តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកាត់បន្ថយអារម្មណ៍នឹកផ្ទះពេលយើងនៅឆ្ងាយ

អារម្មណ៍នឹកផ្ទះឬភាគច្រើនហៅថាជម្ងឺនឹកផ្ទះតែងតែកើតមាននៅពេលដែលយើងចាប់ផ្តើមឃ្លាតពីគ្រួសារដំបូង។ ដោយសារតែការងារ ឬការសិក្សាទើបត្រូវតម្រូវឲ្យរស់នៅក្រៅប្រទេស ឬតំបន់ដែលឆ្ងាយពីស្រុកកំណើត។ អំឡុងពេលយើងនៅកន្លែងស្នាក់នៅ និងកន្លែងសិក្សាថ្មីធ្វើឲ្យយើងនឹកដល់ម្ហូបអាហារធ្លាប់ញុំាំជុំគ្នាជាមួយគ្រួសារ បងប្អូន និងញាតិមិត្ត។ អារម្មណ៍នឹកផ្ទះគឺជាអ្វីដែលយើងមិនអាចជៀសផុតបាននៅពេលយើងចាកចេញដើម្បីបន្តការសិក្សា ការងារ ឬទៅរស់នៅក្រៅប្រទេស។ អត្ថបទនេះនឹងប្រាប់ពីវិធីមួយចំនួនដែលអាចជួយដោះស្រាយជំងឺមួយនេះបាន។

5

Source: CNBC.com

ទូរស័ព្ទទៅអ្នកផ្ទះញឹកញាប់

វិធីដ៏ល្អមួយដើម្បីដោះស្រាយជម្ងឺនឹកផ្ទះគឺការទូរស័ព្ទទៅកាន់សមាជិកគ្រួសាររបស់អ្នក និងជជែកលេងជាមួយមនុស្សដែលអ្នកនឹកជាងគេបំផុត។ រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ ដូចនេះអ្នកនៅតែមានអារម្មណ៍ដូចជានៅផ្ទះរបស់អ្នក បើទោះបីជាពេលនេះអ្នកមិននៅទីនោះក៏ដោយ។ ការហៅទូរស័ព្ទជាវិធីមួយដ៏ល្អជួយធ្វើឲ្យថ្ងៃនៃជីវិតរបស់អ្នកមានសម្រស់ និងជួយសម្រួលដល់ការនឹកផ្ទះដូចគ្នា។

6

Source: www.vivala.com

ស្វែងរកទីកន្លែងដែលអ្នកចូលចិត្ត

វិធីដទៃដែលជួយអ្នកប្រឈមនឹងការនឹកផ្ទះគឺការស្វែងរកទីតាំងដែលខ្លួនចូលចិត្ត ឬកន្លែងដែលខ្លួនអាចសុំានឹងបរិយាកាសជុំវិញបាន និងធ្វើអោយមានអារម្មណ៍ល្អប្រសើរ និងស្គាល់ពីកន្លែងថ្មីដែលអ្នករស់នៅ។ មូលហេតុមួយដែលអ្នកអាចមានអារម្មណ៍ថានឹកផ្ទះប្រហែលជាដោយសារតែអ្វីៗមានអារម្មណ៍ថាប្លែកសម្រាប់អ្នកហើយអ្នកមិនដឹងថាអ្នកនៅទីណា ឬអ្នកកំពុងធ្វើអ្វីគ្រប់ពេល។ បើចេញទៅក្រៅអាចនឹងវង្វេងផ្លូវ ប៉ុន្តែចូរស្វែងរកផ្លូវតាមតំបន់ដែលអ្នករស់នៅ អាហារដ្ឋានដែលអ្នកចូលចិត្ត ឬទីកន្លែងជួយឲ្យអារម្មណ៍ធូរស្បើយ នោះនឹងជួយអ្នកលែងគិតអំពីទីកន្លែងចាស់របស់អ្នក។ វាគឺជាឱកាសយ៉ាងល្អ ដើម្បីស្វែងយល់ពីខ្លួនឯងបានច្រើន ប្រសិនបើអ្នកបានទៅសិក្សា ឬធ្វើការនៅកន្លែងឆ្ងាយ ឬក្រៅប្រទេស។

4

Source: Freepik

រាប់អានមិត្តភក្តិថ្មី

មូលហេតុធ្វើឲ្យអ្នកនឹកដល់ផ្ទះ ពីព្រោះអ្នកអាចនឹងមានអារម្មន៍ថាឯកោ។ ប្រសិនអ្នកទៅសិក្សានៅក្រៅប្រទេស ឬតំបន់ឆ្ងាយ អ្នកគួរតែចាប់ផ្តើមរាប់អានមិត្តភក្តិថ្មីនៅក្នុងថ្នាក់របស់អ្នកទើបជារឿងល្អ។ មានមិត្តភកិ្តជជែកគ្នាលេងអាចកាត់បន្ថយអារម្មណ៍ធុញទ្រាន់ ឬភាពតានតឹងផ្សេង ក៏ដូចជាបន្ថយអារម្មណ៍នឹកផ្ទះផងដែរ បែបនេះនឹងជួយឲ្យមានអារម្មណ៍សុខស្រួលជាមួយនឹងកន្លែងថ្មីរបស់ខ្លួន។

3

Source: Channel One News

រៀបចំបន្ទប់ស្នាក់នៅដូចជាផ្ទះរបស់អ្នក

អ្នកគួររៀបចំបន្ទប់ស្នាក់នៅរបស់អ្នកដូចទៅនឹងបន្ទប់គេងដែលនៅផ្ទះចាស់របស់អ្នក នោះការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចនឹងចាប់ផ្តើមមានអារម្មណ៍ដូចជាផ្ទះដែលខ្លួនរស់នៅ និងមានអារម្មណ៍ល្អក្នុងការសិក្សា ឬការងាររបស់អ្នក។ ម្យ៉ាងទៀត វាជួយកាត់បន្ថយជំងឺនឹកផ្ទះ នៅពេលអ្នកត្រឡប់មកដល់ផ្ទះវិញនាពេលល្ងាច។

2

Source: Texarkana Gazette

បន្លប់អារម្មណ៍ដោយសកម្មភាពសប្បាយៗ

ចាប់ផ្តើមជាមួយនឹងទម្លាប់ថ្មីដូចជារត់ហាត់ប្រាណ ចូលរួមហាត់កីឡា ឬមើលខ្សែភាពយន្តនៅលើ Netflix។ អ្នកអាចធ្វើអ្វីមួយដែលអ្នកចូលចិត្ត ដើម្បីបន្លប់អារម្មណ៍នឹកផ្ទះរបស់អ្នក។ ការធ្វើបែបនេះនឹងជួយអ្នកឲ្យភ្លេចអំពីការនឹកផ្ទះរបស់អ្នក ទោះបីជាវាមានរយៈពេលខ្លីក៏ដោយ។

1

Source: Shape Magazine

 

Translated by: Ly Hout

Edited by: Serpent

Source in English: society19

https://www.society19.com/how-to-deal-with-feeling-homesick/