មកដឹងពីគុណប្រយោជន៍ច្រើនយ៉ាង ​ដែលគូស្វាមីភរិយាត្រូវតែចុះសំបុត្រអាពាហ៍ពិពាហ៍ ​ឬអេតាស៊ីវិល – Kalib9 ជីវិតកម្សាន្ត យល់ដឹង | Pelklas

មកដឹងពីគុណប្រយោជន៍ច្រើនយ៉ាង ​ដែលគូស្វាមីភរិយាត្រូវតែចុះសំបុត្រអាពាហ៍ពិពាហ៍ ​ឬអេតាស៊ីវិល

យើងបានដឹងរួចមកហើយថា ​ជាធម្មតារាល់ពេលរៀបមង្គលការសព្វថ្ងៃ ​ខាងសង្កាត់ ​ឬខណ្ឌដែលអ្នករស់នៅតែងតែទាមទារឱ្យចុះសំបុត្រអាពាហ៍ពិពាហ៍ឱ្យឆាប់តាមដែលអាចទៅរួច ​ដោយសង្កាត់ខ្លះថែមទាំងជួយសម្រួលមកធ្វើសំបុត្រអាពាហ៍ពិពាហ៍ដល់រោងមង្គលការផងដែរដើម្បីឱ្យក្លាយជាគូស្វាមីភរិយាស្របច្បាប់។

តែជាក់ស្តែងសម្រាប់ជនដែលគ្រប់អាយុរៀបការ ​ឬព្រមព្រៀងរស់នៅជាប្តីប្រពន្ធដោយមិនឆ្លងកាត់កម្មវិធីអាពាហ៍ពិពាហ៍តាមប្រពៃណីដោយហេតុផលផ្សេងៗ ​ក៏អាចមានសិទ្ធចុះសំបុត្រអាពាហ៍ពិពាហ៍ ​ឬអ៊ីតាស៊ីវិលនេះបានដូចគ្នាទើបគេហៅថាប្តីប្រពន្ធស្របច្បាប់។

Effect Marriage Young Age 3

តើមូលហេតុអ្វីបានជាចាំបាច់ទាមទារឱ្យចុះសំបុត្រអាពាហ៍ពិពាហ៍? ​ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមមកតាមដានប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ ឬ អេតាសុីវិលដូចខាងក្រោមនេះ៖

# អត្ថប្រយោជណ៍សំបុត្រអាពាហ៍ពិពាហ៍ ឬ អ៊ីតាសុីវិល

១. ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ ខ្លួនឡើយ ​ពោលគឺមានតែអំណាចតុលាការទើបអាចកាត់សេចក្តីលែងលះបាន

២. ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ត្រូវចែកគ្នាស្មើនៅពេលលែងលះ

៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នាពេលមានសំបុត្រអាពាហ៍ពិពាហ៍

៤. ទទួលមរតក ស្របច្បាប់

៥. ចុះសំបុត្រកំណើត ឬ បញ្ជាក់សំបុត្រកំណើតកូន

៦. ធ្វើប្លង់ ដី /ផ្ទះ

៧.  ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ

៨. ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )

៩. ជួយការពារ ទ្រព្យសម្បត្តិរួមរបស់ប្ដី /ប្រពន្ធ

១០.  ទទួលអាហារកិច្ចពេលឪពុកម្ដាយលែងលះគ្នា

១១. គ្មានអំពើហិង្សាចំពោះកូន

១២.  ការគាំទ្រដល់កូន ។

Fn 2018 08 05 10 55 25 0 (1)

# ចំពោះ​ឯកសារ​តម្រូវ​ដើម្បី​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​មាន​ដូច​ជា​៖​

១. ​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍​

២. លិខិត​បញ្ជាក់​ភាព​នៅលីវ មេម៉ាយ និង ពោះម៉ាយ​

៣.សេចក្ដី​ចម្លង​សំបុត្រ​កំណើត​

៤. សៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់​នៅ​របស់​សាមីខ្លួន

៥. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​សាមីខ្លួន​ (ប្រសិន​បើ​មាន​)។

# លក្ខខណ្ឌចាំបាច់៖

១. នារីជាប្រពន្ធត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ

២. បុរសជាស្វាមី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

៣. ត្រូវមានឪពុកម្ដាយទាំងសងខាងជាសាក្សី ៕

60719428_10155979973180124_247875408899342336_n