១៥ អាថ៌កំបាំងនៅពីក្រោយការបញ្ចេញសំលេង ឬបញ្ចូលសំលេងភាពយន្ត បានដឹងហើយហួសចិត្តតែម្តង!
ការយកសំលេងប៉េងប៉ោងទៅធ្វេីជាសំលេងសត្វសាហាវ យកសំលេងចៀនសាច់ធ្វេីជាសំលេងភ្លៀងធ្លាក់ ហេីយទំពារបន្លែស្រួយជាសំលេងឆ្អឹងបាក់វាហាក់បីដូចជារឿងគួរអោយអស់សំណេីចណាស់ ព្រោះសំលេងទាំងនោះពិតត្រូវបានគេប្រេីក្នុងខ្សែរភាពយន្តល្បីៗជាប្រចាំ។
ថ្ងៃនេះkalib9 នាំលោកអ្នកមកមេីលរឿងងាយៗក្រៅឆាក។
1.សម្លេងស្រែកគ្រហឹមរបស់សត្វចម្លែក គេប្រេីសម្លេងប៉េងប៉ោងបន្ធូរឡេីងចុះ

2. សម្លេងភ្លៀងធ្លាក់ គេប្រេីសំលេងចៀនសាច់ជ្រូក

3.សម្លេងបុករឺជល់ប្រាវៗ គេប្រេីសំលេងទំពារបន្លែស្រស់

4. សម្លេងសេះប៉ោល គេប្រេីសំលេងពីការគោះត្រឡោកដូង

5. សម្លេងបាញ់ធ្នូរ គេប្រេីសម្លេងបានពីជំរៀកដេីមឫស្សីបក់វឺតៗ

6. សម្លេងបាញ់កាំភ្លេីងគេប្រេីសម្លេងពីប្រដាប់កិបសៀវភៅ

7. ដើរកាត់ព្រិលគេប្រើសម្លេងម្សៅបំពង

8. សម្លេងរន្ទះគេប្រើក្តាបន្ទះកុងផ្លាកេ

9. សម្លេងទាត់គេប្រើសម្លេងពីសាច់

10. សម្លេងយោលទោងគឺគេយកប្រើត្រចៀកទ្វាចាស់ឬបង្អូចដេីម្បីបង្កេីតសំលេង

11.សំលេងចង្វាក់បេះដូង គេយកគំរបធុងអង្ករដោយសង្កត់អោយបន្លឺសំលេងផឹបៗ

12. សំលេងថេីបជញ្ជក់មាត់គឺប្រើសម្លេងជញ្ជក់ដៃ

13.សំលេងដួលមួយជំហ គឺគេយកសៀវភៅធំៗទំលាក់លេីផ្ទៃរាបស្មេី អោយលាន់លឺដូចសំលេងមនុស្សដួល

14.សំលេងរងេីកភ្លេីងឆេះផ្ទុះ ដោយគេយកថង់រុំដុំពកៗច្របាច់អោយផ្ទុះបង្ករសំលេងផឹកៗ

15. សម្លេងគោះពងទា គេប្រើសំបកការ៉េមស្រួយ

ប្រភព៖ Brightside