តិចចាញ់ក្មេង! គួរឱ្យសរសើរមែន នៅតូចសោះមកទិញអីវ៉ាន់មិនដែលសុំថង់ទេ ​ថាខ្លាចប៉ះពាល់ដល់បរិស្ថាន!

ដូចដែលអ្នកបានដឹងរួចមកហើយថា ​សព្វថ្ងៃសំណល់ថង់ផ្លាស្ទិកគឺជាសំណល់ដែលប្រើពេលរាប់សិប  រាប់រយឆ្នាំទម្រាំតែរលាយ  ហើយការសេសសល់សំណល់នៅលើដីអាចធ្វើឱ្យប៉ះពាល់គុណភាពដី  ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។ ​ដូច្នេះបានជាសព្វថ្ងៃមនុស្សទូទាំងពិភពលោកបានរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ ​និងប្លាស្ទិក ​សូម្បីតែនៅស្រុកខ្មែរយើង ​ក៏បានចាប់ផ្តើមកាត់បន្ថយរបស់ផ្លាស្ទិកដូចគ្នាដែរ។

តែអ្វីដែលពិសេស  គំនិត និងការយល់ដឹងក្មេងប្រុសម្នាក់បានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរថាពិតជាឆ្លាត ​និងមានការចេះដឹងជាងមនុស្សធំមួយចំនួនផង ​ព្រោះរាល់ពេលប្អូនប្រុសមកទិញអីវ៉ាន់ម្តងៗប្អូនមិនដែលទាមទារថង់ដាក់អីវ៉ាន់ឡើយ​ ដោយប្អូនបាននិយាយថាអាចប៉ះពាល់ដល់បរិស្ថាន។

ភាពស្ងើចសរសើរចំពោះក្មេងប្រុសមួយរូបនេះត្រូវបានបញ្ចេញតាមរយៈគណនីហ្វេសបុក Prey Veng Mart ដោយបានសរសេររៀបរាប់ថា៖ « សូមសរសេីរក្មេងប្រុសម្នាក់នេះណាស់​អោយតែមកទិញម្តងណាមិនដែរច្រកថង់ទេ​​​គាត់ថាខ្លាចខូចបរិស្ថាន​ ខុសពីអ្នកទិញមនុស្សធំ​ មនុស្សចាស់​​​ដាច់ នេះជាការចូលរួមសំអាតបរិស្ថាន​ ជូនពរក្មួយអនាគតល្អ »។

នេះពិតជាទង្វើមួយដ៏ល្អគួរឱ្យកោតសរសើរ ​ដែលមនុស្សទូទាំងប្រទេសគួរតែនាំគ្នាយកតម្រាប់តាម នៅក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ថ្លាស្ទិចទាំងអស់គ្នា៕

S11

72132327_474851339777411_9203156828383346688_n

72566197_474851296444082_4777385517404651520_n