គ្រប់គ្នាប្រាកដជាបានដឹងហើយថា ធម្មជាតិមនុស្សស្រីតែងតែចូលចិត្តស្អាត ចូលចិត្តតែងខ្លួន ដូច្នេះហើយបានជាអ្នកតុបតែងខ្លួន Make Up ភាគច្រើនគឺសុទ្ធសឹងតែជាមនុស្សស្រី។
ជាក់ស្តែងនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នក Make Up មួយរូបមិនត្រឹមតែមានជំនាញតុបតែងខ្លួនយ៉ាងពូកែទេ តែដល់ថ្នាក់ចាប់សង្សាររបស់ខ្លួនតុបតែងមុខដែរ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចជាខ្លាំង។
នេះបេីតាមគណនីហ្វេសប៊ុកឈ្មោះថា Lin Lii Tää បានបង្ហោះរូប ប៉ុន្មានសន្លឹកដែលគាត់បានផាត់មុខអោយសង្សារគាត់ដូចស្រី ថែមទាំងសរសេរមួយឃ្លាយ៉ាងខ្លីថា៖ «លទ្ធផលយកសង្សារSaLon »។ ឃេីញថាបន្ទាប់ពីផាត់រួចមានអ្នកច្រឡំថាសង្សារគាត់ជាស្រីតែតាមពិតគឺ ខាងស្រីយកគាត់មកផាត់មុខឡេីងគេមេីលលែងស្គាល់តែម្ដង ។
តែម្យ៉ាងដែរតើ មានសង្សារជាអ្នកបេីក Salon បានថែទាំសម្រស់ខ្លួនឯង Free បែបនេះនោះ៕
អត្ថបទ៖ Heng Heng