Solskjaer ធ្វើការឆ្លើយតបទៅហង្សក្រហម Liverpool ថាក្រុមបិសាចក្រហម Manchester United នឹងមិនរង់ចាំ ៣០ ឆ្នាំទៀតសម្រាប់ការដណ្តើមដំណែងជើកឯកឡើយ

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថាបិសាចក្រហម មិនចាំបាច់ត្រូវរង់ចាំរយៈពេល ៣០ ឆ្នាំទៀតដើម្បីឈ្នះពាន Premier League។ នេះជាការឆ្លើយតបទៅកាន់គូប្រកួត ហង្សក្រហម Liverpool

Foxasi

Credit Photo : Fox Asian

ក្រុមបិសាចក្រហមមិនបានឈ្នះពានក្នុងលីកចាប់តាំងពីឆ្នាំ ២០១២-១៣ ហើយក្រុមយក្សអង់គ្លេសដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ឈរក្នុងចំណាត់ថ្នាក់លេខ ១៤ មាន ១៥ ពិន្ទុដេញតាមពីក្រោយក្រុម Liverpool នៅមុនការប្រកួតថ្ងៃអាទិត្យ នេះនៅទឹកដី Old Trafford

ក្រុមហង្សក្រហម Liverpool មិនទាន់បានដណ្តើមពានក្របខណ្ឌ Premier League ចាប់តាំងពីឆ្នាំ ១៩៩០ ទោះបីជាក្រុមនេះដែលមិនស្គាល់ពាក្យថាចាញ់សោះក្នុងលីគហើយ កំពុងស្ថិតនៅលើផ្លូវដើម្បីបញ្ចប់ភាពបរជ័យនៅរដូវកាលនេះក៏ដោយ។

Foxsport Aisa

Credit Photo : Fox Asian

ខណៈពេលដែល Manchester United កំពុងធ្លាក់ក្នុងស្ថានភាពលំបាកលោក Solskjaer នៅតែជឿជាក់ថាវានឹងមិនត្រូវការរយៈពេលបីទសវត្សរ៍នោះទេ ដើម្បីអោយ ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យបានវិលត្រឡប់មកសិ្ថតក្នុងលំដាប់កំពូលវិញ។

លោក Solskjaer បានប្រាប់អ្នកយកព័ត៌មានថា "ក្រុមបិសាចក្រហម Manchester United នឹងវិលត្រឡប់មកវិញ ហើយយកឈ្នះពានក្នុងលីគ"។ "យើងប្រហែលជាត្រូវរង់ចាំមួយរយៈប៉ុន្តែខ្ញុំប្រាកដថាវានឹងមិនមានរយៈពេលរហូតដល់ទៅ ៣០ឆ្នាំ សម្រាប់ដណ្តើមតំណែងម្ចាស់ជើងឯកទេ" ។

ក្រុមបិសាចក្រហមស្វាគមន៍ក្រុមហង្សក្រហម Liverpool មកកាន់ទឹកដី Manchester ដោយបានឆ្លងកាត់ការបរាជ័យ៣ ប្រកួតក្នុងលីគកំពូលអង់គ្លេស ។

គួររំលឹកផងដែរថា ក្រុមបាល់ទាត់របស់លោក Solskjaer បានចាញ់ក្នុងលទ្ធផល ១-០ នៅលើទឹកដី Newcastle United នឹងបន្តស្មើជាមួយក្រុម Arsenal និងចាញ់ក្រុម West Ham មុនពេលឈានដល់រដូវកាលជម្រុះ World Cup មកដល់ ។

 គ្រូបង្វឹករូបនេះបាននិយាយថា "អ្នកមិនដែលចាប់ឆ្នោតសម្រាប់លទ្ធផលទេនៅពេលដែលអ្នកនៅ Manchester United ។ ខ្ញុំចង់ចូលក្នុងទីលានប្រកួតហើយទទួលយក ៣ ពិន្ទុ" ។ យើងត្រូវការពិន្ទុហើយយើងត្រូវចាប់ផ្តើមជ័យជម្នះរបស់យើង មិនថាយើងនឹងប៉ះក្រុម Liverpool, Manchester City Brighton Hove Albion នោះទេ

យើងដឹងថាយើងមិនបានបង្កើតឱកាសគ្រប់គ្រាន់ទេ ប៉ុន្តែយើងចាំបាច់ត្រូវត្រៀមខ្លួនប្រឈមនឹងឧបសគ្គបន្ថែមទៀត។ ទស្សនវិជ្ជាធំមួយរបស់ខ្ញុំគឺលេងបាល់ទាត់ដោយបើកការប្រយុទ្ធភ្លាមៗ ប៉ុន្តែដើម្បីធ្វើដូច្នេះអ្នកត្រូវមានទំនុកចិត្តក្នុងការបោះជំហានទៅមុខ។

Solskjaer ត្រូវបានឡើងជាគ្រូបង្វឹក កាលពីខែមិនាបន្ទាប់ពីលោក Jose Mourinho ត្រូវបានក្លឹបបណ្តេញចេញកាលពីខែធ្នូ។

 

ប្រែសម្រួលដោយ Geo

ប្រភព livescore