Liverpool បំបាក់ Tottenham នៅទឹកដីរបស់ខ្លួនក្នុងលទ្ធផល ២-១ (មានវីដេអូហាយឡាយ) – Kalib9 ជីវិតកម្សាន្ត | Pelklas

Liverpool បំបាក់ Tottenham នៅទឹកដីរបស់ខ្លួនក្នុងលទ្ធផល ២-១ (មានវីដេអូហាយឡាយ)

Harry Kane បានស៊ុតបាល់បញ្ចូលទី គ្រាប់ដំបូងបន្ទាប់ពី ៤៧ វិនាទីនៅឯទឹកដី Anfield ដោយសារតែខ្សែរការពារក្រុម Liverpool ពិបាកក្នុងការរារាំងកីឡាករដែល បណ្តើរបាល់យ៉ាងរហ័ស និងរត់លឿនរបស់ Tottenham គឺ កីឡាក Son Heung-min

Liverpool 2 1 Tottenham Premier League Mohamed Salah Winner 7 1whxz6ds1pow14g7tlymxats8

Son Heung-min គឺជាអ្នកជំនួយយ៉ាងសំខាន់ក្នុងការបង្កើតឳកាសអោយ កីឡាករ Kane រកគ្រាប់ទីមួយអោយក្រុម នាំមុខគូប្រកួត នៅនាទីដំបូង បន្ទាប់មកក្រុម Liverpool ក៏ព្យាយាមធ្វើការសម្រុកវិញ រហូតរកគ្រាប់បាល់តាមស្មើរបានដោយកីឡាករ Jordan Henderson ដែលការគ្រប់គ្រងបាល់ធ្វេសប្រហែស របស់ ខ្សែការពារ Danny Rose របស់ Tottenham

Harry Kane Admits Tottenham Failed Carry Momentum Premier League Liverpool 7 C1qeaq6c8o7d1w3024b8ifg14

 

ក្រោយមកទៀត កីឡាករ Serge Aurier បានធ្វើអោយមានកំហុសលើ Sadio Mane ក្នុងប្រអប់ ក្រុម Liverpool ទទួលបានបាល់ពិន័យ ១១ម៉ែត្រ ហើយ Mohamed Salah ក៏បានស៊ុតបាល់ប៉េណាល់ទី យកឈ្នះក្រុម Tottenham ក្នុងលទ្ធផល ២-១ ។

លទ្ធផលនេះបានជួយ ឲ្យ Liverpool នាំមុខ ៦ ពិន្ទុលើក្រុមលេខ ២ Manchester City ស្របពេលក្រុម Tottenham ឈរនៅពាក់កណ្តាលតារាងដោយបរាជ័យ ៣ លើកក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។

សូមទស្សនាវីដេអូហាយឡាយ៖

https://youtu.be/PNJ9Hbr9k8Q

 

ប្រែសម្រួលដោយ Geo

ប្រភពអត្ថបទ Livescore