បុកម៉ាំង ដួលដេកស្ពាប ​ប៉ូលីសខំវាស់វែងស្មានតែស្លាប់ ​ដល់ទៅដឹងការពិតហួសចិត្តហ្មង! – Kalib9 ជីវិតកម្សាន្ត | Pelklas

បុកម៉ាំង ដួលដេកស្ពាប ​ប៉ូលីសខំវាស់វែងស្មានតែស្លាប់ ​ដល់ទៅដឹងការពិតហួសចិត្តហ្មង!

វៀតណាម៖ អាចថាជារឿងមួយដ៏គួរឱ្យហួសចិត្ត  ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងរថយន្ត និងម៉ូតូដែលសមនឹងធ្វើឱ្យគ្រប់គ្នារន្ធត់ចិត្ត បែរជា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះសំណើចពេញហ្នឹងទៅវិញ។

តាមរយៈរូបភាព និងហេតុការណ៍បានឱ្យដឹងថា  ភ្លាមៗនោះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឡានបុកម៉ូតូឡើងឮសូរក្ឌាំង  ហើយម៉ូតូបានគៀបចូលក្រោមឡាន ​ឯម្ចាស់បែរជាដេកស្តូកស្តឹងលែងស្តីដាស់លែងក្រោក ​ធ្វើឱ្យប៉ូលីសខំវាស់វែងស្មានតែបុរសរងគ្រោះបាត់បង់ជីវិតទៅហើយ។

តែពេលប៉ូលីសគូសវាស់វែងហើយ  បុរសរងគ្រោះបែរជាក្រោកឡើងទៅវិញ ​ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ហើយសួរនាំមើលមុខរបួស ​តែបុរសនោះបែរជាឆ្លើយថាគាត់មិនបានរបួសអីទេ ​ពេលបុកនឹងឡានគាត់ដួលដេកនឹងដី ស្របពេលគាត់ស្រវឹងងងុយផងក៏គេងស្ពាបតែម្តងទៅ។

រឿងដ៏ហួសចិត្តមួយនេះបែរជាធ្វើឱ្យគ្រប់គ្នាអស់សំណើចខ្លាំងមែនទែន តែក៏ជួយត្រេកអរដែលបុរសម្នាក់នេះបានរួចជីវិតមកវិញ។ ​យ៉ាងណាៗយើងខ្ញុំសុំណែនាំបងប្អូនទាំងឡាយ ​ប្រសិនជាស្រវឹងកុំបើកបរ ​បើជ្រុលជាចង់បើកបរកុំបណ្តោយឱ្យខ្លួនឯងស្រវឹងឱ្យសោះ៕

74284477_138134477485627_1436363524799463424_n

74424032_138134517485623_559124692338737152_n

72541054_138134497485625_7622447248130965504_n

73258821_138134537485621_5540859389272915968_n

74470889_138134560818952_3256039162641383424_n

73349281_138134580818950_3807049996038045696_n