ខ្លាំងបាត់ម៉ែ!!!កូននៅSingleយូរពេកលេងវាយកូននឹងដែកថែបចឹងហ្មង – Kalib9 ជីវិតកម្សាន្ត | Pelklas

ខ្លាំងបាត់ម៉ែ!!!កូននៅSingleយូរពេកលេងវាយកូននឹងដែកថែបចឹងហ្មង

ចិន៖ ជឿថាម្តាយឪពុកគ្រប់រូបណាក៏ចង់ឱ្យកូនល្អដែរ ហើយរាល់ការជេរ ​ស្តី ប្រដៅ ​សុទ្ធតែចង់ផ្តល់មេរៀនឱ្យកូនចេះគិត ​ពិចារណា ​ឬដើរផ្លូវត្រឹមត្រូវជានិច្ច ​រាល់ពេលដែលកូនធ្វើខុស។

តែថ្មីៗនេះ ស្ត្រីម្នាក់ត្រកូល ​Wang ដែលរស់នៅក្នុងខេត្ត Jiangsu ប្រទេសចិន ត្រូវបានចាប់ខ្លួនពីបទប្រើហិង្សាទៅលើកូនស្រីវ័យ៣០ឆ្នាំ របស់ខ្លួនទៅវិញ ​ដោយសារមូលហេតុតែនាងនៅ ​Single  យូរពេក ​មិនព្រមរៀបការទាល់តែសោះ។

0f04f901f39420d7c60f09424282f2baaa8fbcef

តាមប្រភពបានឱ្យដឹងថា កន្លងមកស្ត្រីជាម្ដាយរូបនោះ តែងតែមានការមិនពេញចិត្តយ៉ាងខ្លាំងទៅលើកូនស្រីរបស់ខ្លួនមានឈ្មោះថា Lin ដែលនាងស្ថិតក្នុងវ័យ៣០ឆ្នាំ មិនទាន់រៀបការ ហើយថែមទាំងមិនមានការងារធ្វើទៀតផង ដោយកន្លងៗមកម្តាយនាងបានវាយធ្វើបាបនាងជ្រើនដងហើយ ថែមទាំងបានរាយការណ៍ទៅប៉ូលីស២ដង  ក្នុងខែសីហាទៀតតែប៉ូលីសគ្រាន់តែធ្វើការព្រនាមដោយសារតែការវាយនោះមិនមានស្នាមរបួសធ្ងន់ធ្ងរឡើយ។

តែថ្មីៗនេះ ​អ្នកស្រី ​Wang  ត្រូវបានប៉ូលីសចាប់ខ្លួន ​ដោយសារតែអ្នកស្រីបានបង្ក របួសស្នាមធ្ងន់ធ្ងរជាងលើកមុនលើដៃ តែអ្នកស្រីបែរជានិយាយថា ​ខ្លួនវាយកូនខ្លួនតើ ​មានវាយអ្នកដទៃណា។

​ហើយនៅក្នុងថ្ងៃកើតហេតុ ​មកពីអ្នកស្រីប្រើនាងបោសម្អាតផ្ទះ ​តែនាងមិនព្រមថែមទាំងប្រើសម្តីមិនសមរម្យមកខ្លួនផង ​បានជាខ្លួនទ្រាំមិនបានយកដែកវាយទៅលើនាងបែបនេះ។

5f25ef30711bd3bf96d13d6abea98ce2d5714b1c

ចំណែកខាងកូនស្រីឈ្មោះ  Lin បាននិយាយថា  ម្ដាយរបស់នាងតែងតែវាយទៅលើនាង ព្រោះតែនាងមិនទាន់រៀបការ ថែមទាំងមិនមានការងារធ្វើរកប្រាក់ចំណូលប្រចាំខែ។

បន្ថែមពីនេះ  Lin បានដាក់ពាក្យបណ្តឹងប្តឹងម្តាយរបស់ខ្លួន និងទាមទារប្រាក់សំណងចំនួន៨០,០០០យ័ន (ប្រមាណ១១,៤២៨ដុល្លារអាមេរិក)ទៀតផង។

​គួរឱ្យដឹងផងដែរថា ក្រោយពីបានឮចំនួនទឹកប្រាក់សំណងរួច អ្នកស្រី Wang បានសន្លប់ តែដោយក្រុមគ្រួសារបានសម្រុះសម្រួល ​និងបញ្ចុះបញ្ចូលអ្នកស្រីជាម្តាយក៏ព្រមផ្តល់ប្រាក់សំណងនោះ  តែក្រោយពីរឿងនេះចប់ ​មិនមានប្រភពព័ត៌មានច្បាស់លាស់ណាដឹងថា ​តើកូនស្រីម្នាក់នោះ ​នឹងត្រលប់រស់នៅម្តាយទៀតឬក៏អត់នោះទេ៕