ភ្នំពេញ៖ ត្បិតតែសព្វថ្ងៃ ការស្រលាញ់ភេទដូចដូចគ្នារវាងស្រីនិងស្រី ប្រុងនិងប្រុងត្រូវបានសង្គមមានការទទួលស្កាល់ និងបើកចិត្តទទួលយកក៏ពិតមែន ជាធម្មតាការស្រលាញ់សាងអនាគតរួមគ្នា ក្រៅពីចង់ឆ្លងក្រាបផ្ទឹមចូលរោងការ ការមានកូនមានចៅបន្តពូជពង្សក៏ជារឿងមួយដែលត្រូវគិតគូផងដែរ។
តែពេលនេះមិនមែនជាបញ្ហានោះទៀតទេ ដោយសម័យនេះកាន់តែជឿនលឿន បច្ចេកវិទ្យាកាន់តែទំនើប ការចង់បានកូនស្នងពូជពង្សនៃគូស្នេហ៍ស្រលាញ់ភេទដូចគ្នាប្រាកដជាអាចទៅរួច។
ដោយថ្មីៗនេះមានគណនេយ្យហ្វេសប៊ុកមួយមានឈ្មោះថា Bong Ta ដែលគេគ្រប់គ្នាស្គាល់ថាជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នាតំណាងខាងប្រុស បានបង្ហោះសារដ៏គួឱ្យភ្ញាក់ផ្អើលថាគូស្នេហ៍របស់លោកមានផ្ទៃពោះលើកដំបូង ដោយបានរៀបរាប់ថា ៖
« នេះជាកាដូដ៏ធំបំផុតក្នុងជីវិតខ្ញុំ ជាសុភមង្គលដ៏ពិតប្រាកដ ជាគ្រួសារដ៏ពេញលេញដូចគេឯង អរគុណអូនដែលលះបង់រូបសម្រស់ លះបង់សុខភាព ផ្ញេីរអនាគតជាមួយបង ការលះបង់នេះវាធំខ្លាំងណាស់ ស្ទេីរតែគ្មានមនុស្សស្រីណាហ៊ានលះបង់បែបនេះដូចអូនឡេីយ។
ខំប្រឹងទៅពេទ្យធ្វេីកំណកំណេីតក្នុងកែវរយះពេល1ឆ្នាំជាងនេះ ឥឡូវបានលទ្ធផលហេីយ អស់លុយច្រេីនប៉ុនណាក៏មិនស្តាយដែរ ព្រោះឥឡូវនេះជីវិតខ្ញុំមានន័យណាស់ ខ្ញុំជិតក្លាយជាប៉ាៗគេហេីយ សុំពាក្យជូនពរម្នាក់1ម៉ាត់មកបងប្អូន»។
បន្ទាប់ពីបានដឹងរឿងរ៉ាវបែបនៅក្រៅភ្ញាក់ផ្អើល ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនមានចម្ងល់ខ្លះទាក់ទងនឹងការកំណកំណើតបែបនេះ ដូច្នេះដោយចង់បកស្រាយឱ្យអសចម្ងល់ និងចង់ណែនាំប្រឹក្សាអ្នកដែលស្រលាញ់ភេទដូចគ្នាចង់បានកូនដែរនោះ គណនី Bong Ta ដដែលបានសរសេររៀបរាប់លម្អិតបន្ថែមថា៖ « ថ្ងៃនេះសុំធ្វេីការបកស្រាយចំពោះចម្ងល់របស់បងប្អូន ដែលគាត់បានចោទជាសំនួរដូចខាងក្រោម :
👉🏻 ស្រី និង ស្រី មានកូនតាមណា?
👉🏻 តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?
👉🏻 តេីកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ?
👉🏻 អ្វីទៅដែលហៅថាបង្ករកំណេីតក្នុងកែវ?
👉🏻 តំលៃ?
ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់៖ ស្រី និង ស្រី ពិតជាអាចមានកូនជាមួយគ្នាមែន តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោលចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ។ ខ្ញុំធ្វេីការបង្ករកំណេីតក្នុងកែវ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោលដេីម្បីបង្កកទុកបង្កាត់ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប ពិនិត្យសុខភាព និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី) ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ ពិនិត្យសុខភាពនិងលេបថ្នាំអស់ប្រហែលជា4-5ខែ ទេីបមេជីវិតញីខ្ញុំទុំ។
បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក ការបង្កាត់បានជោគជ័យ តែត្រូវប្រេីរយះពេល12ថ្ងៃទៀតដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ។ កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន9កូនដែលមានសុខភាពល្អ ដូចនេះខ្ញុំសំរេចចិត្តថាដក2កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ នៅសល់7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយនៅពេលដែលចង់បានកូនទៀត។
បន្ទាប់ពីបង្កាត់កូនរួចរាល់ ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន ចំណាយរយះពេល10ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2 ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស។
កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល40% ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី) និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុននោះ ព្រោះពេលដែលដាក់កូនចូលពោះគាត់ កូនខ្ញុំមានអាយុ12ថ្ងៃរួចទៅហេីយ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ គឺជាប់បានតែ1 កូនខ្ញុំគឺកូនប្រុស 😍
✅ ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ មិនមែនជាកូនគាត់ តែគាត់ជាអ្នកពពោះជំនួសខ្ញុំរហូតដល់ទៅ9ខែ10ថ្ងៃ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ
✅ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល គឺកូនថៃកាត់ចិន មានតែរូបថតតែមិនដែលជួបគ្នាឡេីយ❗️តំលៃសរុប អស់ប្រែហែល23000$ 😅 ធ្វេីនៅប្រទេសថៃ »។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?