ដូចដែលយើងបានដឹងរួចមកហើយថា ថ្មីៗនេះពិតជាកក្រើកខ្លាំង នូវព័ត៌មាននៃការប្រលែងសត្វក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ ដែលធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ចំពោះគ្រោះថ្នាក់នាពេលអនាគត។
តែពេលនេះអាជ្ញាធរខេត្តសៀមរាប បានប្រកាសទៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall ហើយដោយបានរៀបរាប់ថា ក្រុមអាជ្ញាធរកំពុងតែចុះដល់ទីតាំងផ្ទាល់ដេីម្បីត្រួតពិនិត្យ ស្រះដែលនៅមុខប្រាសាទអង្គរវត្តនេះ ជាមួយនឹងកម្លាំងរដ្ឋបាលជលផលដេីម្បី ត្រួតពិនិត្យមេីលជុំវិញស្រះ ដែលវាអាចចេញរកចំណីនៅពេលយប់នោះឯង ។ ចំណែកឯកូនក្រពេីនេះមានប្រវែង 40cm តែប៉ុណ្ណោះ វាមិនទាន់មានគ្រោះថ្នាក់ទេ ហេីយខាងជលផលក៏កំពុងដុតដៃដិតជេីងតាមដានពី ដំណេីររបស់កូនក្រពេីមួយនេះថែមទៀត ដោយខាងកម្លាំងជំនាញព្យាយាម ប្រេីឧបកណ៍ស្ទូច ក៏ដូចជាដាក់មងតាមប្រម៉ាញ់កូនក្រពេីនេះអោយបានឆាប់រហ័សតាមដែលអាចធ្វេីបាន ជូនបងប្អូន ដែលនេះសម្ដែងចេញពីការយកចិត្តទុកដាក់របស់អជ្ញារធរផ្ទាល់ចំពោះភ្ញៀវទេសចរ ។
តែកាន់តែហួសចិត្ត មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅគណនីផេកជាផ្លូវការរបស់ រដ្ឋបាលខេត្តសៀមរាប ខាងលើថែមទាំងមានការខមមិនលេងសើចបាញ់ឈឺៗមែនទែនរឿងស្វែងរកចាប់ក្រពើមួយនេះ គ្រាន់តែឃើញរូច និងអានខមមិនក៏សើចឡើងហៀរទឹកមាត់ដែរមិនបាច់ទៅមើលរឿងកំប្លែងអីទេ។
តោះ! នាំគ្នាទស្សនាការខមមិនមហាអស់សំណើចរឿងចាប់ក្រពើនៅថ្ងៃនេះទាំងអស់គ្នា ៖
Credit: Chem Dalin