នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs មានប្រសាសន៍ថា Apple Card គឺជាការចាប់ផ្តើមដំណើរការកាតឥណទានដែលទទួលបានជោគជ័យបំផុត

 

1

លោក David Solomon នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs បានហៅប័ណ្ណ Apple card “ការបង្កើតកាតឥណទានដែលទទួលបានជោគជ័យបំផុត” ។

Solomon បានផ្តល់ឲ្យវិនិយោគិននូវការធ្វើបច្ចុប្បន្នភាព លើគំនិតផ្តួចផ្តើមថ្មីរបស់ធនាគារនៅពេលចាប់ផ្តើមនៃការហៅទូរស័ព្ទសន្និសីទនៅថ្ងៃអង្គារ។

លោក Solomon បានមានប្រសាសន៍ថា “ក្នុងរយៈពេលបីឆ្នាំដ៏ខ្លី យើងបានប្រមូលប្រាក់បញ្ញើចំនួន ៥៥ ពាន់លានដុល្លារលើវេទិកា Marcus បង្កើតប្រាក់កម្ចី ៥ ពាន់លានដុល្លារ និងបង្កើតវេទិកាកាតឥណទានថ្មីមួយ និងបើកដំណើរការ Apple Card” ដែលយើងជឿជាក់ថាទទួលបានជោគជ័យបំផុត។ វាការបើកដំណើរការកាតឥណទានមិនធ្លាប់មាន ។

បន្តលើកាតអេបផលដែលជាធនាគារមួយបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផលិ-តទូរស័ព្ទ iPhone លោក Solomon បាននិយាយថា “ចាប់តាំងពីខែសីហាមក យើងរីករាយដែលបានឃើញតម្រូវការអតិថិជនខ្ពស់សម្រាប់ផលិតផល។ តាមទស្សនៈប្រតិបត្ដិការ និងហានិភ័យយើងបានគ្រប់គ្រងលំហូរចូលយ៉ាងរលូន និងដោយមិនប៉ះពាល់ដល់ស្តង់ដារធានាឥណទានរបស់យើងឡើយ។

លោកបន្តថា ធនាគារក៏កំពុងបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់មនុស្សជំនាន់ក្រោយ និងអាជីវកម្មគ្រប់គ្រងសាច់ប្រាក់សាជីវកម្មថ្មី។

លោក Solomon បានមានប្រសាសន៍ថា “រួមគ្នាវិនិយោគទាំងនេះទាញយកផលចំណេញរបស់យើងក្នុងរយៈពេលខ្លី ប៉ុន្តែមានសារៈសំខាន់ក្នុងការពង្រីកសមត្ថភាព និងតួនាទីប្រកួតប្រជែងរបស់យើង” ។

2

3

 

ប្រែសម្រួលដោយ៖ សារុន រស្មី

កែសម្រួលដោយ៖ Serpent

ប្រភពពី៖ CNBC