ស្អប់ជំពប់លើមែន! ​ស្អប់ណាស់ម្នាក់ហ្នឹងកាលរៀនផ្លោះតែបង្អួច មានអី១០ឆ្នាំក្រោយមាននិស្ស័យក្លាយជាគូដណ្តឹងស្របច្បាប់ចាំតែថ្ងៃរៀបការ

ភ្នំពេញ៖ ​អ្នកទាំងអស់គ្នាជឿលើនិស្ស័យដែរឬទេ? ​ពាក្យចាស់ថា ​បានស្គាល់គ្នា  ជួបគ្នា  រាប់អានគ្នា ​ឬរហូតស្រលាញគ្នាបានជាគូអនាគតគឺសុទ្ធតែជានិស្ស័យដែលបានចារពីជាតិមុន ។

ជាក់ស្តែងរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូបានធ្វើឱ្យគ្រប់គ្នារំភើប ​ហើយក៏ភ្ញាក់ផ្អើលថា  នេះពិតជានិស្ស័យស្នេហ៍ប្រាកដមែន ​ព្រោះតែកាលពីមុនធ្លាប់ជាសិស្សរៀនថ្នាក់រួមគ្នា  ខាងស្រីស្អប់ ​មិនចូលចិត្តខាងប្រុសទាល់តែសោះ តែមិននឹកស្មានថាបែកគ្នាជិត ​១០ឆ្នាំបែរជាបានរាប់អានគ្នារហូតសាងជានិស្ស័យស្នេហ៍បានភ្ជាប់ពាក្យដឹងឮពីចាស់ទុំទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Pheak Mayumi បានសរសេររៀបរាប់ពិប្រវត្តិស្នេហាយ៉ាងកម្អិតថា៖  «ជឿលើនិស្ស័យអត់ឥលូវ នឹកឃើញចេះតែហួសចិត្តដែរ មនុស្សមិនដែលនិយាយជាមួយគ្នាផង កាលនៅរៀនគិតទៅព្រហ្មលិខិតលេងសើចដែរហ្នឹង រៀនជាមួយគ្នាកាលថ្នាក់ទី១០ ឆ្នាំ២០១០ ហើយមិននឹកស្មានមកស្គាល់គ្នាអីឆ្នាំ២០១៩នេះ ហើយមិនដឹង Add friend មកឯងពីកាលណា ហើយនិយាយពីការនៅរៀនវិញអត់ចូលចិត្តម្នាក់ហ្នឹងសោះ ពេលមករៀនអត់ចូលតាមទ្វារទេ ចូលចិត្តចូលតាមបង្អួច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានណាឥលូវស្អប់ជំពប់លើហើយ គេថាគេហ្នឹង Team ច្បាស់លាស់ទៀត កន្លះឆ្នាំលឿនដែរអរគុណដែលច្បាស់លាស់ ហើយតាំងពីស្គាល់គាត់ គឺថាពូកែនិយាយឲ្យឯងសើច សប្បាយរហូត ហើយតែងតែយល់ពីខ្ញុំគ្រប់ពេល អត់ខ្វល់អ្នកណានិយាយអីទេ សំខាន់គាត់ល្អសំរាប់ខ្ញុំ ជាចុងក្រោយអរគុណអ្នកមានគុណទាំងសងខាងផងដែរសម្រាប់ថ្ងៃនេះ waiting our big day»។ 

សូមអបអរគូស្នេហ៍មួយគុទៀតហើយ ​ដែលមាននិស្ស័យស្នេហ៍នឹងគ្នា  មិនថាស្អប់គ្នាយ៉ាងណា ​ឬបែកគ្នាយូរបែបណាក្តី  ឱ្យតែនិស្ស័យស្នេហ៍មកដល់គង់តែបានជួបគ្នា៕

គូស្នេហ័៦

គូស្នេហ័១

គូស្នេហ័៤

គូស្នេហ័៣

គូស្នេហ័២

គូស្នេហ័៥ 800x720