ភ្ញាក់ផ្អើល ពេលដឹងពីមូលហេតុដែលសម្បូរតែជនជាតិវៀតណាម​ធ្វើជាងជាងធ្វើក្រចក​ 

ប្រិយមិត្តជាច្រើនបានដឹងស្រាប់មកហេីយថា ជនជាតិវៀតណាម គឺជា​ជាតិសាសន៍មួយដែលពូកែ​ខាងកែច្នៃ​ ក៏ដូចជាមានរឿងមួយដែលបងប្អូន​នារីៗពេញនិយមបំផុតមិនថានៅកម្ពុជា ឬក៏នៅតាមបណ្ដាប្រទេសផ្សេងនោះទេ​ ហេីយ​នោះគឺ​ការធ្វេីក្រចក​របស់បងប្អូនជនជាតិវៀតណាមនេះហេីយ ដែល​នារីៗមានការពេញនិយមមែនទែន។

មានឆ្ងល់អត់ថាមុខរបរធ្វេីក្រចករបស់ជនជាតិវៀតណាមនេះកេីតឡេីងនៅឯណាហេីយបណ្តាលមកពីមូលហេតុអ្វី តោះមក​តាមដានទាំងអស់គ្នា ៖

បេីតាមសារព័ត៌មានបរទេសបានបញ្ជាក់ថា​ ក្នុងកំឡុងសម័យសង្រ្គាម​វៀតណាម​ និងអាមេរិក​ នៅទស្សវត្តទី​ ៦០ មានស្រ្ដីជនជាតិវៀតណាមចំនួន​ ២០ នាក់ដែលបានរត់ភៀសខ្លួនទៅ​ស្នាក់អាស្រ័យនៅឯ​ សហរដ្ឋអាមេរិក​ ។

នាពេលនោះផងដែរ តារាសម្ដែងអ្នកស្រី​ Tippi Hedren ដែលជាតារាសម្ដែងជេីងចាស់​ របស់​អាមេរិក​ ដែលមានភាពល្បីល្បាញលេចធ្លោខ្លាំងបំផុតនៅក្នុងខ្សែភាពយន្តរឿង​ The Birds ដែលចេញកាលពី​ ឆ្នាំ​ 1963 បាននិយាយថា អ្នកស្រីធ្លាប់បា​នតាមដានរឿងដែលស្រ្ដីជនជាតិវៀតណាម​ ២០ នាក់នោះភៀសខ្លួនទៅកាន់រដ្ឋ​កាលីហ្វ័រញ៉ា​ ដោយអ្នកស្រីពិតជាអាណិតដល់អ្នកទាំងនោះជាខ្លាំង ដែលត្រូវរត់គេចពីសង្រ្គាម​ ហើយអ្នកខ្លះក៏ព្រាត់ប្រាស​ គ្រួសារបាត់ផ្ទះសម្បែងអស់គ្មានសល់គ្មានទីពឹង​ សំណាក់អាស្រ័យអ្វីឡេីង​ ទេីបអ្នកស្រីក៏បានព្យាយាមចង់ជួយ និងស្វែងរកការងារឱ្យពួកគេ​ដូច្នេះអ្នកស្រីក៏បាននាំ​អ្នកកាត់ដេរសំលៀកបំពាក់​ និង​អ្នកសរសេរអត្ថបទបង្រៀនពួកគេ តែពួកគេមិនចាប់អារម្មណ៍នោះទេ​  តែ​ពួកគេបែរជាមកចាប់អារម្មណ៍ទៅលេីក្រចករបស់អ្នកស្រីទៅវិញ​ ។

ដោយសារតែលោកស្រីដឹងថា​ ធម្មតាមនុស្សម្នាក់ៗគឺ​បេីចង់ធ្វេីអ្វីបានជោគជ័យ​ គឺ​ត្រូវធ្វេីអីដែលពួកគេចូលចិត្ត ហេីយ​ស្របពេលដែលស្រ្ដីទាំង​ 20 នាក់ស្រលាញ់ការធ្វេីក្រចកដូចៗគ្នានោះ ​ លោកស្រីក៏បានបេីក​សាលាបង្រៀនធ្វេីក្រចក​ និង​អញ្ជេីញគ្រូបង្រៀនជំនាញៗមក​បង្រៀនពួកគេទៅ​ ។ ហេីយបន្ទាប់ពីបញ្ចប់ការសិក្សា​ លោកស្រី​ Tippi ថែមទាំងនបាន​រកការងារឱ្យពួកគេនៅឯ​ រដ្ឋ​កាលីហ្វ័រញ៉ា​ថែមទៀតផង​ ។

ដោយហេតុរឿងបែបនេះហើយបានជាការងារទាក់ទងវិស័យធ្វើក្រចកគឹសុទ្ធសឹងតែជាកម្មសិទ្ធរបស់ជនជាតិវៀតណាម និងបុគ្គលិកជនជាតិវៀតណាមដែលមានមុខរបរដើមកំណើតចេញពីស្ត្រីវៀតណាមទាំង២០នាក់នេះឯងរហូតតកូនតចៅបែបនេះ ។ ​ជាពិសេសរាល់ថ្ងៃនេះហាងធ្វើក្រចកនៅសហរដ្ឋអាមេរិកសរុបមានតម្លៃជិត​ 10 ពាន់លានដុល្លា គឺសុទ្ធសឹងតែមានម្ចាស់ជាជនជាតិវៀតណាម ​ដោយពូកគេសុទ្ធតែមានជំនាញខ្ពស់ ​អាចច្នៃភាពស្រស់ស្អាតបានមិនធ្វើឱ្យអតិថិជនខកបំណងឡើយ៕

អត្ថបទ៖ ​Heng  Heng