូងរបស់អ្នក ចូរអនុវត្តតាមលទ្ធភាពអ្នកមុនថ្ងៃសម្ភាសន៍មកដល់។

  • ត្រូវត្រៀមរួចជាស្រេចសម្រាប់ការសម្ភាសន៍

B3

វាជាគំនិតល្អក្នុងការព្យាយាមស្វែងរកឲ្យឃើញនូវបរិកាសការងារប្រភេទបែបណាដែលអ្នកនឹងចូលទៅធ្វើ មិនថាអាជីវកម្មធម្មតា ឬជំនួញផ្លូវការណាមួយដែលអ្នកមានបំណងតាមរកនោះទេ។ មួយវិញទៀត អ្នកត្រូវរៀបចំខ្លួនឲ្យបានសមរម្យស្របជាមួយនឹងភាពវ័យឆ្លាតរបស់អ្នក ជាមួយនឹងត្រៀមខ្លួនរួចរាល់មុនធ្វើការសម្ភាសន៍។

  • ធ្វើអារម្មណ៍តាមសម្រួល

B4

សម្រាប់មនុស្សភាគច្រើនតែងតែភ័យខ្លាចមុនការសម្ភាន៍ជិតចូលមកដល់ ដូចនេះអ្នកត្រូវតាំងអារម្មណ៍ខ្លួនឯងតាមសម្រួលដោយការដកដង្ហើមមួយៗ។ អ្នកត្រូវប្រាប់ពីការពិត ភាពវ័យឆ្លាត បុគ្គលិកលក្ខណៈ និងមូលហេតុដែលអ្នកមកទីនេះតាមលទ្ធភាពដែលអ្នកមាន។ កំហុសដំបូងនឹងជួយគ្រប់គ្នាឲ្យធ្វើបានល្អនៅពេលក្រោយ។

 

Translated by: Ly Hout

Edited by: Serpent

Source in English: society19

https://www.society19.com/the-best-ways-to-prepare-for-a-job-interview/